Breaking: ប្រធានាធិបតីស៊ីរី លោក អាសាដ និយាយថា ការឈ្លានពានអ៊ុយក្រែន របស់រុស្ស៊ី ជាការកែប្រវត្តិសាស្ត្រ ក្នុងការហៅទូរស័ព្ទ ជាមួយលោក ពូទីន, នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
ស៊ីរី៖ កងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិក បានតាមប្រមាញ់ក្រុមជីហាដ នៅក្នុងការវាយឆ្មក់ តាមអាកាសដ៏កម្រមួយ នៅភាគពាយ័ព្យប្រទេសស៊ីរី កាលពីថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្ស ១៣នាក់ នៅក្នុងប្រតិបត្តិការមួយ ដែលមន្ទីរបញ្ចកោណ បានពិពណ៌នាថា “ជាបេសកកម្មជោគជ័យ” ។ ប្រតិបត្តិការនេះត្រូវបានគេគិតថា ជាប្រតិបត្តិការដ៏ធំបំផុត ដោយកងកម្លាំងសហរដ្ឋអាមេរិក នៅក្នុងតំបន់ Idlib ដែលគ្រប់គ្រងដោយក្រុមជីហាដ ចាប់តាំងពីការវាយឆ្មក់ឆ្នាំ២០១៩ ដែលបានសម្លាប់មេដឹកនាំ...
ដាម៉ាស់៖ នៅពេលដែលទំនប់ទឹកដ៏ធំបំផុត របស់ប្រទេសស៊ីរី គឺទំនប់ Tabqa Dam ត្រូវបានវាយប្រហារក្នុងឆ្នាំ ២០១៧ ប្រជាជនដែលរស់នៅ ក្នុងតំបន់នោះបានគិតថា វាជាអំពើភេរវកម្មមួយផ្សេងទៀត ដែលធ្វើឡើង ដោយក្រុមរដ្ឋឥស្លាម (IS) ដែលនៅពេលនោះ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រោយមកវាបានប្រែក្លាយថា វាគឺជាការវាយប្រហារ របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងទំនប់ទឹកស៊ីរីយុទ្ធសាស្ត្រ ដែលត្រូវបានគេស្គាល់ថា ជាទំនប់...
ដាម៉ាស់៖ រដ្ឋមន្ត្រីការបរទេសស៊ីរីលោក Faisal Mekdad បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយដែលបានផ្សាយឲ្យដឹងថា សហរដ្ឋអាមេរិក កំពុងលួចធនធានធម្មជាតិពីប្រទេសស៊ីរី និងដាក់ទណ្ឌកម្មខុសច្បាប់លើប្រទេសនេះថែមទៀត។ លោក Mekdad បានប្រាប់ទូរទស្សន៍ជាតិថា កងកម្លាំងសហរដ្ឋអាមេរិក ដោយមានជំនួយពីកងជីវពលនៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) នៅតែបន្តលួចប្រេងស៊ីរី ស្រូវសាលី និងកប្បាស នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានឲ្យដឹងថា SDF ដោយមានជំនួយពីកងកម្លាំងសហរដ្ឋអាមេរិក កំពុងចាប់មនុស្ស...
បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពបន្ថែមទៀត នៅក្នុងប្រទេសអ៊ីរ៉ង់ ស៊ីរី និងអ៊ូហ្គង់ដា ដោយចោទប្រកាន់ពួកគេ ពីបទជាប់ពាក់ព័ន្ធការ រំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងសកម្មភាពគាបសង្កត់នានា។ ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងផ្តោតគោលដៅ លើការគាបសង្កត់និងការធ្វើឲ្យ ប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យ ដោយការដាក់ទណ្ឌកម្ម លើបុគ្គលនិងអង្គភាព ដែលមានជាប់ពាក់ព័ន្ធនឹង...
បរទេស៖ នៅថ្ងៃពុធនេះ CGTN បានចេញផ្សាយថា ប្រព័ន្ធការពារដែនអាកាស របស់ប្រទសស៊ីរី បានធ្វើការបាញ់ទំលាក់ជោគជ័យ នូវមីស៊ីលជាច្រើនគ្រាប់ដែលបាន បាញ់ចេញពីប្រទេសអ៊ីស្រាអ៊ែល សំដៅទីក្រុង Homs របស់ខ្លួន។ ប្រភពដដែល បានសរសេរទៀតថា ការវាយប្រហារដោយអ៊ីស្រាអ៊ែល បានធ្វើឡើងសំដៅទៅលើតំបន់ ភាគកណ្តាលនៃប្រទេសហើយ ជាការឆ្លើយតបប្រព័ន្ធការពារមីស៊ីល បានបាញ់ទំលាក់ប៉ុន្តែក្នុងនោះ ពលរដ្ឋស៊ីវិល ២នាក់បានបាត់បង់ជីវិត និងយោធា...
បរទេស៖ របាយការណ៍ថ្មីមួយ នៅក្នុងកាសែត New York Times ផ្តល់ការយកចិត្តទុកដាក់យ៉ាង ស៊ីជម្រៅដោយបានតាមដាន ទៅលើការវាយប្រហារតាមអាកាស ដែលដឹកនាំដោយសហរដ្ឋអាមេរិក ចំនួនពីរដែលបានកើតឡើង នៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃទី 18 ខែមីនា ឆ្នាំ 2019 ដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់ 80 នាក់ រួមទាំងស្ត្រី និងកុមាររហូតដល់...
ដាម៉ាស់៖ រដ្ឋមន្ត្រីពាណិជ្ជកម្មផ្ទៃក្នុង និងការការពារអ្នកប្រើប្រាស់របស់ប្រទេសស៊ីរី លោក Amr Salem បានស្តីបន្ទោសទណ្ឌកម្មរបស់លោកខាងលិច ចំពោះការរងទុក្ខវេទនារបស់ប្រជាជនស៊ីរី ខណៈដែលប្រទេសនេះកំពុងឆ្លងកាត់វិបត្តិសេដ្ឋកិច្ច ដែលមិនធ្លាប់មានពីមុនមក។ នៅក្នុងសន្និសិទសារព័ត៌មានដែលធ្វើឡើងក្នុងរដ្ឋធានីដាម៉ា់ លោក Salem បានលើកឡើងថា ការឈឺចាប់របស់ប្រជាជនស៊ីរី មិនមែនមកពីកត្តាខាងក្នុងទេ ប៉ុន្តែជាកត្តាខាងក្រៅ ដោយយោងទៅលើការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងអឺរ៉ុបដែលដាក់លើរដ្ឋាភិបាលស៊ីរី។ លោកបានបន្ដថា ទណ្ឌកម្មបែបនេះកំពុងជះឥទ្ធិពលអវិជ្ជមានដល់ជីវិតរបស់ប្រជាជនស៊ីរី ដោយសង្កត់ធ្ងន់ថា...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា ប្រធានាធិបតីស៊ីរី លោក Bashar al Assad បានធ្វើការ ទូរស័ព្ទដោយផ្ទាល់ ទៅកាន់ព្រះមហាក្សត្រ នៃសហភាពអារ៉ាប់រួម Mohammad bin Zayed Al Nahyan ។...
ដាម៉ាស៖ ក្រសួងការបរទេសរបស់ ប្រទេសស៊ីរីកាលពី ថ្ងៃចន្ទម្សិលមិញនេះ បានធ្វើការប្រកាសថ្កោលទោស យ៉ាងខ្លាំងក្លាទៅលើសេចក្តីថ្លែងការណ៍ របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Naftali Bennett អំពីផែនការក្នុងការបង្កើនចំនួន ពលរដ្ឋអ៊ីស្រាអ៊ែល រស់នៅក្នុងតំបន់ Golan Heights។ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានបញ្ជាក់ទៀតថា ក្រសួងការបរទេសស៊ីរី នឹងមិនអាចទទួលយក បាននូវផែនការនេះឡើយ ហើយនិយាយដែរថា ការសម្រេចចិត្តរបស់អ៊ីស្រាអ៊ែល...