ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាននិងកំពុងអញ្ជើញជាអធិបតីភាពពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៣ មីនា ។ វិស័យកសិកម្ម បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍជនបទ និងបានចូលរួមកាត់បន្ថយភាពក្រីក្រ ដោយមានអង្គភាពជំនាញជាសេនាធិការដែលបាននិងកំពុងខិតខំយកអស់ ស្មារតីទទួលខុសត្រូវធ្វើការ...
កណ្តាល ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀត តាមរយៈការបោះឆ្នោតអន្តរជាតិថា កម្ពុជាប្រកាន់ជំហរមួយជាក់លាក់ គឺមិនគាំទ្រចំពោះប្រទេសរុស្ស៊ី ប្រើកំលាំងទៅប្រឆាំងរំលោភអធិបតេយ្យភាព ប្រទេសអ៊ុយក្រែន ។ កាលពីជាងកន្លះខែមុន នៅក្នុងការបោះឆ្នោតនៅអង្គការសហប្រជាជាតិ ក្នុងចំណោមប្រទេសជិត២០០ កម្ពុជា ក៏បានបោះឆ្នោតប្រឆាំងរុស្ស៊ីលើការឈ្លានពានអ៊ុយក្រែនផងដែរ ។ គិតមកទល់ពេលនេះ បញ្ហាសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន បានអូសបន្លាយប្រមាណជា១ខែមកហើយ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា គណៈរដ្ឋមន្ត្រីនឹងពិភាក្សា វិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងដើម្បីកំណត់ ការទទួលខុសត្រូវ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ ថ្លែងក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (ឆ្នាំ២០២១-ឆ្នាំ២០៣០) នារសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ត្រូវរៀបចំឲ្យរដ្ឋបាល ថ្នាក់ក្រោមជាតិ ឲ្យមានលទ្ធភាពទទួលបាន ធនធានហិរញ្ញវត្ថុគ្រប់គ្រាន់ សម្រាប់បំពេញការងាររបស់ខ្លួន ក្នុងការផ្តល់សេវាសាធារណៈ ចាំបាច់នានាជូនប្រជាជន ។ សម្តេចថា នេះគឺជាគោលដៅដ៏សំខាន់មួយ នៃកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០)...
ភ្នំពេញ ៖ ក្នុងឱកាសចូលរួមបិទ ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យអនុវត្តជាផ្លូវការ នូវកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ (២០២១-២០៣០) នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើសម្តេច ស ខេង ក្នុងនាមជាប្រធានគណៈកម្មាធិការជាតិ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលចិន បានប្រកាសបន្តផ្តល់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ មកកម្ពុជាបន្ថែម ចំនួន២០លានដូសទៀត។ ក្នុងពិធីសម្ពោសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ(ពេទ្យលោកសង្ឃ) នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោលើកឡើងថា កាលពីថ្ងៃទី១៨មីនា សម្តេចបានជួបពិភាក្សាតាមទូរស័ព្ទ ជាមួយប្រធានាធីបតីចិន លោក...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ច្បាស់ៗថា សម្ដេចមិនមានបញ្ជាណាមួយ ឲ្យប្រជាពលរដ្ឋខ្មែរទាំង២៣គ្រួសារ កំពុងរស់នៅប្រទេសអ៊ុយក្រែន នាំគ្នារត់ចោលប្រជាជនអ៊ុយក្រែន ក្នុងពេលកំពុងជួបការលំបាកនោះទេ ។ ស្របពេលការអំពាវនាវនេះ សម្តេចក៏បានរំលឹក ពេលមានបញ្ហា រវាងកូរ៉េខាងត្បូង-ខាងជើង និងចិនជាដើម ។ កូរ៉េខាងជើង គំរាមធ្វើសង្គ្រាម ជាមួយកូរ៉េខាងត្បូង ពេលនោះមនុស្សមិនតិចទេ...
ភ្នំពេញ ៖ ដោយសារមានការយល់ច្រឡំ អំពីការបើកប្រាក់ខែ សម្រាប់ក្រុមមន្រ្តីរាជការ សម្រាប់ពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២នេះ ថាបើឌុបនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបកស្រាយថា ជាភ័ន្តច្រឡំនោះទេ ព្រោះសំណេរសម្តេចនោះ មានតាំងពីប៉ុន្មានឆ្នាំមុនមកម្ល៉េះ ពោរមុនផ្ទុះជំងឺកូវីដ១៩។ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិនព្រះកុសុមៈ...
ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (គ.ជ.អ.ប) បានថ្លែងថា គ្មានប្រព័ន្ធគ្រប់គ្រង រដ្ឋបាលសាធារណៈណាមួយ មានភាពល្អឥតខ្ចោះនោះឡើយ គឺតែងតែមានគុណសម្បត្តិ និងគុណវិបត្តិ។ ក្នុងពិធីបើក ប្រកាសផ្សព្វផ្សាយ និងដាក់អនុវត្តជាផ្លូវការ កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងរស់នៅប្រទេសអ៊ុយក្រែន នំនួន២៣គ្រួសារ គឺមិនត្រូវរត់ចោលអ៊ុយក្រែនទេ បើពលរដ្ឋអ៊ុយក្រែន រស់នៅយ៉ាងម៉េច រស់នៅតាមគេទៅ៕