ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចហាមធ្វើចរាចរណ៍ ចំពោះរថយន្តធុនធំដឹកធ្ងន់ៗ ឆ្លងកាត់ផ្លូវលេខ២០អា ចាប់ពីយប់ថ្ងៃទី២៥ តុលា តែអាចធ្វើចរាចរណ៍ បានចំពោះរថយន្តធន់តូច និងម៉ូតូ ។ ការសម្រេចបែបនេះ ខណៈលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ចុះពិនិត្យស្ថានភាពទឹកទាំងយប់ កាលពីយប់មិញនេះ...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំតាមរយៈVideo Conference របស់គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២០ ខែកញ្ញានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យវត្តនីមួយៗ ត្រូវបាញ់អាកុលនិងវាស់កំដៅ នៅមុខក្លោងទ្វារដើម្បីការពារជំងឺកូវីដ-១៩ នៅក្នុងពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះ ។ ក្នុងកិច្ចប្រជុំនេះ លោកអភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យកម្លាំងមានសមត្ថកិច្ចទាំងអស់ ចំណុះអោយគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ...
ភ្នំពេញ៖ នៅសល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ សាលារៀនចាប់ពីអនុវិទ្យាល័យឡើងទៅ នឹងបើកឲ្យសិស្សចូលរៀន ខណៈមុនពេលឲ្យកូនសិស្ស ចូលក្នុងបរិវេនសាលា អាជ្ញាធរភ្នំពេញបានបាញ់ថ្នាំ សម្លាប់មេរោគកូវីដ១៩ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ ដើម្បីធានាសុវត្ថិភាពដល់ពួកគេថា នឹងគ្មានហានិភ័យណាមួយកើតឡើង ។ ក្នុងឱកាស ចុះពិនិត្យការបាញ់ថ្នាំសំលាប់មេរោគ ក្នុងបរិវេណវិទ្យាល័យ ជា ស៊ីមសន្ធរម៉ុក លោក ឃួង...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យពលរដ្ឋ ម្ចាស់អាជីវកម្មដ្ឋាន អង្គភាពរដ្ឋ និងបណ្តាក្រុមហ៊ុនឯកជន កំពុងប្រើប្រាស់បណ្តាញខ្សែកាប្លិ៍អាកាស នៅតាមវិថីព្រះអង្គយុគន្ធរ និងវិថីឧកញ៉ាសន្ធរម៉ុក ប្រញាប់រួសរាន់រៀបចំរុះរើចេញ ក្នុងរយៈពេល ១៥ថ្ងៃ ដើម្បីលើកកម្ពស់សោភណ្ឌភាព រាជធានីភ្នំពេញ កាន់តែល្អស្រស់បំព្រង សក្តិសមជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា ។ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃ៧ កញ្ញា...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសពីការចាក់វ៉ាក់សាំងអាស្រ្តាហ្សេនីកា ដូសជំរុញ ឬដូសទី៣ ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្រ្តីសុខាភិបាល និងបុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងមន្រ្តីសុខាភិបាលជួរមុខវិស័យឯកជន នៅភ្នំពេញ ៕
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃ២ កក្កដា បានចេញសេចក្តីសម្រេចបិទផ្សារ អូឡាំពិក រយៈពេល១៤ថ្ងៃ ចាប់ពីយប់ថ្ងៃ៣ដល់១៦ កក្កដាខាងមុខ ដើម្បីទប់ស្កាត់ការ រីករាលដាលជំងឺកូវីដ១៩ ក្រោយរកឃើញ ឆ្លងជាបន្តបន្ទាប់៕
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចឲ្យបើក ដំណើរការឡើងវិញ ចំពោះផ្សារឯកជន ដែល មានសណ្ដាប់ធ្នាប់ របៀបរៀបរយ និងអនាម័យ-បរិស្ថាន ក្នុងមូលដ្ឋាន រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១។ ចំពោផ្សារមិនរៀបរយ មិនត្រូវបានអនុញ្ញាត ឲ្យបើកដំណើរការឡើយ ។ ការមិនអនុញ្ញាតនេះ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លង...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យម្ចាស់ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ ឬចល័តបែចិញ្ចឹមត្រី និងសំណង់ មិនរៀបរយ លើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវរុះរើជាបន្ទាន់ ដោយទុករយៈពេល១សប្ដាហ៍ គិតចាប់ពីកាលបរិច្ឆេទ ចេញសេចក្ដីជូនដំណឹងនេះតទៅ ។ រដ្ឋបាល រាជធានីភ្នំពេញ លើកឡើងថា ការរុះរើនេះ ដោយសារកន្លែងខ្លះ បានប្រែក្លាយជាកន្លែង នៅដោយខុសច្បាប់...
ភ្នំពេញ៖ រដ្ឋបាលសាលារាជធានីភ្នំពេញនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ដាក់ចេញវិធានការរដ្ឋបាលបន្ត សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដោយបែងចែកជា “តំបន់ក្រហម” “តំបន់លឿងទុំ” និង “តំបន់លឿង” រយៈពេល ៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១៕