ភ្នំពេញ ៖ ក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រីពេញអង្គនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ពិតមែនតែអនុញ្ញាតឲ្យទាំងជនបរទេសនិងពលរដ្ឋខ្មែរចូលទស្សនាការប្រកួតកីឡាស៊ីហ្គេមដោយសេរីមិនយកលុយក៏ដោយ ប៉ុន្តែទោះបីជាយ៉ាងណាសំបុត្រត្រូវតែមាន ។ ការកំណត់ឲ្យមានសំបុត្រត្រូវតែមានពីសំណាក់នាយករដ្ឋមន្រ្តីនេះ គឺដើម្បីចង់ដឹងពីកន្លែងអង្គុយ និងច្រកចេញចូល ។ នេះបើតាមហ្វេសប៊ុករបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ៕
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៣១ មីនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំមិនឲ្យយកលុយពី ទូរទស្សន៍បរទេសនានា ដែលចូលរួមផ្សាយពីការប្រកួតស៊ីហ្គេមនៅកម្ពុជា ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសសេរយ៉ាងដូច្នេះថា «សម្តេចតេជោ បញ្ជាមិនអោយយកលុយពីទូរទស្សន៍បរទេសនានា ដែលផ្សាយពីស៊ីហ្កេម ៣២...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ របៀបវារៈនៃកិច្ចប្រជុំនាសប្តាហ៍នេះ មានដូចខាងក្រោម៖ ១-សេចក្តីព្រាងផែនការជាតិទសវត្ស រ៍សកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០។ ២-សេចក្តីព្រាងច្បាប់ស្តីពីសារពើពន្ធ។ ៣-សេចក្តីព្រាងច្បាប់ស្តីពីលទ្ធកម្មសាធារណៈ។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា នាយករដ្ឋមន្រ្តីកូសូវូលដែល បានបំបែកចេញពីប្រទេសហ្សែប ធ្លាប់បានស្នើសុំជួបសម្តេច ប៉ុន្តែសម្តេចមិនឆ្លើយតបចំពោះសំណើនេះទេ។ ការមិនឆ្លើយតបនឹងសំណើសុំជួបនេះ ដោយសារសម្តេចមិនយល់ស្រប នឹងគោលការណ៍បំបែករដ្ឋ របស់កូសូវូលចេញពីហ្សែប ។ ចំពោះការបង្ហើប និងទម្លាយអំពីការមិនយល់ព្រម ជួបនាយករដ្ឋមន្រ្តីរបស់កូសូវូលនេះ ដោយសារក្រុមប្រឆាំងកម្ពុជា នៅក្រៅប្រទេសលើកឡើងថា ក្នុងពេលសម្តេចធ្វើដំណើរទស្សនកិច្ច នៅបារាំងបានចោទប្រកាន់ថា...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនកម្ពុជា បានផ្ដាំសារទៅកាន់ក្រុមប្រឆាំង ដែលធ្លាប់មានទំនាក់ទំនងល្អ ជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ីបច្ចុប្បន្ន កុំឲ្យមានការយល់ច្រឡំថា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី មកប្រដៅនាយករដ្ឋមន្ត្រីកម្ពុជាឲ្យសោះ។ ការលើកឡើងរបស់សម្ដេចតេជោបែបនេះ ធ្វើឡើង ក្រោយលោក អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានអញ្ជើញមកទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងប្រកាសថា សម្ដេចបានបំបែកឯកគ្គទកម្ម ក្នុងការធ្វើជានាយករដ្ឋមន្ត្រី យូរជាងគេនៅលើពិភពលោក ខណៈកាលពេលមុនធ្វើនាយករដ្ឋមន្ដ្រី ក្មេងជាងគេ។ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ នៅព្រឹកថ្ងៃ៣០ មីនា សម្ដេចតេជោបានគូសបញ្ជាក់ថា សម្ដេច បានធ្វើជានាយករដ្ឋមន្ត្រីជាង៣៨ឆ្នាំហើយ មកដល់ពេលនេះ ដោយសម្ដេចចោទសួរថា តើនៅលើពិភពលោកនេះ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងការព្រួយបារម្ភចំពោះកុមារា-កុមារីសម័យឥឡូវ ចេះភាសាបរទេសមុន ភាសាខ្មែរដែលជាភាសាកំណើត ខណៈក្មេងៗនាពេលបច្ចុប្បន្ន ចេះភាសាបរទេសខ្លាំង អាចទៅបណ្ដាប្រទេសនានាបានដោយខ្លួនឯង។ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) នៅថ្ងៃ៣០ មីនា សម្តេចតេជោថ្លែងថា ក្មេងៗ សូម្បីចៅតូចៗរបស់សម្ដេច ចេះប្រើប្រព័ន្ធអ៊ីធឺណិត ដោយរៀនភាសាបរទេស...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា បញ្ហាសង្គ្រាមរវាងរុស្ស៊ី- អ៊ុយក្រែនដែលអូសបន្លាយជាង ១ឆ្នាំមកនេះ (ចាប់ផ្តើមពីដើមឆ្នាំ២០២២) នឹងមិនមានអ្នកមួយ វាយកម្ទេចអ្នកមួយបានឡើយ ដោយចុងក្រោយ គឺមានតែការចរចាគ្នាប៉ុណ្ណោះ ។ សម្តេចតេជោបានថ្លែង ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ (NIB) នាព្រឹកថ្ងៃ៣០ មីនាថា «រឿងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា ទោះបីកម្ពុជាផលិតស៊ីម៉ង់ត៍បានប្រមាណ៩លានតោនក៏ពិតមែន ប៉ុន្តែមិនទាន់គ្រប់គ្រាន់ឡើយ ព្រោះសន្ទុះនៃការសាងសង់ របស់ប្រជាពលរដ្ឋមានច្រើននាបច្ចុប្បន្ន។ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ នៅព្រឹកថ្ងៃ៣០ មីនា សម្ដេចតេជោមានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាបានផលិតស៊ីម៉ង់ត៍ ចំនួន៩លានតោន ក្នុងមួយឆ្នាំៗ ខណៈតម្រូវការប្រើប្រាស់ក៏មានច្រើនជាងនេះ។ សម្ដេចតេជោបញ្ជាក់ថា...
ភ្នំពេញ៖ និយាយដល់អ្នកខ្លះស្រមើលស្រមៃ ចង់ធ្វើជានាយករដ្ឋមន្រ្តីហួសពីក្តីប្រាថ្នា ហើយអាចនឹកឃើញជាមុន ចង់ទៅអង្គុយតុធ្វើការក្នុងវិមានសន្តិភាព អំពីការយកតាមហុងស៊ុយបែរ មុខទិសទៅខាងណានោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានរំលឹកឡើងវិញថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ដែលជាឧត្តមភរិយារបស់សម្តេចគឺ មិនដែលចេះចាត់ចែងជំនួសសម្តេចក្នុងការ រៀបចំការិយាល័យឲ្យសម្តេចម្តងណានោះទេ ។ នេះបើតាមសម្តេចក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រដល់សិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ...