ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានអំពាវនាវឱ្យប្រទេសមហាអំណាច ប្រជាធិបតេយ្យ ល្មមឈប់ពង្វក់ប្រជាជនខ្មែរ ឱ្យធ្វើសកម្មភាព មិនគប្បី នឹងសង្គមកម្ពុជាទៀតទៅ។ ការចេញមកអំពាវនាវពីសំណាក់អ្នកកាសែតជើងចាស់រូបនេះ បន្ទាប់ពីសង្កេតឃើញកញ្ញា សេង ធារី សកម្មជនសិទ្ធិមនុស្សនិងយុត្តិធម៌សង្គម តែងតែធ្វើសកម្មភាព មិនប្រក្រតីជាច្រើនលើកច្រើនសារ ក្នុងសំលៀកបំពាក់មិនសមរម្យ...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានទុកការអញ្ជើញលោក កឹម សុខា អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ក្ដីនៅក្នុងតុលាការ ឱ្យទៅចូលរួមវេទិកាគោលនយោបាយពិភពលោក (World Policy Forum) របស់ប្រទេសអាល្លឺម៉ង់ «គ្រាន់តែជាលេស»។ ក្នុងន័យនេះ លោក...
ភ្នំពេញ៖ ដោយសង្កេតឃើញថា សហរដ្ឋអាមេរិកនៅតែបន្តរករឿងខ្មែរ មិនចេះចប់មិនចេះហើយ ទោះបីមានការបង្ហាញជាច្រើនលើកច្រើនសារ អំពីមូលដ្ឋានកងទ័ពជើងទឹករាម លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានអះអាងថា សហរដ្ឋអាមេរិក កំពុងបញ្ឆេះឱ្យខ្មែរ ស្អប់ចិន។ ការលើកឡើង របស់លោក សយ សុភាព បែបនេះ...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានក្រើនរំលឹកដល់សកម្មជន នយោបាយ ពិចារណា គាំទ្របក្ស ដើម្បីចូលរួមអនុវត្តន៏ ប្រជាធិបតេយ្យ និង កុំចាញ់បោកពួកក្រៅប្រទេសតទៅទៀត។ ការក្រើនរំលឹកនេះ បន្ទាប់ពីមានសកម្មជន នយោបាយមួយចំនួន បន្តខ្វែងគំនិតគ្នា លើការបង្កើត នូវគណបក្សនយោបាយជាបន្តបន្ទាប់...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថាបក្សប្រឆាំង និងអង្គការក្រៅរដ្ឋាភិបាល គឺតែមួយដោយ ពួកគេធ្វើសកម្មភាពបំរើឱ្យគោលដៅតែមួយ ជាពិសេសបរទេសដែលបានផ្តល់លុយឱ្យ ។ ការលើកឡើងរបស់លោក សយ សុភាព បែបនេះ បន្ទាប់ពីមានសកម្មជន នយោបាយមួយចំនួន បន្តខ្វែងគំនិតគ្នា...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានចាត់ទុកការរឿង មិនចេះចប់មិនចេះហើយ លើបញ្ហាមូលដ្ឋានទ័ពរាម ពីសំណាក់សហរដ្ឋអាមេរិក គឺជាការតថ្លៃជាមួយខ្មែរ។ ក្នុងន័យបង្កប់លោកបានផ្ដាំទៅ អាមេរិកថាកំពុងចាញ់ល្បិច សត្វស៊ុចហើយ។ ការលើកឡើងរបស់ លោក សយ សុភាព បែបនេះបន្ទាប់ពីការចុះផ្សាយ...
ភ្នំពេញ៖ បន្ថែមពីលើសារគាំទ្រ នូវចំណាត់ការ របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ លើជនបរទេស ដែលមានចេតនាបំផ្លាញកម្ពុជា លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានក្រើនរំលឹក ដល់បុគ្គលបរទេសណា ដែលព្រហើនចំពោះប្រជាជន និងរដ្ឋអធិបតេយ្យកម្ពុជា ត្រូវតែបណ្តេញចេញ និងបំរាមមិនឱ្យចូលកម្ពុជាឡើយ រាប់ទាំង អាឡិច...
ភ្នំពេញ ៖ ក្រោយពីអតីតសកម្មជនរបស់អតីតគណបក្សប្រឆាំង បានរត់ទៅប្រទេសថៃ ដើម្បីភៀសខ្លួនទៅប្រទេសទី៣បន្តទៀតនោះ លោក សយ សុភាព អ្នកតាមដានស្ថានការណ៍នយោបាយបានលើកជាមតិឲ្យពួកគេ គួររៀនស្វែងយល់ប្រវត្តិខ្មែរឥស្សរៈ ដឹកនាំដោយ ប៉ុក ឃុន ។ ប្រវត្តិខ្មែរឥស្សរៈ ដឹកនាំដោយ ប៉ុក ឃុននេះ គឺចុងក្រោយជួបគ្រោះថ្នាក់ មិនដូចក្តីស្រម៉ៃដែលខ្លួនប៉ង់នោះទេ។ លោកក៏បានដាក់ជាសំណួរថា តើពួកសកម្មជនអតីតបក្សប្រឆាំងដែលបានសិក្សាស្រាវជ្រាវពីប្រវត្តិខ្មែរឥស្សរៈដែរឬទេ?...
ភ្នំពេញ៖ ស្របពេលដែលភាពតានតឹង ហាក់មិនថមថយ ក្នុងទំនាក់ទំនងទ្វេភាគី (កម្ពុជា-អាមេរិក) លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគមនអ្នកសារព័តមាន កម្ពុជា-ចិន បានអះអាងថា ក្នុងភូមិសាស្រ្តនយោបាយសហរដ្ឋអាមេរិកនឹងដឹងខ្លួន ក្រោយមិនចាត់ទុកខ្មែរ ក្នុងក្រសែរភ្នែករបស់ខ្លួន។ ការអះអាងបែបនេះ បន្ទាប់ពីសហរដ្ឋអាមេរិក បានបន្តរករឿង ក្រោយឃើញកម្ពុជា មានទំនាក់ទំនងល្អ ជាមហាអំណាចចិន ដែលជាដៃគូប្រកួតប្រជែង ដ៏ស្រួចស្រាវរបស់ខ្លួន ទាំងលើពិភពលោក និងក្នុងតំបន់។ ថ្មីៗនេះ សហរដ្ឋអាមេរិក បានយកលេស រករឿងរាជរដ្ឋាភិបាលកម្ពុជា លើបញ្ហា កំពង់ផែរាម តំបន់អភិវឌ្ឍន៍តារាសាគរ (ជួរមាត់សមុទ្រ) ទាំងដែលសហរដ្ឋអាមេរិកខ្លួនឯង បានបញ្ជួននាវាចម្បាំង ជាច្រើនលើកច្រើនសារ ចូលចតនៅលើទឹកដី នៃអតីត សត្រូវស៊ីសាច់ហុតឈាម ដែលជាប់ក្បែរខាង របងជាមួយកម្ពុជា និងនិយាយដោយឡែកលើបញ្ហាទន្លេរសាប និងទន្លេរមេគង្គ។ មិនហួសប្រមាណ សហរដ្ឋអាមេរិក បានបន្តធ្វើទុក្ខបុកម្នេញ លើមន្រ្តីខ្មែរ រួមទាំងការដាក់ទណ្ឌកម្មផ្សេងៗ មកលើរដ្ឋាភិបាលកម្ពុជាក្រោមហេតុផល ស្ដារលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធមនុស្ស និងបំបាត់អំពើពុករលួយជាដើម ។ល។ ឆ្លើយតបទៅនឹង ការវាយប្រហារនេះ នៅលើគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ លោក សយ សុភាព បានលើកឡើងថា «សហរដ្ឋអាមេរិក គិតថាខ្មែរជាផ្នែកមួយនៃឧបទ្វីបឥណ្ឌូចិន ដែលចុងក្រោយ មានតែ៣ប្រទេស គឺ ខ្មែរ ឡាវ យួន។ ក្នុងចំណោមប្រទេសទាំង៣នេះ សហរដ្ឋអាមេរិក បានគិតថាយួន ជាបងធំ និងក្បាលរថភ្លើង»។ លោក សយ សុភាព បានឱ្យដឹងថា ហេតុដូច្នេះហើយ បានជានៅក្នុងភូមិសាស្ត្រនយោបាយ សហរដ្ឋអាមេរិក ចាប់យកយួនមួយ គឺគ្រប់គ្រាន់តែម្តង ហើយអាចទប់ទល់ចិនបាន។ លោកបន្តថា ដូច្នេះអ្វីដែលសហរដ្ឋអាមេរិក រករឿងខ្មែរ រាល់ថ្ងៃគឺជាលេសដើម្បីមិនចង់ កសាងមិត្តភាព។ ពេញមួយឆ្នាំដែលខ្មែរធ្វើជាប្រធានអាស៊ានប្តូរវេននេះ សហរដ្ឋអាមេរិក រករឿងបង្កហេតុខ្មែរ គ្មានថ្ងៃលុះឡើយ។ លោក សយ សុភាព បន្ថែមថា «ជាសេចក្តីសន្និដ្ឋាន ទុកឱ្យពេលវេលាជាអ្នកកំណត់ចុះ ហើយខ្មែរចាប់ចិនឱ្យជាប់ ពេលនោះកូនដៃរបស់អាមេរិកបាក់ខ្លបខ្លាចហើយ ហើយថ្ងៃណាមួយសហរដ្ឋអាមេរិក នឹងដឹងខ្លួន ដោយខ្លួនឯង»។ លោក សង្កត់ធ្ងន់ថា «យើងក៏មិនត្រូវនៅស្ងៀមដែរ ខ្មែរត្រូវលេងវិញឱ្យដឹងដៃម្តង ពោលប្តឹងអាមេរិកលើបញ្ហាទម្លាក់គ្រាប់បែកគីមី និងបេ៥២ ប្រហែល២លាន ៧សែនតោន លើខ្មែរ ក្នុងសង្រ្គាមវៀតណាម។ តាមរយៈការលើកឡើងជុំវិញ ករណីប្ដឹងសហរដ្ឋអាមេរិកលើបញ្ហាគ្រាប់បែកគីមីនេះ ត្រូវបានទទួលការគាំទ្រ ពីសំណាក់ពលរដ្ឋខ្មែរជាច្រើនលើសលុបផងដែរ។ សូមរំលឹកថា យោងតាមឯកសាររបស់ CIA បានអោយដឹងថា យន្តហោះសហរដ្ឋអមេរិក បានយកគ្រាប់បែក ២លាន៧សែនតោនក្នុងនោះមានគ្រាប់បែកគីមីផង យកមកទំលាក់នៅក្នុងស្រុកខ្មែរ កាលពីសម័យសង្រ្គាមវៀតណាម នៅពេលកងទ័ពរបស់ខ្លួន មកដល់វៀតណាម នាថ្ងៃ១ វិច្ឆិកា ១៩៥៥ ដោយកងទ័ពអាកាសរបស់អាមេរិក បានចាប់ផ្តើមទំលាក់គ្រាប់បែក និង គ្រាប់បែកគីមី ចុងទសវត្សរ៍ ទី៦០ និងចប់នៅឆ្នាំ១៩៧៣ នៅលើទឹកដីកម្ពុជាតាមបណ្តោយព្រំដែន ខ្មែរ-វៀតណាម ចាប់ពីកន្ទុយនាគរហូតដល់ស្រុកចន្ទ្រា ខេត្តស្វាយរៀង បណ្តាលឲ្យស្លាប់ និងរបួសពលរដ្ឋខ្មែរប្រមាណ ១០ម៉ឺននាក់៕
ភ្នំពេញ៖ នៅក្នុងអ្វីដែលគេហៅថា នយោបាយ ត្រូវបានគេសង្កេតឃើញថា តែងតែមានបុគ្គលជាជនបរទេស តែងតែលូកដៃចូលកិច្ចផ្ទៃក្នុងនៃបណ្ដាប្រទេស សាមុី ហើយអ្នករងគ្រោះ ពីការនៅពីក្រោយនេះ ជៀសមិនផុត ពីសកម្មជននយោបាយ ទាំងឡាយណា ដែលងប់ងល់ ទៅនឹងមនោគមន៍វិជ្ជា របស់ក្រុមបរទេសទាំងនោះ ដូចជាករណីនៅកម្ពុជា សកម្មជននៃអតីតបក្សប្រឆាំងជាច្រើនរូប បាននឹងកំពុងជាប់សំណុំរឿងនៅតុលាការ ជាបន្តបន្ទាប់ ពាក់ព័ន្ធសំណុំរឿងរួមគំនិតក្បត់ និងប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជា...