ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា ប្រទេសចិនបដិសេធយ៉ាងខ្លាំង និងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការដាក់កំហិតលើការវិនិយោគនៅក្នុងប្រទេសចិន ដោយសហរដ្ឋអាមេរិក ហើយបានធ្វើការបង្រ្កាបយ៉ាងធ្ងន់ធ្ងរ ចំពោះភាគីសហរដ្ឋអាមេរិក។ យោងតាមរបាយការណ៍ នៅព្រឹកព្រលឹមថ្ងៃទី១០ ខែសីហា ម៉ោងនៅទីក្រុងប៉េកាំង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ស្តីពីការបង្កើតយន្តការត្រួតពិនិត្យលើការវិនិយោគក្រៅប្រទេស និងការដាក់កម្រិតលើការវិនិយោគរបស់អង្គភាពអាមេរិកក្នុងវិស័យ semiconductor និងមីក្រូអេឡិចត្រូនិច បច្ចេកវិទ្យាព័ត៌មាន...
បរទេស៖ គេហទំព័រផ្លូវការរបស់ក្រសួងការបរទេសសហរដ្ឋអាមេរិក បានលុបចោលពាក្យយោងចំពោះកោះតៃវ៉ាន់ថាជា “ប្រទេស” នៅក្នុងផ្នែកប្រឹក្សាការធ្វើដំណើររបស់ខ្លួន, នេះបើតាមសារព័ត៌មានតៃវ៉ាន់បានរាយការណ៍កាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមអង្គការព័ត៌មានដែលមានមូលដ្ឋាននៅទីក្រុងតៃប៉ិ កោះតៃវ៉ាន់ កាលពីថ្ងៃអង្គារ គឺគេហទំព័ររបស់ក្រសួងការបរទេសបានដកពាក្យថា ‘ទំព័រព័ត៌មានប្រទេស’ ហើយជំនួសមកវិញដោយតំណភ្ជាប់ទៅកាន់ផ្នែកមួយដែលឥឡូវនេះហៅថា ‘ព័ត៌មានធ្វើដំណើរអន្តរជាតិតៃវ៉ាន់’ ។ អ្នកនាំពាក្យរបស់វិទ្យាស្ថានអាមេរិកនៅកោះតៃវ៉ាន់ ដែលធ្វើសកម្មភាពក្រៅផ្លូវការក្នុងនាមជាស្ថានទូតអាមេរិក...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា ហេតុការណ៍បាញ់ប្រហារមួយ ដែលបានកើតឡើងនៅកន្លែងជប់លៀងមួយកន្លែងក្នុងទីក្រុង Baltimore រដ្ឋ Maryland សហរដ្ឋអាមេរិក បានបណ្តាឲ្យមានមនុស្សស្លាប់២នាក់ភ្លាមៗនិង២៨នាក់ទៀតរងរបួស។ ការបាញ់រះដែលបានកើតឡើងភ្លាមៗ បន្ទាប់ពីពាក់កណ្តាលអាធ្រាត្យយប់ថ្ងៃអាទិត្យ នៅក្នុងពិធីជប់លៀងមួយកន្លែង ដែលមានមនុស្សចូលរួមដល់ទៅរាប់រយនាក់ហើយក្នុងនោះ បុរសវ័យ១៨ឆ្នាំម្នាក់និងនារីវ័យ២០ឆ្នាំម្នាក់ បានបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ។ អភិបាលក្រុងបានចេញមកចេញសេចក្តីថ្លែងការណ៍ថា មកទល់ពេលនេះឧក្រិដ្ឋជនកំពុងបន្តរត់គេចនៅឡើយ ហើយការស៊ើបអង្កេតកំពុងបន្ត ដែលយើងមិនទាន់អាចនឹងសម្រាកបាននៅឡើយ។...
បរទេស៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត នឹងអាចទម្លាយការបិទផ្លូវរបស់កងទ័ពជើងទឹកចិនលើកោះតៃវ៉ាន់ ប្រសិនបើទីក្រុងប៉េកាំងសម្រេចចិត្ត ដាក់កោះតៃវ៉ាន់ឱ្យនៅឯកោរពីគេ។ នេះបើតាមអ្វីដែលឧត្តមនាវីឯក Samuel Paparo មេបញ្ជាការកងនាវាចរប៉ាស៊ីហ្វិកអាមេរិក បានធានា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Paparo បានប្រាប់អ្នកកាសែតនៅកោះហាវ៉ៃ ដែលជាម្ចាស់ផ្ទះនៃទីស្នាក់ការកណ្តាលកងនាវាប៉ាស៊ីហ្វិកថា ចិនពិតជាមាន...
បរទេស៖ ប្រតិបត្តិករបណ្តាញអគ្គិសនីរបស់រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកបានប្រកាសអាសន្នថាមពល ដោយព្រមានថា វាអាចបង្កើតការដាច់ចរន្តអគ្គិសនី ដើម្បីទប់ស្កាត់ការកើនឡើងនៃតម្រូវការ ដែលបានឈានដល់កម្រិតខ្ពស់បំផុតគ្រប់ពេល ខណៈដែលអ្នកស្រុកបានដំឡើងម៉ាស៊ីនត្រជាក់ ដើម្បីគេចពីរលកកំដៅដែលមិនធ្លាប់មានពីមុនមក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រតិបត្តិករប្រព័ន្ធឯករាជ្យរដ្ឋកាលីហ្វ័រញ៉ា (ISO) បានចេញការប្រកាសអាសន្នកម្រិត៣ កាលពីយប់ថ្ងៃអង្គារដោយនិយាយថា ការផ្គត់ផ្គង់អគ្គិសនីកំពុងចាប់ផ្តើម “ដំណើរការទាបនៅចំពោះមុខការឡើងកំដៅ និងតម្រូវការ”...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ថា កាលពីថ្ងៃសុក្រសហរដ្ឋអាមេរិកបានឲ្យដឹងថា ខ្លួននឹងបន្តការហោះហើរ ទៅកាន់ស្ថានីយអវកាសអន្តរជាតិ ជាមួយរុស្ស៊ី បើទោះបីជាមានការប៉ុនប៉ងរបស់ខ្លួន ដើម្បីដាក់ឱ្យនៅដាច់ដោយឡែក ពីទីក្រុងម៉ូស្គូជុំវិញការឈ្លានពាន មកលើអ៊ុយក្រែនក៏ដោយ ។ ទីភ្នាក់ងារអវកាសសហរដ្ឋអាមេរិក ហៅកាត់ NASA បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដើម្បីធានាបាននូវប្រតិបត្តិការ...
ថ្ងៃទី ១២ ខែមិថុនា លោក Wei Fenghe សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិចិន បានថ្លែងសុន្ទរកក្រោមប្រធានបទស្តីពី “ចក្ខុវិស័យរបស់ចិនអំពីសណ្តាប់ធ្នាប់ក្នុងតំបន់” ក្នុងកិច្ចពិភាក្សា Shangri-La ប្រទេសសិង្ហបុរី ។ ទាក់ទិននឹងបញ្ហាទំនាក់ទំនងចិន-អាមេរិក លោក Wei Fenghe បានថ្លែងថា ទំនាក់ទំនងចិន-អាមេរិក បច្ចុប្បន្ន កំពុងស្ថិតក្នុងដំណាក់កាលសំខាន់មួយ ហើយចិនសម្គាល់ថា...
ឡុងដ៍៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានព្រមានសហរដ្ឋអាមេរិក នៅក្នុងបទសម្ភាសន៍មួយ ដែលផ្សាយកាលពីថ្ងៃអាទិត្យថា រុស្ស៊ី នឹងវាយប្រហារគោលដៅថ្មី ប្រសិនបើលោកខាងលិច ផ្គត់ផ្គង់មីស៊ីលដែលអាចបាញ់ បានរយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែន សម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធរ៉ុក្កែតចល័ត ។...
ម៉ិកស៊ីកូ៖ ការសម្លាប់រង្គាលនៅសប្តាហ៍នេះ នៅសាលាបឋមសិក្សាមួយ ក្នុងទីក្រុងតូចមួយនៃរដ្ឋតិចសាស់ បង្ហាញពីកង្វះការគ្រប់គ្រងអាវុធ នៅក្នុងសហរដ្ឋអាមេរិក ហើយលទ្ធផល “មិនរើសអើង” នៃការលក់អាវុធ គឺជាឧបសគ្គក្នុងការទប់ស្កាត់ ការបាញ់ប្រហារដ៏ធំនាពេលអនាគត នេះបើយោងតាមអ្នកសង្កេតការណ៍អន្តរជាតិ Erick Fernandez Saldana កាលពីថ្ងៃពុធ។ ទោះបីជាមានការតវ៉ាជាសាធារណៈ ដែលធ្វើតាមសោកនាដកម្មនីមួយៗ និងការអំពាវនាវដែលជៀសមិនរួច សម្រាប់ច្បាប់កាំភ្លើងតឹងរ៉ឹងក៏ដោយ ជនជាតិអាមេរិក ដែលមានអាយុចាប់ពី...
បរទេស៖ អ្នកប្រាជ្ញនេប៉ាល់ម្នាក់បានលើកឡើងថា អ្វីដែលគេហៅថាក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក គឺគ្មានអ្វីក្រៅពី “ការប៉ុនប៉ងរបស់អាមេរិក” ដើម្បីធ្វើឱ្យការផ្សងព្រេងអនុត្តរភាព របស់ខ្លួននៅក្នុងតំបន់នោះ។ លោក Sunder Nath Bhattarai ដែលជាប្រធានមជ្ឈមណ្ឌលសិក្សាចិន នៅប្រទេសនេប៉ាល់បានពណ៌នាអំពីក្របខណ្ឌសេដ្ឋកិច្ច ដែលបានចាប់ផ្តើមកាលពីថ្ងៃច័ន្ទ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ទៅកាន់ប្រទេសជប៉ុនថា ជាការប៉ុនប៉ងរបស់លោក ដើម្បីផ្តល់មុខមាត់សេដ្ឋកិច្ចដល់អ្វីដែលគេហៅថា ការសន្ទនាសន្តិសុខ Quadrilateral...