បរទេស៖ ប្រធានបញ្ជាការកណ្តាលអាមេរិក (CENTCOM) បានប្រាប់ ក្រុមអ្នកសារព័ត៌មាននៅថ្ងៃអាទិត្យថា រដ្ឋាភិបាលទីក្រុងរីយ៉ាដ នៅតែស្នើសុំជំនួយផ្នែកយោធាអាមេរិក ក្នុងការទប់ទល់នឹងប្រទេសអ៊ីរ៉ង់។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានដកខ្លួនពីការគាំទ្រសង្គ្រាមដឹកនាំ ដោយប្រទេសអារ៉ាប៊ីសាអូឌីត នៅប្រទេសយេម៉ែន កាលពីដើមឆ្នាំនេះ ប៉ុន្តែរដ្ឋបាលរបស់លោក ចូ ប៊ីដិន បានប្តេជ្ញាផ្តល់ការការពារដល់ប្រទេសអារ៉ាប់ប៊ីសាអូឌីត រួមទាំងបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធការពារអាកាសរបស់ខ្លួន ក្នុងការបាញ់ទម្លាក់មីស៊ីលក្រុមឧទ្ទាម Houthi ថែមទៀត ។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ប្រទេសអ៊ីរ៉ង់បានធ្វើការអះអាង អំពីកិច្ចប្រជុំពិភាក្សាជាលើកដំបូង របស់ខ្លួនជាមួយនឹងអារ៉ាប៊ីសាអូឌីតដែលបានធ្វើឡើងដើម្បី លប់ចោលនូវភាពតានតឹងរវាងគ្នា។ អ្នកនាំពាក្យរបស់ លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh បាននិយាយថាលទ្ធភាពនៃ ការលប់ចោលនូវភាពតានតឹង រវាងប្រទេសនៅក្នុងតំបន់ឈូងសមុទ្រហ្គ្លោហ្វទាំងពីរគឺជាអ្វីដែលនឹង ផលប្រយោជន៍ដែលភាគីទាំងពីរ ចង់បាននិងក៏ដូចជា បណ្តាប្រទេសផ្សេងទៀតក្នុងតំបន់ផងដែរ។ អ្នកនាំពាក្យរូបនេះបានបញ្ជាក់ទៀតថា រដ្ឋាភិបាលក្រុងតេហរ៉ង់ បានបើកចំហសម្រាប់ការសន្ទនា ជាមួយរដ្ឋាភិបាលនៃ ទីក្រុងរីយ៉ាដជាប្រចាំ...
បរទេស៖ នាយករដ្ឋមន្ត្រីនៃប្រទេសប៉ាគីស្ថាន លោក Imran Khan តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃ នៅថ្ងៃសុក្រនេះទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធយូរអង្វែង ប៉ុន្តែចំណងមិត្តភាពប្រែជាជាប់គាំង អស់រយៈពេលប៉ុន្មានខែថ្មីៗនេះ។ លោក Imran Khan ដែលត្រូវបានអញ្ជើញដោយ ព្រះរាជ្ជទាយាទអារ៉ាប៊ីសាអូឌីត គឺព្រះអង្គម្ចាស់ Mohammed bin Salman នោះ នឹងធ្វើការពិភាក្សាគ្នាស្តីពី...
បរទេស៖ យោងតាមការចេញផ្សាយ របស់សារព័ត៌មានបរទេស នៅថ្ងៃពុធបានឲ្យដឹងថាប្រទេសក្រិក និងប្រទេសអារ៉ាប៊ីសាអូឌីត បានឈានទៅដល់ កិច្ចព្រមព្រៀងខ្ចីយកប្រព័ន្ធមីស៊ីល ការពារដែនអាកាស Patriot ដើម្បីអាចឲ្យប្រទេសនៅអារ៉ាប់មួយនេះអាចយកទៅប្រើប្រាស់ក្នុងការការពារ ទីតាំងផលិតថាមពលរបស់ខ្លួន។ សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយរដ្ឋមន្ត្រីការពារប្រទេសក្រិកលោក Nikos Dendias នៅក្រោយនៃការបញ្ចប់ទៅកិច្ចប្រជុំ ពិភាក្សាគ្នាដែលមានភាគីផ្សេងទៀត ដូចជាលោករដ្ឋមន្ត្រីការពារជាតិក្រិក Nikos Panagiotopoulos និងលោករដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត Faisal...
បរទេស៖ កងកម្លាំងចម្រុះដឹកនាំដោយ អារ៉ាប៊ីសាអូឌីត ដែលកំពុងប្រយុទ្ធនឹងចលនា ពួកហូធីនៅក្នុងប្រទេសយេម៉ែន បានបាញ់ស្ទាក់ និងកម្ទេចកូនដ្រូនមួយគ្រឿងរបស់ពួកហូធី ដែលវាយប្រហារសំដៅទៅទីក្រុង Khamis Mushait ស្ថិតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ភាគខាងត្បូង។ មន្ត្រីនាំពាក្យយោធាពួកហូធី លោក Yahya Sarea បាននិយាយក្នុងសារបង្ហោះ លើបណ្ដាញសង្គមធ្វីតធ័រថា កូនដ្រូនពីរគ្រឿង បានវាយប្រហារទៅលើរោងយោធាមួយកន្លែង នៅអាកាសយានដ្ឋាន Jazan...
ឯកអគ្គរាជទូត-រដ្ឋទូតអារ៉ាប៊ីសាអូឌីត និងប៉ាឡេស្ទីន ដែល បានទៅបំពេញទស្សនកិច្ចនៅតំបន់ Xinjiang ក្នុងពេលថ្មីៗនេះ បានផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មានថា ប្រទេសចិនបានកសាងតំបន់ Xinjiang យ៉ាងល្អប្រសើរ ។ លោក Fariz Mehadawi ឯកអគ្គរដ្ឋទូត ប៉ាឡេស្ទីន ប្រចាំនៅចិន បានមានប្រសាសន៍ថា ពួកមានភាពរីករាយដែល បានរៀនសូត្រ«គម្ពីរកូរ៉ាន់» នេះ មានសារសំខាន់ណាស់ចំពោះជនមូស្លីម។ ឯកអគ្គរាជទូត អារ៉ាប៊ីសាអូឌីត ប្រចាំនៅចិន បានថ្លែងអំណរគុណ ចំពោះរដ្ឋបាលតំបន់ ដែលបានផ្តល់ ឱកាសរៀនសូត្រ ដ៏ល្អចំពោះជនមូស្លឹម លោកបានថ្លែងថា ពួកយើងបានដឹងច្បាស់ នូវស្ថានការណ៍ នៅតំបន់ Xinjiang។ អ្វីដែលយើងបានមើលឃើញនៅ តំបន់Xinjiang គឺទីក្រុងស្រស់ស្អាត ប្រជាជនស្លូតត្រង់ ហេដ្ឋរចនាសម្ព័ន្ធល្អ និងទំនើប។ ការងាររបស់រដ្ឋបាល នៅទីនោះ គឺល្អប្រសើរ ។ លោកបានអធិប្បាយ ម្តងទៀតនូវ គោលជំហរបស់បណ្តា ប្រទេសអារ៉ាប់ លើបញ្ហាតំបន់ Xinjiang ទី១ យើងប្រកាន់ខ្ជាប់គោលការណ៍ ដែលមិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង នៃប្រទេសដទៃ ។ទី២ កិច្ចការពាក់ព័ន្ធតំបន់ Xinjiang ជាកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន ។ ទី៣ ភារកិច្ចរបស់យើងនៅប្រទេសចិន គឺស្ថិតលើបញ្ហាទ្វេភាគី ព្រមនិងអភិវឌ្ឍ និងជំរុញទំនាក់ទំនង រវាងប្រទេសទាំង២៕
បរទេស៖ កងកម្លាំងចម្រុះដឹកនាំដោយ អារ៉ាប៊ីសាអូឌីតប្រចាំនៅយេម៉ែន បាននិយាយនៅថ្ងៃអាទិត្យនេះថា ខ្លួនបានកម្ទេចកូនដ្រូន បំពាក់ដោយអាវុធចំនួន ១០គ្រឿង ដែលចលនាពួកហូធីប្រើប្រាស់ ដោយរួមមានតិចបំផុត ៥គ្រឿង ឆ្ពោះទៅប្រទេសអារ៉ាប៊ីសាអូឌីត។ ប៉ុន្តែកងកម្លាំងចម្រុះមិនបាន បញ្ជាក់ពីទីតាំងនៅអារ៉ាប៊ីសាអូឌីតទេ តែបាននិយាយប្រាប់ថា កូនដ្រូនទាំងនោះ មានគោលដៅវាយប្រហារ ទៅលើទីតាំងជនស៊ីវិល។ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ កងកម្លាំងចម្រុះបាននិយាយថា ខ្លួនបានរារាមងកូនដ្រូនចំនួន ៧គ្រឿង ក្នុងរយៈពេល...
បរទេស៖ប្រទេសអង់គ្លេស បារាំងនិងអាល្លឺម៉ង់ នៅពេលថ្មីៗនេះ បានធ្វើការថ្កោលទោស ចំពោះការវាយប្រហារមួយ ទៅលើប្រទេសអារ៉ាប៊ីសាអូឌីត ដែលពួកឧទ្ទាមហូធីនៅយេម៉ែន បានចេញមុខអះអាង ទទួលខុសត្រូវ ដោយនិយាយថា ការរីកសាយនៃកូនដ្រូន បង្កឲ្យគម្រាមកំហែងធ្ងន់ធ្ងរ ដល់ស្ថិរភាពក្នុងតំបន់។ អារ៉ាប៊ីសាអូឌីត បាននិយាយប្រាប់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារមួយកាលពីថ្ងៃពុធ ទៅលើអាកាសយានដ្ឋាន អន្តរជាតិ Abha បង្កឲ្យមានភ្លើងឆេះ លើយន្តហោះស៊ីវិល មួយគ្រឿង និងពិពណ៌នាវាថា ជាឧក្រិដ្ឋកម្មសង្គ្រាមធ្ងន់ធ្ងរ។ នៅក្នុងលិខិតមួយ ដែលអំពាវនាវ ឲ្យក្រុមប្រឹក្សាសន្តិសុខ ធ្វើការថ្កោលទោស ចំពោះការវាយប្រហារនោះ លោកឯកអគ្គរាជទូត អារ៉ាប៊ីសាអូឌីតប្រចាំ នៅអង្គការសហប្រជាជាតិ Abdallah Al-Mouallimi បានសរសេរថា “ទង្វើនៃអំពើភេរវកម្មបង្កឡើង ដោយពួកហូធីបែបនេះ បន្តធ្វើឲ្យអន្តរាយដល់កិច្ចប្រឹងប្រែង របស់អង្គការសហប្រជាជាតិ ដើម្បីសម្រេចដំណោះស្រាយ នយោបាយទូលំទូលាយ នៅក្នុងប្រទេសយេម៉ែន”។ គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១២ ខែកុម្ភៈឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមឧទ្ទាមហូធី នៅក្នុងប្រទេសយេម៉ែន បាននិយាយប្រាប់ថា ខ្លួនបានធ្វើការវាយប្រហារ ដោយកូនដ្រូនមួយ ទៅលើអាកាសយានដ្ឋានអារ៉ាប៊ីសាអូឌីតនោះ៕ ប្រែសម្រួល៖ប៉ាង កុង
បរទេស៖ ពួកឧទ្ទាមហូធីគាំទ្រដោយ អ៊ីរ៉ង់នៅក្នុងប្រទេសយេម៉ែន បាននិយាយប្រាប់ថា ខ្លួនបានធ្វើការវាយប្រហារដោយកូនដ្រូន ទៅលើអាកាសយានដ្ឋាន Abha របស់ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃពុធនេះ ដែលកងកម្លាំងចម្រុះដឹកនាំ ដោយអារ៉ាប៊ីសាអូឌីត កំពុងប្រយុទ្ធនឹងកងកម្លាំងពួកហូធី និយាយថា បានបង្កឲ្យមានភ្លើងឆេះ ក្នុងយន្តហោះស៊ីវិលមួយគ្រឿង។ មន្ត្រីនាំពាក្យយោធារបស់ពួកហូធី លោក Yahya Sarea បានមានប្រសាសន៍ប្រាប់ថា កូនដ្រូនពួកហូធី ត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារមួយ...