ភ្នំពេញ ៖ បន្ទាប់ពីរូបសំណាក “ព្រះថោងនាងនាគ” នឹងត្រូវបានរៀបចំផ្គុំលើកដំឡើង ដាក់លើបល្ល័ង្ករួចរាល់មុនថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ពោរមុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ចូលមកដល់នាពេលខាងមុខនោះ នៅថ្ងៃ១៦ មេសា ត្រូវជាថ្ងៃចូលឆ្នាំទី៣ នឹងមានការរៀបចំ ពិធីអភិសេករូបសំណាក “ព្រះថោងនាងនាគ” ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានណែនាំក្រសួងសាធារណការ និងដឹកជញ្ជូន ពិចារណាលើការលើកកម្ពស់ វិស័យផ្លូវដែករបស់កម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យប្រសើរឡើង ដល់ការដឹកជញ្ជូនតាមផ្លូវដែក ប្រកបដោយប្រសិទ្ធភាព។ ក្នុងពិធីសម្ពោធ បើកឲ្យប្រើប្រាស់ជាផ្លូវការ ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ និងសមិទ្ធផលនៃការស្ដារកែលម្អ ដងស្ទឹងសៀមរាប នៅក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី៤...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា នៅពេលមានសន្តិភាពហើយ ត្រូវខិតខំប្រឹងប្រែងថែរក្សាសន្ដិភាព កុំចាំដល់ពេលមានសង្គ្រាម ទើបប្រឹងស្រែករកសន្តិភាព។ នាឱកាសអញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ផ្លូវចំនួន ៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តមួយចំនួនទៀត ក្នុងក្រុងសៀមរាប ខេត្តសៀមរាប នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសថា នាពេលខាងមុខ នឹងប្រើវិធីសាស្ដ្របញ្ឈប់ការពាក់ម៉ាស ក្នុងខេត្តណាមួយ ដើម្បីសាកល្បង នៃការឆ្លងជំងឺកូវីដ-១៩ ព្រោះថា ការប្រើម៉ាសត្រូវចំណាយថវិកា។ ក្នុងសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវផ្លូវចំនួន ៣៨ខ្សែ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តមួយចំនួនទៀត ក្នុងក្រុងសៀមរាប នាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន ៣៨ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងក្រុងសៀមរាប នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋ រាំលេងសប្បាយ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ឱ្យប្រើប្រាស់ផ្លូវចំនួន៣៨ខ្សែ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងក្រុងសៀមរាប នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់បងប្អូនជនរួមជាតិ ត្រូវថែរក្សាការពារសន្តិភាព ដែលកំពុងមានសព្វថ្ងៃ កុំចាំដល់ពេលមានសង្រ្គាម ទើបស្រែករកសន្តិភាព ដូចករណីប្រទេសអ៊ុយក្រែនជាដើម ខណៈសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន កំពុងបន្តអូសបន្លាយ ។
ភ្នំពេញ៖ តាមរយៈគេហទំព័រហ្វេសប៊ុក នៅល្ងាចថ្ងៃទី៣ មេសានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ល្ងាចនេះឆ្លៀតវាយកូនគោល នៅខេត្តសៀមរាប។ កម្លាំងដូចអាយុជាង៣០ឆ្នាំ គ្រាន់តទម្ងន់កើនឡើងជាងមុនបន្តិច។
ភ្នំពេញ៖ អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ គ្រោងចំណាយទុន វិនិយោគប្រមាណ ៨៨០លានដុល្លារអាមេរិក បានចាប់ផ្តើមដំណើរការសាងសង់ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ហើយគ្រោងប្រើរយៈពេលសាងសង់ សរុបចំនួន ៣៦ខែ ឬ ៣ឆ្នាំ ដោយបានប្រើប្រាស់កម្មករ ប្រមាណជាង ១,០០០នាក់ ក្នុងនោះ ៧០ភាគរយជាពលករខ្មែរ។ តាមគម្រោងអាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ...
ភ្នំពេញ៖ ផ្ដាំទៅកាន់ក្រុមអ្នកវិភាគជាតិ និងអន្តរជាតិមួយចំនួន ដែលតែងតែរិះគន់ បែបមូលបង្កាច់ លើទំនាក់ទំនងកម្ពុជា-ចិន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សង្ឃឹមអ្នកវិភាគមិនចាត់ទុក ការធ្វើព្រលានយន្ដហោះ អន្តរជាតិសៀមរាប ជាផ្នែកមួយនៃការពង្រឹងយោធាចិន នៅក្រៅប្រទេស ឬនៅក្នុងប្រទេសកម្ពុជានោះទេ ខណៈកម្ពុជា មិនត្រូវការវត្តមានយោធាចិន ឬយោធាបរទេស នៅលើទឹកដីរបស់ខ្លួនឡើយ។ ថ្លែងចេញពីទឹកដីនៃខេត្តសៀមរាបអង្គរ នៅព្រឹកថ្ងៃទី៣...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់បទបញ្ជាឱ្យរដ្ឋាករទឹក ខេត្តសៀមរាប ចាត់ចែងដោះស្រាយបញ្ហាកង្វះទឹកស្អាត សម្រាប់ប្រើប្រាស់ នៅក្នុងតំបន់ព្រលានយន្តហោះសៀមរាបថ្មី។ ការដាក់បទបញ្ជានេះធ្វើឡើង ក្នុងឱកាសសម្ដេច អញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី នៅព្រឹកថ្ងៃអាទិត្យ ទី៣ ខែមេសា ឆ្នាំ២០២២។