យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Yair Lapid កាលពីថ្ងៃសុក្រ បានគំរាមចាត់វិធានការយោធាបន្ថែមទៀត ប្រឆាំងនឹងតំបន់ហ្គាហ្សាស្ទ្រីប បន្ទាប់ពីការវាយប្រហារតាមអាកាស ទៅលើតំបន់ប៉ាឡេស្ទីន។ ការវាយប្រហារតាមអាកាស ដែលត្រូវបានប្រកាសថាជាប្រតិបត្តិការ Breaking Dawn ត្រូវបានធ្វើឡើងប្រឆាំងនឹង ក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីន (PIJ) ដែលជាអង្គការអ៊ីស្លាមសកម្មនៅក្នុងតំបន់ហ្គាហ្សា ដើម្បី “លុបបំបាត់នូវអ្វីដែលយោធាអ៊ីស្រាអែល ហៅថា ការគំរាមកំហែងដល់ពលរដ្ឋអ៊ីស្រាអែល”...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ កាលពីថ្ងៃសុក្របានថ្កោលទោសយ៉ាងខ្លាំង ចំពោះការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែលទៅលើ តំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើ គេហទំព័ររបស់ក្រសួង លោក Nasser Kanaani បានហៅប្រតិបត្តិការរបស់ អ៊ីស្រាអែលថាជា “ការវាយប្រហារយ៉ាងព្រៃផ្សៃ” ដែលបណ្តាលឱ្យមានការសម្លាប់ “មេបញ្ជាការប្រឆាំង” និងប្រជាជនប៉ាឡេស្ទីន ដែលគ្មានទីពឹង។ អ្នកនាំពាក្យបានលើកឡើងថា...
យេរ៉ូសាឡឹម៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានសន្យាថា នឹងមានការស៊ើបអង្កេតកាលពីថ្ងៃអាទិត្យ លើការចោទប្រកាន់ដោយអតីតឆ្មាំស្រីនៅពន្ធនាគារសន្តិសុខអតិបរមាថា នាងត្រូវបានរំលោភម្តងហើយម្តងទៀតដោយអ្នកទោសប៉ាឡេស្ទីន បន្ទាប់ពីត្រូវបានបង្ខំឱ្យធ្វើការជា “ទាសករផ្លូវភេទ” ដោយថ្នាក់លើរបស់នាង ។ របាយការណ៍ដែលថា ឆ្មាំស្រីត្រូវបានរំលោភបំពានដោយអ្នកទោសនៅពន្ធនាគារ Gilboa បានផ្សព្វផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអ៊ែល អស់រយៈពេលជាច្រើនឆ្នាំ ។...
យេរ៉ូសាឡឹម៖ ក្រុមអ្នកវិភាគបានឲ្យដឹងថា ភាពខ្វែងគំនិតគ្នាលើ បញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅតែមានដដែល បើទោះជាលោកប្រធានាធិបតី សហរដ្ឋអាមេរិក ចូ បៃដិន បំពេញទស្សនកិច្ចនាពេលនេះក៏ដោយ។ លោក បៃដិន និងនាយករដ្ឋមន្ត្រីចាំផ្ទះអ៊ីស្រាអែល លោក Yair Lapid កាលពីថ្ងៃព្រហស្បតិ៍បានចុះហត្ថលេខា លើសេចក្តីប្រកាសក្រុងយេរ៉ូសាឡឹម ដែលជាឯកសាររួម ស្តីពីការកសាងភាពជាដៃគូយុទ្ធសាស្ត្រ...
រ៉ាម៉ាឡា៖ ប៉ាឡេស្ទីនកាលពីថ្ងៃព្រហស្បតិ៍ បានព្រមានប្រឆាំងនឹងការពង្រីកការ តាំងទីលំនៅរបស់អ៊ីស្រាអែលនៅតំបន់ West Bank ដោយលើកឡើងថា វានឹងធ្វើឱ្យខូចដល់ការរំពឹងទុក សម្រាប់ដំណោះស្រាយរដ្ឋពីរ និងឱកាសនៃការបង្កើតសន្តិភាព។ ក្រសួងការបរទេសប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការពង្រីកការតាំងទីលំនៅរបស់អ៊ីស្រាអែល នៅក្នុងទឹកដីប៉ាឡេស្ទីន “នឹងមានឥទ្ធិពលមហន្តរាយលើ ការអនុវត្តគោលការណ៍នៃ ដំណោះស្រាយរដ្ឋទាំងពីរ និងការសម្រេចបាននូវសន្តិភាពដ៏ត្រឹមត្រូវ និងទូលំទូលាយ”។ ការព្រមាននេះបានកើតឡើងបន្ទាប់ពី អង្គការតាំងទីលំនៅរបស់អ៊ីស្រាអែល បានប្រកាសកាលពីថ្ងៃអង្គារថា...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ថា ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍នៅថ្ងៃអង្គារនេះថា កងកម្លាំងសន្តិសុខអ៊ីរ៉ង់ បានចាប់ខ្លួនអ្នកដាក់ធាតុផ្សំ មកពីទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់អ៊ីស្រាអ៊ែល Mossad ដែលគ្រោងនឹងធ្វើឃាតអ្នកវិទ្យាសាស្ត្រ នុយក្លេអ៊ែររបស់ប្រទេសនេះ ។ លោក Mehdi Shamsabadi អគ្គរដ្ឋអាជ្ញានៃខេត្ត Sistan និង...
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Naftali Bennett បានព្រមានអ៊ីរ៉ង់ប្រឆាំងនឹង “ការប៉ុនប៉ងរៀបចំការវាយប្រហារ ប្រឆាំងនឹងអ៊ីស្រាអែល នៅក្រៅប្រទេស” ដោយគំរាមកំហែងថាអ៊ីស្រាអែល នឹងកំណត់តម្លៃ សម្រាប់ការប៉ុនប៉ងធ្វើបាបពលរដ្ឋរបស់ខ្លួន ។ ថ្លែងសុន្ទរកថានៅក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ លោក Bennett បានឲ្យដឹងថា “បច្ចុប្បន្នយើងកំពុងឃើញការប៉ុនប៉ង របស់អ៊ីរ៉ង់ក្នុងការវាយប្រហារ លើជនជាតិអ៊ីស្រាអែល នៅក្នុងទីតាំងផ្សេងៗពីបរទេស” ដោយបន្ថែមថា...
បរទេស៖ កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហាររបស់ប្រទេសអ៊ីស្រាអែល ប្រឆាំងនឹងគោលដៅដែល មានទំនាក់ទំនងនឹងអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី ត្រូវបានអនុវត្តដោយមានការយល់ព្រម ជាសម្ងាត់ពីយោធាសហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា កាសែត Wall Street Journal...
យេរ៉ូសាឡឹម៖ សាកលវិទ្យាល័យ Tel Aviv (TAU) បានឲ្យដឹងកាលពីថ្ងៃចន្ទថា ក្រុមអ្នកស្រាវជ្រាវអ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបង្កើតការព្យាបាលដោយចាក់ថ្នាំ សម្រាប់មេរោគអេដស៍ ដោយប្រើវិស្វកម្មហ្សែន នៃអង្គបដិប្រាណនៅក្នុងខ្លួន។ ការព្យាបាលថ្មីនេះអាចនឹង ត្រូវបានបង្កើតទៅជាវ៉ាក់សាំង ឬការព្យាបាលតែម្តង សម្រាប់អ្នកជំងឺដែលមានផ្ទុកមេរោគអេដស៍ នេះបើយោងតាម TAU ។ នៅក្នុងការសិក្សាមួយដែលត្រូវបាន ចេញផ្សាយនៅក្នុងទស្សនាវដ្តី Nature...
បរទេស ៖ រដ្ឋាភិបាល អ៊ីស្រាអែល បានចេញការព្រមាន អំពីការធ្វើដំណើរ សម្រាប់ទីក្រុង អ៊ីស្តង់ប៊ុល និងបានលើកឡើង អំពីការជូនដំណឹងអំពីអំពើភេរវកម្ម កម្រិតខ្ពស់បំផុត បន្ទាប់ពីក្រុមមន្ត្រីបានអះអាងថា បានបិទផែនការវាយប្រហារ របស់អ៊ីរ៉ង់ជាច្រើន ដែលផ្តោតលើភ្ញៀវ ទេសចរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា...