ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍គ្រូទាយ បានធ្វើការទស្សន៍ទាយពីអាយុសម្តេចថា សម្តេចនឹងមានអាយុ ១០១ឆ្នាំ ។ ប៉ុន្តែសម្តេចថា ទោះបីជាយ៉ាងណា ក៏សម្តេចអះអាងថា នឹងមិនកាន់អំណាចដល់អាយុ ១០១ឆ្នាំទេ យ៉ាងច្រើនកាន់អំណាច ១០ឆ្នាំទៀតប៉ុណ្ណោះ។ សម្តេចតេជោបន្តថា ឪពុក-ម្តាយ ជីដូន-ជីតា របស់សម្តេចគឺមានអាយុច្រើន ដូចជាឪពុកសម្តេចមានជន្មាយុ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លើកឡើងថា ស្តាតអូឡាំពិកមិនទាន់ប្រគល់ទៅឲ្យវិស័យកីឡាវិញទេ ដោយសារដាក់អ្នកជំងឺកូវីដ១៩ ដូច្នេះមន្រ្តីជំនាញពាក់ព័ន្ធត្រូវជួបពិភាក្សាគ្នា ដើម្បីប្រគល់ស្តាតឲ្យវិស័យកីឡា ក្នុងការជួសជុលឡើងវិញ ដើម្បីដាក់ត្រៀមប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ខាងមុខ។ សម្តេចបានឲ្យក្រុមគ្រូពេទ្យ យកអ្នកជំងឺកូវីដ ដែលនៅសេសសល់ ពីស្តាតអូឡាំពិកទៅមន្ទីរពេទ្យហ្លួងម៉ែ ឬទៅពេទ្យចាក់អង្រែ ដើម្បីប្រគល់ស្តាតជួសជុលឡើងវិញ ដើម្បីត្រៀមប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣។ សម្តេចថា បច្ចុប្បន្ននេះ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា នៅលើលោកនេះគ្មានអ្វី មានស្ដង់ដារតែមួយ ដូចវិស័យកីឡានោះទេ។ ក្នុងន័យនេះ សម្ដេចចង់សំដៅទៅលើរឿងនយោបាយ ដែលក្រុមប្រឆាំង តែងតែលើកឡើងថា ប្រជាធិបតេយ្យនៅកម្ពុជាធ្លាក់ចុះ។ ថ្លែងក្នុងឱកាស អញ្ជើញសំណេះសំណាលជាមួយកីឡាករ កីឡាការិនី និងអត្តពលិក មុនចេញទៅប្រកួតស៊ីហ្គេម នៅវៀតណាម នៅថ្ងៃទី២៨ ខែមេសា...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ ដល់កីឡាករ កីឡាការិនី និងអត្តពលិក មុនពេលពួកគេចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម។ ការប្រកួត SEA Games លើកទី៣១...
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបាន បញ្ជាក់ថាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ មិនមែនប្រកាន់និន្នា ការនយោបាយនោះទេ។ ការបញ្ជាក់របស់ប្រមុខរាជរដ្ឋាភិបាល ធ្វើឡើងក្នុងឱកាស អញ្ជើញបិទសន្និបាតបូកសរុបការងារ ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ របស់ ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២៧ខែមេសា ឆ្នាំ២០២២។ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានបញ្ជាក់ថាទោះបីជាប្រជាពលរដ្ឋណាក៏ ដោយឲ្យតែ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ប្រទេសកម្ពុជាមិនមានភាពលោភលន់ ក្នុងការទទួលយកវ៉ាក់សាំងកូវីដ១៩នោះទេ គ្រាន់តែចង់បានឧបករណ៍ក្នុងដៃ (វ៉ាក់សាំងកូវីដ១៩) សម្រាប់ទប់ទល់ទៅនឹងការរីករាលដាលនៃជំងឺកូវីដ១៩ ដែលមើលមិនឃើញនាពេលខាងមុខ។ ថ្លែងចេញពីក្នុងពិធីបិទសន្និបាត បូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២១-២០២២ របស់ក្រសួងអប់រំ យុវជននិងកីឡា នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងឲ្យដឹងថា សង្គ្រាមរវាង រុស្ស៊ី-អ៊ុយក្រែន កំពុងវាយប្រហារពិភពលោក និងសេដ្ឋកិច្ចស្មើនឹងសង្គ្រាមលោកទី៣ ព្រោះផលប៉ះពាល់វាធំធេងណាស់។ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងថា រយៈពេល ៤ខែ ឆ្នាំ២០២២នេះ ផ្នែកពន្ធដារ ប្រមូលពន្ធសម្រេចបាន៥០% នៃផែនការប្រចាំឆ្នាំ។ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា កម្ពុជាមិនទាន់មានលទ្ធភាពបញ្ចប់សង្គ្រាមកូវីដ-១៩ នៅឡើយទាំងស្រុងនោះទេ ព្រោះមិនទាន់មានប្រទេសណាមួយដែលគ្មានការឆ្លងជំងឺកូវីដ-១៩។ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ របស់ក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ បានមានប្រសាសន៍ថា ទោះបីកាតព្វកិច្ចពាក់ម៉ាស់ត្រូវបានលើកលែង...
ភ្នំពេញ ៖ ខណៈកម្ពុជាបានសម្រេចជោគជ័យក្នុងការប្រយុទ្ធប្រឆាំងលើវិបត្តិកូវីដ ដោយមិនមានអ្នកឆ្លងច្រើនទៀត និងលើកលែងកាតព្វកិច្ចពាក់នោះដោយសារតែវិស័យសុខាភិបាលជាអ្នកនាំមុខ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា អ្នកប្រមាថកម្ពុជាលើវិស័យសុខាភិបាលថាមានភាពអន់ខ្សោយនាពេលកន្លងមកនោះ គួរកែតម្រូវឡើងវិញ ។ សម្តេចបានបន្តរំលឹក កាលពីប្រមាណជា១ឆ្នាំមុនថា កម្ពុជាបាននៅជិតជ្រោះមរណៈ ប៉ុន្តែបច្ចុប្បន្នកម្ពុជាបានងាកចេញពីជ្រោះមរណៈហើយ ដូច្នេះមិនត្រូវទៅក្បែរជ្រោះមរណៈទៀតទេ។ ជាមួយគ្នានេះ សម្តេចតេជោក៏បានលើកឡើងពីវិស័យឯកជនផងដែរ ដែលបានចូលរួមចំណែក យ៉ាងធំធេងក្នុងការចូលរួមប្រយុទ្ធប្រឆាំងកូវីដ...