ភ្នំពេញ ៖ លោកស្រី COLONNE APPUHAMILLAGE CHAMINDA INOKA COLONNE ឯកអគ្គរដ្ឋទូតស្រីលង្កា ប្រចាំកម្ពុជា បានសម្ដែងក្ដីសង្ឃឹមថា កម្ពុជា និងស្រីលង្កា អាចបង្កើតជើងហោះហើរត្រង់ ដើម្បីជំរុញដល់វិស័យធុរកិច្ច និងទេសចរណ៍រវាងប្រទេសទាំងពីរ ។ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ លោក ពេជ...
កូឡុំបូ ៖ ក្រសួងការពារជាតិស្រីលង្កា កាលពីថ្ងៃអង្គារ បានបញ្ជាឱ្យកងកម្លាំង ប្រដាប់អាវុធរបស់ប្រទេសនេះ បើកការបាញ់ប្រហារ ទៅលើនរណាម្នាក់ ដែលលួចទ្រព្យសម្បត្តិសាធារណៈ ឬបង្កគ្រោះថ្នាក់ដល់អ្នកដទៃ បន្ទាប់ពីមានការប៉ះទង្គិចគ្នា ដោយហិង្សាពេញមួយថ្ងៃ។ លោកប្រធានាធិបតី Gotabaya Rajapaksa ក៏បានជំរុញប្រជាជនកាលពីថ្ងៃអង្គារ ឱ្យរក្សាភាពស្ងប់ស្ងាត់ និងជៀសវាងអំពើហិង្សា និងការសងសឹកប្រឆាំងនឹងអ្នកដទៃ ដោយបន្ថែមថា កិច្ចខិតខំប្រឹងប្រែងទាំងអស់នឹងត្រូវធ្វើឡើង ដើម្បីស្ដារស្ថិរភាពនយោបាយតាមរយៈការឯកភាព។...
កូឡុំបូ ៖ សេចក្តីជូនដំណឹង របស់រដ្ឋាភិបាល ដែលចេញដោយបញ្ជា របស់ប្រធានាធិបតីលោក Gotabaya Rajapaksa កាលពីយប់ថ្ងៃច័ន្ទ បានបញ្ជាក់ថា នាយករដ្ឋមន្ត្រីលោក Mahinda Rajapaksa បានលាលែងពីដំណែងចាប់ពីថ្ងៃច័ន្ទតទៅ ។ នាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយ របស់ប្រធានាធិបតីបានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ បម្រាមគោចរទូទាំងប្រទេស ដែលបានដាក់នៅក្នុងប្រទេសស្រីលង្កា កាលពីថ្ងៃច័ន្ទត្រូវបានពន្យារ ពេលរហូតដល់ព្រឹកថ្ងៃពុធ។...
កូឡុំបូ៖ ប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa កាលពីយប់ថ្ងៃសុក្រ បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ចំពេលមានការតវ៉ាជាសាធារណៈ ដែលបណ្តាលមកពីវិបត្តិសេដ្ឋកិច្ច នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសារាចរណ៍ពិសេសមួយ ដែលចេញដោយប្រធានាធិបតី បានចែងថា ច្បាប់គ្រាអាសន្នត្រូវបានប្រកាសក្នុង ផលប្រយោជន៍សន្តិសុខសាធារណៈ ការការពារសណ្តាប់ធ្នាប់សាធារណៈ និងការថែរក្សាការផ្គត់ផ្គង់ និងសេវាកម្មចាំបាច់សម្រាប់ ជីវិតរបស់សហគមន៍។ ប្រទេសស្រីលង្កាបានធ្លាក់ចុះ ក្នុងប៉ុន្មានសប្តាហ៍នៃវិបត្តិសេដ្ឋកិច្ច ដែលកើតចេញពីកង្វះខាត...
កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយព័ត៌មាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះ មហន្តរាយ ហៅថា (DMC) បានឲ្យដឹងថា មនុស្សចំនួន១៤នាក់បានស្លាប់ និងមនុស្សម្នាក់បាត់ខ្លួន បន្ទាប់ពីមានខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់យ៉ាងខ្លាំង នៅទូទាំងប្រទេសស្រីលង្កា ចាប់តាំងពីសប្តាហ៍មុនមក ។ យោងតាមតួលេខចុងក្រោយពី DMC គ្រួសារជាង១០០.០០០នាក់ ត្រូវបានរងផលប៉ះពាល់ នៅក្នុងស្រុកចំនួន៩...
កូឡុបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានបង្ហាញស្ថិតិឲ្យដឹងថា សរុបចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសស្រីលង្កា មានរហូតដល់លើសពី៨០.០០០នាក់ គិតត្រឹមថ្ងៃចន្ទ បន្ទាប់ពីមានអ្នកឆ្លងជំងឺថ្មី ចំនួន៦០០នាក់ ដែលបានរកឃើញ នៅក្នុងអំឡុងថ្ងៃដដែលនេះ ។ តួលេខផ្លូវបានបង្ហាញថា ក្នុងចំណោមអ្នកជំងឺ៨០.២២២នាក់ ដែលបានឆ្លងជំងឺ អ្នកជំងឺចំនួន៧៥.១១០នាក់ បានជាសះស្បើយពីជំងឺ ដោយបានចាកចេញ...
កូឡុំបូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ថា លោក Gotabaya Rajapaksa ប្រធានាធិបតីរបស់ប្រទេសស្រីល័ង្កា នៅថ្ងៃចន្ទនេះ បានណែនំាដល់ក្រុមអាជ្ញាធរសុខាភិបាល នឹងចាប់ផ្តើមចាក់វ៉ាក់សាំងជាសាធារណៈ នៅខេត្តភាគខាងលិចប្រទេស ដែលប្រើប្រាស់វ៉ាក់សាំងរបស់ Oxford Astra Zeneca ប្រឆំាងនឹងវីរុសបង្កជំងឺកូវីដ១៩ ។ ក្រុមមន្ត្រីបាននិយាយថា បានចាប់ផ្តើមចាក់វ៉ាក់សាំង ដែលអ្នកទំាងនោះ...