បរទេស៖ រដ្ឋាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសហ្វាំងឡង់ បានប្រកាសជាផ្លូវការនូវចេតនារបស់ខ្លួន ក្នុងការចូលរួមជាមួយ សម្ព័ន្ធមិត្តយោធាណាតូ។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោកប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinistö និងរដ្ឋមន្ត្រីនានា “បានយល់ស្របថា ប្រទេសហ្វាំងឡង់នឹងដាក់ពាក្យចូលជាសមាជិកក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO)”។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ការចូលប្រទេសហ្វាំងឡង់ទៅក្នុងសម្ព័ន្ធភាព ដែលដឹកនាំដោយសហរដ្ឋអាមេរិក...
បរទេស៖ រដ្ឋាភិបាលទីក្រុង Helsinki នឹងពង្រឹងអង្គការណាតូ និងនាំមកនូវ “តម្លៃបន្ថែម” ជាច្រើនដល់សម្ព័ន្ធមិត្តយោធាដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ។ នេះបើតាមរដ្ឋមន្ត្រីហ្វាំងឡង់ ទទួលបន្ទុកកិច្ចការអឺរ៉ុប លោកស្រី Tytti Tuppurainen បានអះអាងនៅក្នុងបទសម្ភាសន៍ជាមួយ Sky News កាលពីថ្ងៃសៅរ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា...
បរទេស៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan កាលពីថ្ងៃសុក្រម្សិលមិញនេះ បានប្រកាសអំពីជំហរបស់រដ្ឋាភិបាលតួកគី ក្នុងការប្រឆាំងទៅនឹងលទ្ធភាព នៃការចូលរួមជាសមាជិកអង្គការណាតូ ដោយប្រទេសស៊ុយអែត និងប្រទេសហ្វាំងឡង់ ដោយលើកឡើងថាប្រទេសទាំងពីរ គឺជាអ្នកផ្តល់ជម្រកដល់ក្រុមភេវរកម្ម។ ក្រុមភេវរកម្មដែល លោកប្រធានាធិបតីតួកគី សំដៅទៅលើក្រុមឧទ្ទាម PKK ជាក្រុមចលនាផ្តាច់ខ្លួននៅភាគខាងអាគ្នេយ៍តួកគី និងសមាជីករបស់ក្រុមបដិវត្តជួរមុខ DHKP/C ដែលគណបក្សស្ថិតនៅក្រោមច្បាប់ របស់ប្រទេសតួកគីនោះផង។...
បរទេស៖ កាសែតហ្វាំងឡង់ឈ្មោះ Iltalehti បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះថា ប្រទេសរុស្ស៊ីអាចបញ្ឈប់ការផ្តល់ ឧស្ម័នធម្មជាតិដល់ប្រទេសហ្វាំងឡង់ ដោយសារតែការប៉ុនប៉ងរបស់ប្រទេសនេះ ដើម្បីចូលរួមជាមួយអង្គការណាតូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា កាសែតនេះបានកត់សម្គាល់ពីការព្រួយបារម្ភពីមុនក្នុងចំណោម សាធារណជនហ្វាំងឡង់ដែលថា ប្រទេសរុស្ស៊ីអាចបិទឧស្ម័ននៅថ្ងៃទី ២៣ ខែឧសភា ដែលជាកាលបរិច្ឆេទផុតកំណត់ សម្រាប់ការទូទាត់បន្ទាប់។...
បរទេស៖ ឯកអគ្គរដ្ឋទូតរបស់ប្រទេសនៅតំបន់ Nordic ប្រចាំសម្ព័ន្ធមិត្តយោធាដឹកនាំ ដោយសហរដ្ឋអាមេរិក គឺលោក Klaus Korhonen បាននិយាយថា ប្រទេសហ្វាំងឡង់ដែលកំពុងរៀបចំពាក្យ សុំជាផ្លូវការដើម្បីចូលរួម ជាមួយអង្គការណាតូ នៅពេលនេះ មិនបានឃើញ “ការគំរាមកំហែងផ្នែកយោធាដោយផ្ទាល់” ណាមួយពីប្រទេសរុស្ស៊ី នៅឡើយទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២...
បរទេស ៖ រដ្ឋាភិបាលនៃប្រទេសហ្វាំងឡង់ ព្រមទាំងក្រុមហ៊ុន នានានៅទូទាំងប្រទេស បានបញ្ជាក់ថា ពួកគេគឺបានត្រៀម ខ្លួនរួចរាល់ហើយ ក្នុងការបន្តធ្វើការងារ ដោយមិនមានហ្គាស របស់ប្រទេសរុស្សីតទៅទៀត គិតចាប់ពីថ្ងៃទី២០ខែឧសភា ខាងមុខនេះ ។ យោងតាមការចេញផ្សាយដោយ Helsingin Sanomat(HS) កាលពីចុងសប្តាហ៍កន្លងមកនេះ បានឲ្យដឹងទៀត ដែរថា ការកំណត់ យកថ្ងៃ២០ខែឧសភានេះ...
បរទេស៖ យោងតាមការប្រកាសអះអាង ដោយក្រសួងការពារជាតិ នៃប្រទេសហ្វាំងឡង់ កាលពីថ្ងៃពុធម្សិលមិញនេះ បានឲ្យដឹងថា សមយុទ្ធយោធាមួយបានចាប់ផ្តើម ធ្វើឡើងនៅក្នុងដែនសមុទ្រនៃក្បែរតំបន់កោះ Gotland ភាគខាងលិចរវាងកងកម្លាំងយោធា នៃប្រទេសហ្វាំងឡង់ ជាមួយនឹងកងកម្លាំង នៃប្រទេសស៊ុយអែត។ រដ្ឋាភិបាលក្រុង Helsinkik ក៏បានបញ្ជាក់ទៀតដែរថា ស្ថានភាពសន្តិសុខកាន់តែ តានតឹងបានកំពុងដាក់សំពាធយ៉ាងខ្លាំង ទៅលើសារៈសំខាន់នៃ កិច្ចសហប្រតិបត្តិការល្អ និងការបណ្តុះបណ្តាលរួមគ្នា ដែលយើងគួរតែមានរួមគ្នា...
ហែលស៊ីនគី៖ នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោកស្រី Sanna Marin បានលើកឡើងថា ប្រទេសរបស់លោក កំពុងធ្វើការដើម្បីលុបចោលការរឹតបន្តឹង ទាក់ទងនឹងជំងឺកូវីដ-១៩ ទាំងអស់នៅក្នុងខែកុម្ភៈ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ការប្រកាសរបស់លោកស្រី Marin បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ ជាមួយសមាគម អ្នកកែសម្រួលហ្វាំងឡង់ ត្រឹមតែពីរថ្ងៃបន្ទាប់ពីប្រទេសហ្វាំងឡង់បានឈានចូលដល់ឆ្នាំ នៃការរាតត្បាតជាលើកទី៣ របស់ខ្លួន។ លោកស្រីបានប្រាប់កាសែតហ្វាំងឡង់ Ilta-Samomat...
បរទេស៖ រដ្ឋាភិបាលហ្វាំឡង់ បាននិយាយនៅថ្ងៃសុក្រនេះថា ប្រទេសហ្វាំឡើង បានជ្រើសយកយន្តហោះចម្បាំងបំបាំងកាយ F-35 របស់ក្រុមហ៊ុនការពារជាតិ ខ្នាតយក្សអាមេរិក Lockheed Martin ក្នុងការយកមកប្រើ ជំនួសយន្តហោះចម្បាំង F/A-18 និងគ្រោងបញ្ជាទិញយន្តហោះចំនួន ៦៤គ្រឿង ជាមួយនឹងប្រព័ន្ធអាវុធ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Financial Post នៅថ្ងៃទី១០...