តេអេរ៉ង់ ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បានច្រានចោលដំណោះស្រាយ ដែលត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ (UNHRC) កាលពីថ្ងៃសុក្រ ស្ដីពីសិទ្ធិមនុស្សរបស់ខ្លួន ។ យោងតាមគេហទំព័រ របស់ក្រសួងការបរទេសអ៊ីរ៉ង់ បានឱ្យដឹងថា ដំណោះស្រាយនេះ ត្រូវបានអនុម័តដោយមានសម្លេងគាំទ្រ ១៩ សំឡេង ១២ប្រឆាំង និង ១៦អនុប្បវាទនៅក្នុងសម័យប្រជុំ ធម្មតាលើកទី៤៩...
តេអេរ៉ង់៖ បេសកជនអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា ទីភ្នាក់ងារព័ត៌មានពាក់កណ្តាលផ្លូវការរបស់និស្សិតអ៊ីរ៉ង់បានរាយការណ៍ឲ្យដឹងថា វិធានការបង្ខិតបង្ខំប្រឆាំងនឹងអ៊ីរ៉ង់ នៅតែបង្ក “ការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ” ដល់សិទ្ធិទទួលបានសុខុមាលភាពរបស់ប្រជាជនអ៊ីរ៉ង់។ លោកស្រី Zahra Ershadi តំណាងអចិន្ត្រៃយ៍របស់អ៊ីរ៉ង់ ប្រចាំអង្គការសហប្រជាជាតិ បានធ្វើការកត់សម្គាល់កាលពីថ្ងៃអង្គារនៅក្នុងសុន្ទរកថាទៅកាន់សម័យ ប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៦ ស្តីពីសុខភាពពិភពលោក និងគោលនយោបាយការបរទេស។ លោកស្រីបានលើកឡើងថា ទោះបីជាសហរដ្ឋអាមេរិកអះអាងថា វិធានការឯកតោភាគីរបស់ខ្លួនមិនអនុវត្ត ចំពោះការដឹកជញ្ជូនគ្រឿងឧបភោគបរិភោគ និងសម្ភារៈវេជ្ជសាស្ត្រដល់ប្រទេសនេះក៏ដោយ...
តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា សហរដ្ឋអាមេរិក ត្រូវតែបោះបង់ការទាមទារហួសហេតុ របស់ខ្លួន ដូច្នេះថា “កិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លា នៅទីក្រុងវីយែន ដើម្បីឱ្យភាគីទាំងអស់ត្រឡប់ ទៅការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងអំឡុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ នឹងត្រូវបញ្ចប់” ។ លោក Hossein Amir Abdollahian បានធ្វើការកត់សម្គាល់ នៅក្នុងជំនួបជាមួយសមភាគីកាតារបស់លោក Sheikh...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេស អ៊ីរ៉ង់ លោក Hossein Amir Abdollahian ដែលកំពុងបំពេញទស្សនកិច្ច បានឲ្យដឹងថា ប្រទេសរបស់លោកជិតឈានដល់ កិច្ចព្រមព្រៀងមួយ ស្តីពីការស្ដារឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ ជាផ្លូវការថាជាផែនការសកម្មភាព ទូលំទូលាយរួម (JCPOA) ។ លោក Amir Abdollahian...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានឲ្យដឹងថា ទាំងរុស្ស៊ី និងអ៊ីរ៉ង់ គាំទ្រការបន្តឡើងវិញយ៉ាងឆាប់រហ័ស នៃការអនុវត្តពេញលេញនៃ ផែនការសកម្មភាពទូលំទូលាយរួម ឬកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។ លោក Lavrov បានឲ្យដឹងក្នុងអំឡុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចពិភាក្សា ជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir Abdollahian ដែលមកធ្វើទស្សនកិច្ចនៅក្រុងម៉ូស្គូថា ទីក្រុងមូស្គូកំពុងរង់ចាំទីក្រុងវ៉ាស៊ីនតោន...
តេអេរ៉ង់ ៖ មន្ត្រីសន្តិសុខកំពូលអ៊ីរ៉ង់មួយរូប បានឲ្យដឹងថា អ៊ីរ៉ង់នឹងបន្តនៅក្នុងកិច្ចចរចា នៅទីក្រុងវីយែន ក្នុងគោលបំណងស្តារឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែរឆ្នាំ២០១៥ រហូតដល់ “កិច្ចព្រមព្រៀងរឹងមាំ” ឆ្លើយតបនឹងការទាមទារស្របច្បាប់ និង សមហេតុសមផលរបស់ខ្លួន ត្រូវបានសម្រេច។ លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិ ជាន់ខ្ពស់របស់អ៊ីរ៉ង់ លោក Ali Shamkhani បានសរសេរនៅលើ Twitter...
តេអេរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា អ៊ីរ៉ង់កំពុងរង់ចាំការឆ្លើយតប របស់សហរដ្ឋអាមេរិក មុនពេលត្រឡប់ទៅ ទីក្រុងវីយែន និងឈានដល់កិច្ចព្រមព្រៀងដ៏ល្អ និងយូរអង្វែងមួយ ។ អ្នកនាំពាក្យអ៊ីរ៉ង់លោក Saeed Khatibzadeh បានប្រាប់សន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍ថា ការផ្អាកនៅក្នុងកិច្ចពិភាក្សានៅទីក្រុងវីយែន ស្តីពីការរស់ឡើងវិញ...
តេអេរ៉ង់ ៖ អ្នកនាំពាក្យក្រសួងការបរទេស អ៊ីរ៉ង់លោក Saeed Khatibzadeh បានអះអាងពីការសម្រេច “ផ្អាក” នៅក្នុងកិច្ចចរចា នុយក្លេអ៊ែរ នៅទីក្រុងវីយែន ហើយបានលើកឡើងថា ការសម្រាកនេះ នឹងត្រួសត្រាយផ្លូវ សម្រាប់ដំណោះស្រាយ ចំពោះបញ្ហា ដែលនៅសេសសល់ ។ ប្រធានគោលនយោបាយ ការបរទេស របស់សហភាពអឺរ៉ុប លោក...
តេអេរ៉ង់ ៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍ថា ប្រធានក្រុមហ៊ុនប្រេងជាតិ អ៊ីរ៉ង់ (NIOC) បានឲ្យដឹងថា អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេច ក្នុងការផ្គត់ផ្គង់ប្រេង ដែលត្រូវការសម្រាប់ទីផ្សារ ពិភពលោក និងរក្សាស្ថិរភាពតម្លៃ ។ លោក Mohsen Khojasteh Mehr នាយកប្រតិបត្តិ នៃ NIOC...
តេអេរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានលើកឡើងថា សាធារណរដ្ឋអ៊ីស្លាម នឹងមិនបោះបង់ចោលវត្តមានក្នុងតំបន់ និងកម្មវិធីនុយក្លេអ៊ែរដោយសន្តិវិធី ដែលជាកត្តាពីរ ដែលរួមចំណែកដល់អំណាចជាតិអ៊ីរ៉ង់នោះឡើយ។ ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំជាមួយសមាជិកនៃសភាអ្នកជំនាញរបស់អ៊ីរ៉ង់ លោក Khamenei បានលើកឡើងថា វត្តមានក្នុងតំបន់បង្កើនជម្រៅយុទ្ធសាស្ត្ររបស់ប្រទេស និងអំណាចជាតិ ខណៈដែលវឌ្ឍនភាពនុយក្លេអ៊ែរផ្នែកវិទ្យាសាស្ត្រ ត្រូវបានផ្សារភ្ជាប់ទៅនឹងសមត្ថភាពរបស់ប្រទេសក្នុងការបំពេញតម្រូវការរបស់ខ្លួននាពេលខាងមុខ។ មេដឹកនាំកំពូលបានលើកឡើងថា ដូច្នេះ...