នយោបាយ

លោក សយ សុភាព៖ បក្សប្រឆាំង និងអង្គការក្រៅរដ្ឋាភិបាល បំរើឱ្យគោលដៅតែមួយ (Video)

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកសារព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន បានលើកឡើងថាបក្សប្រឆាំង និងអង្គការក្រៅរដ្ឋាភិបាល គឺតែមួយដោយ ពួកគេធ្វើសកម្មភាពបំរើឱ្យគោលដៅតែមួយ ជាពិសេសបរទេសដែលបានផ្តល់លុយឱ្យ ។

ការលើកឡើងរបស់លោក សយ សុភាព បែបនេះ បន្ទាប់ពីមានសកម្មជន នយោបាយមួយចំនួន បន្តខ្វែងគំនិតគ្នា លើការបង្កើតគណបក្សថ្មីៗជាហូហែរ ដែលធ្លាប់ជ្រកក្រោមស្លាក អតីតគណបក្សសង្គ្រោះជាតិ ដែលជាបក្សប្រឆាំង ដ៏ធំមួយនៅកម្ពុជា ជាពិសេស ការលេចឡើងវិញនូវគណបក្ស ភ្លើងទៀន ដែលគេបានដឹងថា ជារបស់លោក សម រង្ស៊ី។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក សយ សុភាព បានសរសេរយ៉ាងដូច្នេះថា «បក្សប្រឆាំង និងអង្គការក្រៅរដ្ឋាភិបាល គឺតែមួយដោយ ពួកគេធ្វើសកម្មភាពបំរើឱ្យ គោលដៅតែមួយ ជាពិសេសបរទេសដែលបានផ្តល់លុយឱ្យ»។

លោក សយ សុភាព គួសបញ្ជាក់ថា «និយាយឱ្យខ្លីពួកនេះ បំរើឱ្យក្រុមប្រទេសភ្នែក៥។មានន័យថាពួកមហាអំណាច មិនបានអាណិតស្រលាញ់យើងទេ តែពួកគេធ្វើជាស្រលាញ់ ដើម្បីផលប្រយោជន៏របស់ពួកគេ តែប៉ុណ្ណោះ»។

លោកថា ពួកគេឱ្យលុយមក ធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលចុងក្រោយអ្នកទាំងនោះ គេឱ្យធ្វើជាលប់សតិ ដើរពាក់អាវ អ្នកទោស ពាក់ខ្នោះ ធ្វើជាជនលើ្មសឬជា អ្នករាំល្ខោន ឆ្កួតៗ ។ល។

លោក សយ សុភាព បន្ថែមថា អ្នកពិតជាមហាអំណាច មែនធ្វើឱ្យជនជាតិ នៃប្រទេសទន់ខ្សោយខ្លះ បំរើពួកអ្នកឯងស្ទើរឆ្កួតបាត់បង់ស្មារតីមកប្រឆាំង អ្នកដឹកនាំខ្លួនឯង ប្រជាជនខ្លួនឯង។
យើងជាជនជាតិទន់ខ្សោយ ក្រោយអាណាចក្រអង្គរ នឹងមិនឱ្យពួកអ្នកឯងមកពង្វក់ជនជាតិរបស់យើងឱ្យបន្តឆ្កួតទេ យើង ត្រូវតែជម្នះតបតអ្នកឯងវិញ។

លោកសង្កត់ធ្ងន់ថា «ថ្ងៃណាមួយជាតិសាសន៏របស់យើងនឹង រស់នៅដោយសេចក្តីសម្បូររុងរឿង ដោយសារយើងធ្លាប់ជាពូជអ្នកមាន និងថ្លៃថ្នូរ៕

To Top