កាប៊ុល ៖ ក្រុមតាលីបង់ ដែលកំពុងប្រយុទ្ធ ដើម្បីដណ្តើមអំណាច នៅអាហ្វហ្គានីស្ថានវិញ បន្ទាប់ពីតស៊ូរយៈពេល ២០ ឆ្នាំមកហើយនោះ ត្រូវបានគេរាយការណ៍ថា បានដណ្តើមបានទីក្រុងធំជាងគេទី ២ គឺទីក្រុងកាន់ដាហា និងទីក្រុងធំជាងគេទី ៣ ហេរ៉ាត ខណៈដែលក្រុមបះបោរអ៊ីស្លាម នៅតែបន្តវាយ លុកនៅរដ្ឋធានីកាប៊ុល។ សារព័ត៌មានអ៊ីស្លាម អាហ្វហ្គានីស្ថាន និងបណ្តាញសារព័ត៌មាន...
វ៉ាស៊ីនតោន៖ មន្ត្រីការពារជាតិអាមេរិកម្នាក់ បានលើកឡើងដោយដកស្រង់សម្តី របស់ចារកម្មអាមេរិកថា ក្រុមសកម្មប្រយុទ្ធតាលីបង់ វាយអាចផ្តាច់រដ្ឋធានី អាហ្វហ្គានីស្ថាន ក្នុងរយៈពេល ៣០ ថ្ងៃ ហើយអាចគ្រប់គ្រងបានក្នុងរយៈពេល ៩០ថ្ងៃ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី។ មន្រ្តីនិយាយដោយមិនបញ្ចេញ ឈ្មោះថាការវាយតម្លៃថ្មីអំពីរយៈពេល ដែលទីក្រុងកាប៊ុលអាចឈរបាន គឺជាលទ្ធផលនៃការកើនឡើង យ៉ាងឆាប់រហ័ស ដែលក្រុមតាលីបង់ បានធ្វើនៅទូទាំងប្រទេស នៅពេលដែលកងកម្លាំងបរទេស...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ថា ការិយាល័យសម្របសម្រួលកិច្ចការ មនុស្សធម៌នៃអង្គការសហប្រជាជាតិ (OCHA) បានឲ្យដឹងកាលពីថ្ងៃពុធថា ជម្លោះកើតឡើងនៅក្នុងតំបន់ផ្សេងៗគ្នា នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីសប្តាហ៍មុន នាំឲ្យពលរដ្ឋរាប់ម៉ឺននាក់បង្ខំចិត្តចាក ចេញពីលំនៅដ្ឋានរបស់ពួកគេ ។ ការិយាល័យបានឲ្យដឹងថា ពួកគេ គឺមានជិត៣៩០.០០០នាក់ បានផ្លាស់លំនៅដោយសត្រូវវាយប្រហារនៅក្នុង ឆ្នាំនេះ ដែលបានកើតឡើងទ្រង់ទ្រាយធំចាប់តាំងពីខែឧសភា ។...
បរទេស៖ ប្រទេសប៉ាគីស្ថាននៅថ្ងៃពុធ បានចោទប្រកាន់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងឧត្តមសេនីយ៍នៃកង កម្លាំងសន្តិសុខជាតិអាហ្វហ្គានីស្ថាន (ANSF) ថា បានកិបកេងប្រាក់រាប់ពាន់លានដុល្លារ នៃការស្ថាបនាឡើងវិញ និងមូលនិធិជំនួយយោធា នៅពេលមានការវាយលុកយ៉ាង ខ្លាំងពីក្រុមសកម្មប្រយុទ្ធតាលីបង់ ដែលឥឡូវនេះក្រុមនេះបានគ្រប់គ្រងយ៉ាងតិចពី ៨ ទៅ ៩ ខេត្តក្រុង។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១...
បរទេស៖ ស្ថានការណ៍សន្តិសុខនៅប្រទេសអាហ្វហ្គានីស្ថាន បានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ ដោយក្រុមតាលីបង់បានដណ្តើមយក បានខេត្តយ៉ាងតិច ៩ ។ ការវាយលុកកើតឡើងចំពេលមានការបន្តដកទ័ព អាមេរិកនិងកងកម្លាំងចម្រុះចេញពីប្រទេសនេះ។ កងកម្លាំងបរទេសទាំងអស់ក្រៅពីកម្លាំង ទ័ពតួកគីដែលមានកម្លាំង ៥០០ នាក់ត្រូវបានរំពឹងថា នឹងត្រូវបញ្ចប់នៅចុងខែសីហានេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បានឱ្យដោយផ្អែកតាមមន្រ្តីរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធតាលីបង់...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិ នៃប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយថា កងកម្លាំងប្រយុទ្ធរបស់ពួកតាលីបង់ បានកាន់កាប់ព្រំដែនរបស់ ប្រទេសអាហ្វហ្គានីស្ថាន ជាប់ប្រទេសតាហ្ស៊ីគីស្ថាន និងអ៊ូសបេគីស្ថាន ស្របពេលដែលពួកគេបន្ត ការវាយលុកយ៉ាងលឿន។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍ថា លោក Sergei Shoigu បាននិយាយប្រាប់សន្និសីទ យុវជនមួយក្នុងទីក្រុងមូស្គូ កាលពីថ្ងៃអង្គារថា ថ្នាក់ដឹកនាំរបស់ក្រុមបះបោរនោះ...
អ៊ីស្លាម៉ាបាដ ៖ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន លោក Shah Mahmood Qureshi បានលើកឡើងថា ការដកទ័ពអាមេរិក និងណាតូ ចេញពីអាហ្វហ្គានីស្ថាន ដោយគ្មានការទទួលខុសត្រូវ អាចផ្តល់ផលប្រយោជន៍ ដល់ក្រុមសកម្មប្រយុទ្ធនិងនាំឱ្យមានភាពចលាចល នៅក្នុងប្រទេស។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន មន្រ្តីរូបនេះបានអំពាវនាវ ឱ្យមានការដកទ័ព ប្រកបដោយការ ទទួលខុសត្រូវ និងមានសណ្តាប់ធ្នាប់ ដោយមិនទុកកន្លែង...
បរទេស៖ក្នុងអំឡុងថ្លែងប្រាប់សមាជិករដ្ឋសភា នៅថ្ងៃចន្ទនេះ ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani បានថ្កោលទោសសហរដ្ឋអាមេរិក សម្រាប់ការបោះបង់ចោលប្រទេសរបស់លោក ស្របពេលដែលពួកបះបោរតាលីបង់ បង្កើនកិច្ចប្រឹងប្រែង ដណ្ដើមគ្រប់គ្រងតំបន់មួយចំនួន។ នៅក្នុងសុន្ទរកថា ដែលថ្លែងទៅកាន់កិច្ចប្រជុំចម្រុះពិសេសមួយរបស់រដ្ឋសភា លោក Ashraf Ghani តាមសេចក្តីរាយការណ៍ បានធ្វើការរិះគន់ ចំពោះការដកកងកម្លាំងស្ទើរតែទាំងអស់របស់សហរដ្ឋអាមេរិក សម្រាប់ជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០០១មក។ យោងតាមទីភ្នាក់ងារសារព័ត៌មាន...
អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ថា លោក Mohammad Hanif Rezai អ្នកនំាពាក្យយោធាមួយរូប ប្រចាំតំបន់ភាគខាងជើង បានឲ្យដឹងនៅថ្ងៃសៅរ៍នេះថា សរុបចំនួនក្រុមសកម្មប្រយុទ្ធ២១នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ ខណៈដែលយន្តហោះវាយ ប្រហារមួយគ្រឿង បានទម្លាក់គ្រាប់ចំទីតាំង របស់តាលីបង់ នៅខេត្ត Jawzjan ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃសុក្រ...
បរទេស៖មេបញ្ជាការនៃទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក បាននិយាយថា ការវាយប្រហារតាមអាកាសនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នឹងធ្វើបន្តទៀត ដរាបណាកងកម្លាំងអាហ្វហ្គានីស្ថាន នៅតែរងការវាយប្រហារពីពួកតាលីបង់ ក្នុងខណៈកងទ័ពអាមេរិកដកចេញពីប្រទេសនេះ។ មេបញ្ជាការនៃទីបញ្ជាការកណ្ដាល លោកឧត្តមសេនីយ៍ Frank McKenzie បានធ្វើការលើកឡើងពីការវាយប្រហារតាមអាកាសនោះ នៅក្នុងដំណើរទស្សនកិច្ចនៅទីក្រុងកាប៊ុល កាលពីថ្ងៃអាទិត្យ ដែលធ្វើឡើងស្របពេលដែលយោធាសហរដ្ឋអាមេរិក បានដកកងទ័ពនិងសម្ភារៈចេញពីអាហ្វហ្គានីស្ថានបានចំនួនប្រហែល៩៥ភាគរយ។ លោក Frank McKenzie បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំអះអាងជាថ្មីចំពោះរដ្ឋាភិបាលថា យើងនៅតែបន្តផ្តល់ការវាយប្រហារតាមអាកាស...