គែរ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ថា អ៊ីស្រាអ៊ែល បានប្រកាសអំពីការបាត់បង់ ការប្រយុទ្ធដ៏អាក្រក់បំផុត របស់ខ្លួននៅក្នុងរយៈពេលជាង១ខែគិតថ្ងៃពុធ ក្រោយពីការវាយឆ្មក់ នៅតំបន់បំផ្លិចបំផ្លាញនៃតំបន់ហ្គាហ្សា និងប្រឈមមុខ នឹងភាពឯកោខាងផ្នែកការទូត កាន់តែខ្លាំងឡើងៗ ខណៈដែលការស្លាប់របស់ជនស៊ីវិល បានកើនឡើង ហើយមហន្តរាយមនុស្សធម៌កាន់តែអាក្រក់ នៅក្នុងទឹកដីប៉ាឡេស្ទីន ។ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា កំពុងបន្តកើតមានឡើង...
យេរ៉ូសាឡឹម៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ថា កងកម្លាំងការពារអ៊ីស្រាអ៊ែល ហៅកាត់ថា (IDF) បានឲ្យដឹងថា ក្រុមហាម៉ាស់បាន ដោះលែងចំណាប់ខ្មាំង ជនជាតិអ៊ីស្រាអ៊ែលចំនួន៦នាក់ បន្ថែមទៀត ពីតំបន់ហ្គាហ្សាស្ទ្រីប កាលពីល្ងាចថ្ងៃព្រហស្បតិ៍ បន្ថែមពីលើចំណាប់ខ្មាំងស្ត្រី២នាក់ ដែលត្រូវបានដោះលែងនៅមុនថ្ងៃនោះ ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ របស់ IDF...
ដាម៉ាស់៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ក្រសួងការពារជាតិរបស់ប្រទេសរស៊ីរី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល បានវាយប្រហារមកលើទីតាំងយោធានៅភាគខាងត្បូងនៃប្រទេសស៊ីរីកាលពីយប់ថ្ងៃពុធ បណ្តាលឲ្យខូចខាតសម្ភារៈជាច្រើន ។យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា កងកម្លាំងអ៊ីស្រាអ៊ែល បានធ្វើការវាយប្រហារពីទិសដៅនៃទីក្រុង Baalbek របស់ប្រទេសលីបង់ នៅម៉ោងប្រហែល២២និង២២នាទីម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១៩និង២២នាទីម៉ោងសកលដោយផ្តោតលើការបន្ថែមយោធាជាច្រើននៅក្នុងតំបន់ភាគខាងត្បូង ។ ខណៈដែលសេចក្តីថ្លែងការណ៍មិនបានកំណត់អត្តសញ្ញាណទីតាំងគោលដៅនោះ វិទ្យុ Sham...
យេរ៉ូសាឡឹម៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យ អ៊ីស្រាអ៊ែលបានច្រានចោល ការអំពាវនាវកាន់តែខ្លាំងឡើង សម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា ដោយអ្នកឯកទេស យោធាបានលើកឡើងថា កងកម្លាំងត្រូវបានកំណត់ ដើម្បីពង្រឹងប្រតិបត្តិការរបស់ពួកគេ ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស់ ។លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល បានទាមទារឱ្យដោះលែងចំណាប់ខ្មាំងជាង២៤០នាក់ដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស់ នៅក្នុងអំឡុងពេល...
ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ថា ក្រសួងសុខាភិបាល ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹង កាលពីថ្ងៃចន្ទថា ចំនួនពលរដ្ឋប៉ាឡេស្ទីន ដែលបានស្លាប់ ពីការវាយប្រហារ របស់អ៊ីស្រាអ៊ែល មកលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់៨.៣០៦នាក់ហើយ ។ លោក Ashraf al-Qedra អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
តេហរ៉ង់៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ថា អ៊ីរ៉ង់បានព្រមានកាលពីថ្ងៃចន្ទ អំពី “សកម្មភាពដែលអាចកើតមានជាមុន” ប្រឆាំងនឹងអ៊ីស្រាអ៊ែល “នៅក្នុងប៉ុន្មានម៉ោងខាងមុខនេះ” ខណៈដែលអ៊ីស្រាអ៊ែលត្រៀមខ្លួនសម្រាប់ការវាយប្រហារនៅលើដីនៅតំបន់ហ្គាហ្សាស្ទ្រីប ។ក្រុងតេហរ៉ង់ បានព្រមានម្តងហើយម្តងទៀតថា ការវាយប្រហារលើដីនៅតំបន់ហ្គាហ្សា ដែលត្រូវបានរារាំងជាយូរមកហើយនឹងត្រូវបានឆ្លើយតបជាមួយនឹងការឆ្លើយតបពីរណសិរ្សដទៃទៀត ដែលជំរុញឱ្យមានការភ័យខ្លាចនៃជម្លោះកាន់តែធំឡើងៗដែលអាចទាក់ទាញនៅក្នុងប្រទេសផ្សេងទៀត ។ លោក Hossein Amir-Abdollahian រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់...
បរទេស៖ ក្រសួងការពារជាតិនៃ ប្រទេសស៊ីរីបាននិយាយ កាលពីថ្ងៃអាទិត្យថា ការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែលបានធ្វើឱ្យអាកាសយានដ្ឋាន អន្តរជាតិអាឡេប៉ូសម្រេចចិត្តបិទប្រតិបត្តិការ ហើយបានចោទប្រកាន់ទៅលើរដ្ឋាភិបាល របស់លោក Benjamin Netanyahu ចំពោះការមិនគោរព ច្បាប់ និងបទដ្ឋានអន្តរជាតិ។ យោងតាមការដកស្រង់ព័ត៌មានដោយ RTបានឲ្យដឹងថានៅម៉ោងប្រហែល១១និង៣៥ យប់ថ្ងៃសៅរ៍ អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមផ្លូវអាកាស ពីទិសដៅនៃសមុទ្រមេឌីទែរ៉ាណេ ភាគខាងលិចនៃទីក្រុង Latakia សំដៅទៅលើអាកាសយានដ្ឋានអន្តរជាតិ...
បរទេស ៖ កងកម្លាំងការពារជាតិ នៃប្រទេសអ៊ីស្រាអែល ឬIDF បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃម្សិលមិញថា រដ្ឋមន្ត្រីសេដ្ឋកិច្ច របស់ក្រុមហាម៉ាស និងសមាជិកការិយាល័យ នយោបាយជាន់ខ្ពស់ម្នាក់ទៀត ត្រូវបានសម្លាប់ដោយកងកម្លាំង អ៊ីស្រាអែល កាលពីល្ងាចថ្ងៃចន្ទ។ យោងតាមការចេញផ្សាយ របស់ RT ការស្លាប់របស់ពួកគេ ត្រូវបានរាយការណ៍ភ្លាមៗបន្ទាប់ពី IDF បានធ្វើការវាយប្រហារ តាមអាកាសជាង១០០លើក...
យេរ៉ូសាឡឹម៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ថា ការវាយប្រហាររបស់ពួកហាម៉ាសមកលើប្រទេសអ៊ីស្រាអ៊ែល បានធ្វើឱ្យតម្លៃប្រេងហក់ឡើងថ្លៃនៅថ្ងៃចន្ទនេះ ខណៈដែលទីផ្សារបានឡើងថ្លៃដោយការភ័យខ្លាចនៃជម្លោះកាន់តែធំឡើងៗនៅមជ្ឈិមបូព៌ាមួយថ្ងៃ បន្ទាប់ពីអ៊ីស្រាអ៊ែល បានវាយលុកតំបន់ហ្គាហ្សារបស់ប្រទេសប៉ាឡេស្ទីន ដែលជាការសងសឹកចំពោះការវាយប្រហារបង្ហូរឈាមគ្នាដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្រ្ត ។ ក្រុមយុទ្ធជនមកពីក្រុមឥស្លាម ហាម៉ាស (Hamas) បានសម្លាប់ជនជាតិអ៊ីស្រាអ៊ែល អស់ចំនួន៧០០នាក់ និងចាប់ពង្រត់រាប់សិបនាក់ទៀត ខណៈដែលពួកគេបានវាយប្រហារទីក្រុងរបស់អ៊ីស្រាអ៊ែលកាលពីថ្ងៃសៅរ៍ ដែលជាការឈ្លានពានដ៏សាហាវបំផុតចូលទៅក្នុងទឹកដីអ៊ីស្រាអ៊ែល ចាប់តាំងពីការវាយប្រហាររបស់អេហ្ស៊ីប...
បរទេស ៖កងកម្លាំងយោធា នៃប្រទេសអ៊ីស្រាអ៊ែល IDF បានប្រកាសកាលពីថ្ងៃអាទិត្យថាពួកគេបានបើកការបាញ់គ្រាប់កាំភ្លើងធំទៅលើទឹកដីរបស់ប្រទេសលីបង់វិញជាការឆ្លើយតបទៅនឹងការវាយប្រហារជាច្រើនដងនៅតាមតំបន់ព្រំដែនជាមួយគ្នា។ យោងតាមការចេញផ្សាយរបស់ RT ការវាយប្រហារដោយគ្រាប់ផ្លោងជាច្រើនដងត្រូវបានគេរាយការណ៍មួយថ្ងៃបន្ទាប់ពីក្រុមហាម៉ាស់ និងក្រុមប៉ាឡេស្ទីនផ្សេងទៀតបានបើកការវាយលុកទ្រង់ទ្រាយធំទៅលើទីក្រុង និងមូលដ្ឋានទ័ពរបស់អ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សា។ កងទ័ពអ៊ីស្រាអ៊ែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលធ្វើឡើងដោយកាសែត Times of Israel ថា៖IDF បានកំពុងចាត់វិធានការរៀបចំសម្រាប់លទ្ធភាពប្រភេទនេះ ហើយនឹងបន្តប្រតិបត្តិការនៅគ្រប់តំបន់ និងគ្រប់ពេលវេលាចាំបាច់ ដើម្បីធានាសុវត្ថិភាពរបស់ជនស៊ីវិលអ៊ីស្រាអែល ។ គ្រាប់ផ្លោងដែលត្រូវបានបាញ់ចេញពីទឹកដីលីបង់មុននេះត្រូវបានគេរាយការណ៍ថាបានវាយប្រហារទីតាំងយោធាអ៊ីស្រាអែលមួយនៅក្នុងកសិដ្ឋាន Shebaa...