តេអេរ៉ង់៖ អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានឲ្យដឹងថា ផែនការណាមួយ ដើម្បីបង្កើន វត្តមានយោធា អាមេរិកនៅក្នុងដែនទឹក អន្តរជាតិភាគខាងត្បូង នៃប្រទេសគឺ “មិនអាចទទួលយកបាន” ព្រោះវានឹងគំរាមកំហែង ដល់ស្ថិរភាព និងសន្តិភាពនៅក្នុងតំបន់។ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA បានដកស្រង់សម្តីលោក Kanaani បានឲ្យដឹងក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍របស់លោកថា “យើងជឿជាក់ថា...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានឲ្យដឹងថា វត្តមានរបស់កងកម្លាំងយោធាបរទេស បានគំរាមកំហែងដល់សន្តិសុខ ថាមពលនៅក្នុងដែនទឹកក្នុងតំបន់។ ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA បានដកស្រង់សម្តីលោក Amir-Abdollahian ដែលបានឲ្យដឹង នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយសមភាគីអូម៉ានី ដែលកំពុងបំពេញទស្សនកិច្ចនៅអូម៉ានី លោក Sayyid Badr ថា នាវាគ្មានមនុស្សបើកបរទេសមួយចំនួនធំ...
វីយែន៖ បេសកជនចិនម្នាក់បានឲ្យដឹងថា ការដាក់សម្ពាធលើប្រទេសអ៊ីរ៉ង់ នឹងមិនជួយដោះស្រាយ បញ្ហានុយក្លេអ៊ែររបស់ខ្លួនទេ ហើយនឹងមានតែប្រតិកម្មតបវិញ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Wang Chang អនុប្រធានបេសកកម្មអចិន្ត្រៃយ៍ របស់ចិនប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងវីយែន បាននិយាយដូច្នេះបន្ទាប់ពី កិច្ចប្រជុំក្រុមប្រឹក្សាភិបាលរបស់ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានអនុម័តសេចក្តីសម្រេចមួយ ដើម្បីដាក់ទោសទីក្រុងតេអេរ៉ង់។ នៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាល IAEA...
ការ៉ាកាស៖ រដ្ឋាភិបាលវេណេស៊ុយអេឡា បានរិះគន់ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប ក្នុងការបន្តដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសនៅអាមេរិកខាងត្បូងមួយនេះ រយៈពេលមួយឆ្នាំទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ជាមួយនឹងការសម្រេចចិត្តដ៏អនាធិបតេយ្យនេះ ចេតនាគឺដើម្បីទទូចលើយុទ្ធសាស្ត្រ ដែលមានកំហុសទាំងស្រុង ដែលសហភាពអឺរ៉ុប មិនបានគ្រប់គ្រងដើម្បីសម្រេចគោលបំណងរបស់ខ្លួនក្នុងការផ្តួលរំលំរដ្ឋាភិបាលបូលីវ៉ារៀ ឬបំបែកប្រជាជនរបស់យើងចេញពីផ្លូវនយោបាយ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់យើង”។ ក្រសួងបានថ្កោលទោសវិធានការនេះថាជាការអនុវត្តដោយខុសច្បាប់ ក្នុងលក្ខណៈដែលបានកំណត់ទុកជាមុនដើម្បី “ដាក់ទណ្ឌកម្ម និងរំលោភសិទ្ធិមនុស្សរបស់ប្រជាជនវេណេស៊ុយអេឡា” ខណៈទណ្ឌកម្មនឹងបញ្ចប់ត្រឹមតែការកំណត់សិទ្ធិទទួលបានអាហារ ឱសថ និងអ្វីដែលជាតម្រូវការផ្សេងទៀត។ សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា...
តេអេរ៉ង់៖ គេហទំព័ររបស់ក្រសួងការបរទេសអ៊ីរ៉ង់បានរាយការណ៍ថា អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានរិះគន់ការកត់សម្គាល់នាពេលថ្មីៗនេះរបស់អធិការបតីអាល្លឺម៉ង់ទាក់ទងនឹងអ៊ីរ៉ង់ថា ជាការជ្រៀតជ្រែក បង្កហេតុ និងគ្មានការទូត” ។ លោក Kanaani បានលើកឡើងថា នៅពេលនិយាយអំពីគោលការណ៍សិទ្ធិមនុស្ស រួមទាំងសេចក្តីថ្លៃថ្នូររបស់មនុស្ស ការប្រឆាំងនឹងការគំរាមកំហែង និងការការពារអ្នក ដែលត្រូវបានគេជិះជាន់នោះ អ៊ីរ៉ង់ប្តេជ្ញាធ្វើសកម្មភាពប្រកបដោយការទទួលខុសត្រូវ។ អ្នកនាំពាក្យរូបនេះបានស្តីបន្ទោសប្រទេសអាល្លឺម៉ង់ សម្រាប់ការផ្តល់ទីជំរកដល់ពួកប្រឆាំង “ភេរវករ...
បរទេស៖ មន្ត្រីជាន់ខ្ពស់របស់ប្រទេសអ៊ីរ៉ង់ បានថ្លែងប្រាប់ទៅកាន់ ក្រុមអ្នកកាសែតកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអ៊ីរ៉ង់កំពុងអភិវឌ្ឍនូវបច្ចេកវិទ្យាថ្មីនៃការ ធ្វើដំណើរលឿនជាងសម្លេង បំពាក់ទៅលើមីស៊ីលឆ្លងទ្វីប របស់ខ្លួនហើយ។ មន្ត្រីដដែលបានបន្តទៀតថា ប្រព័ន្ធអាវុធដែលឌីសាញឡើង ក្នុងគោលបំណងអាចធ្វើការ កំទេចប្រព័ន្ធការពារមីស៊ីល របស់សត្រូវបានយ៉ាងងាយស្រួលតាមរយៈ មីស៊ីលចំងាយឆ្ងាយ និងល្បឿនលឿនថ្មីនេះ និងទាំងក្នុងនិងក្រៅបរិយាកាសទៀតផង។ ទោះបីជាយ៉ាងណាក្តីមន្ត្រីដដែល បានបញ្ជាក់ដែរថា បច្ចេកវិទ្យានេះនឹងមិនទាន់ អាចអភិវឌ្ឍបានជោគជ័យរួចរាល់ ភ្លាមនោះដែរហើយលោក ក៏មិនបានផ្តល់ព័ត៌មានលំអិត...
តេអេរ៉ង់៖ រដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់លោក Javad Owji បានឲ្យដឹងថា ក្រសួងរបស់លោកបានចុះហត្ថលេខា ជាមួយកិច្ចព្រមព្រៀង សហប្រតិបត្តិការថាមពលយក្ស របស់រុស្ស៊ី គឺក្រុមហ៊ុន Gazprom ដែលមានតម្លៃជិត 40 ពាន់លានដុល្លារអាមេរិក។ ទីភ្នាក់ងារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA បានដកស្រង់សម្តីលោក Owji បានឲ្យដឹងថា ភាគីអ៊ីរ៉ង់ នឹងតាមដានវឌ្ឍនភាពនៃកិច្ចព្រមព្រៀង ដែលរួមមានការសាងសង់អគារ...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amir-Abdollahian បានអំពាវនាវឱ្យសហរដ្ឋអាមេរិកបង្ហាញ “ឆន្ទៈពិតប្រាកដ” របស់ខ្លួននៅក្នុងការចរចា ដែលសំដៅលើការរស់ឡើងវិញនៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ឆ្នាំ២០១៥ នេះបើយោងតាមគេហទំព័រ របស់ក្រសួងការបរទេស។ លោក Amir-Abdollahian បានឲ្យដឹងនៅក្នុងកិច្ចប្រជុំលើកដំបូងរបស់អ្នកសម្របសម្រួលជាតិ នៃក្រុមមិត្តក្នុងការការពារនៃធម្មនុញ្ញ អង្គការសហប្រជាជាតិថា សហរដ្ឋអាមេរិក គួរតែបង្ហាញថា ខ្លួននឹងមិន “បំពាន” កាតព្វកិច្ចរបស់ខ្លួន...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតវ៉ាស៊ិនតោនប៉ុស្តិ និងត្រូវបានយកមកចេញផ្សាយ បន្តដោយ rt.com នៅថ្ងៃនេះបានឲ្យដឹងថា អាមេរិកបានធ្វើការ បញ្ចូនយន្តហោះចម្បាំង ជាច្រើន តម្រង់ទៅកាន់ឈូងសមុទ្រពែរ្ស និងអ៊ីរ៉ង់ហើយ។ ប្រភពដដែលបានសរសេរទៀតថា ការបញ្ជូនយន្តហោះចម្បាំង ជាច្រើននេះ ត្រូវបានគេរដ្ឋាភិបាលវ៉ាស៊ិនតោន អះអាងថា ក្រោយទទួលបានព័ត៌មានសំងាត់ថា រដ្ឋាភិបាលទីក្រុង តេហរ៉ង់កំពុងមានផែនការ វាយប្រហារ ប្រទេសអារ៉ាប៊ីសាអូឌីត។...
តេអេរ៉ង់ ៖ អ៊ីរ៉ង់បានឲ្យដឹងថា ខ្លួនបានផ្តល់យន្តហោះដ្រូន ដល់រុស្ស៊ី ក្នុងប៉ុន្មានខែមុនពេលទីក្រុងមូស្គូ លុកលុយអ៊ុយក្រែន ដោយដើរថយក្រោយ លើការអះអាងពីមុនថា ខ្លួនមិនដែលផ្គត់ផ្គង់ អាវុធដល់រុស្ស៊ីនោះទេ ។ រដ្ឋមន្ត្រីការបរទេសលោក Hossein Amirabdollahian បានឲ្យដឹងនៅក្នុងការអត្ថាធិប្បាយដែលចេញផ្សាយដោយទីភ្នាក់ងារពាក់ព័ន្ធរបស់រដ្ឋថា ទីក្រុងតេអេរ៉ង់ បានផ្តល់ “យន្តហោះដ្រូនមួយចំនួនតូច” ដល់ប្រទេសរុស្ស៊ី ក្នុងប៉ុន្មានខែមុនសង្រ្គាម ។...