បរទេស៖ សមាជិកសភាសហរដ្ឋអាមេរិកម្នាក់ មកពីគណបក្សសាធារណៈលោក Josh Hawley បានធ្វើការអំពាវនាវឲ្យក្រសួងការបរទេស ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីពន្លឿនកិច្ចការងារ បញ្ចូនអាវុធទៅឲ្យកោះតៃវ៉ាន់ ជំនួសឲ្យប្រទេសអ៊ុយក្រែន ដោយបានលើកឡើងថា កោះតៃវ៉ាន់មានសារៈសំខាន់ និងអត្ថប្រយោជន៍ខ្លាំងជាង សម្រាប់អាមេរិក។ លោក Hawley ក៏ធ្លាប់បានលើកឡើងដែរថា ជំនួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន ដែលផ្តល់ឲ្យប្រទេសអ៊ុយក្រែន គួរតែចាំបាច់ប្រើប្រាស់នៅក្នុងប្រទេសអាមេរិក គឺមានភាពល្អប្រសើរជាង ។...
បរទេស ៖អតីតទីភ្នាក់ងារសំងាត់ CIA របស់អាមេរិកលោក Philip Giraldi កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងថា ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky កំពុងបន្តស្វែងរកវិធីសាស្ត្រ ក្នុងការទាញសហរដ្ឋអាមេរិក ព្រមទាំងណាតូ ផង ឲ្យចូលរួមពាក់ព័ន្ធ ដោយផ្ទាល់ ជាមួយនឹងសង្គ្រាម។ លោក Giraldi ដែលបានថ្លែងបែបនេះថា៖...
ម៉ូស្គូ៖ អ៊ុយក្រែន បានរាយការណ៍ពីការរារាំងថ្មីនៃការវាយប្រហារមីស៊ីលរបស់រុស្ស៊ី ខណៈដែលវិមានក្រឹមឡាំងបានបិទតម្លៃប្រេង ដែលមានន័យថាធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់ខ្លួនចុះខ្សោយ។ ស៊ីរ៉ែនវាយឆ្មក់តាមអាកាសបានបន្លឺឡើងក្នុងទីក្រុងគៀវ និងទីក្រុងផ្សេងទៀត ខណៈអ៊ុយក្រែនរាយការណ៍ពីការវាយប្រហាររយៈចម្ងាយឆ្ងាយពីនាវាចម្បាំង យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ និងដីគោករុស្ស៊ី។ លោក Kyrylo Tymoshenko ជំនួយការរបស់ប្រធានាធិបតីលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា មនុស្សពីរនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំជ្រួច ដែលបានបំផ្លាញផ្ទះនៅតំបន់ Zaporizhzhia ។ នៅទីក្រុង Odesa...
គៀវ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានឲ្យដឹងថា ប្រព័ន្ធថាមពលរបស់អ៊ុយក្រែន កំពុងដំណើរការ និងនៅដដែល ទោះបីជាមានការវាយប្រហារដោយ មីស៊ីលចុងក្រោយរបស់រុស្ស៊ី ទៅលើកន្លែងថាមពលក៏ដោយ ។ លោក Shmyhal បានឲ្យដឹងនៅលើបណ្ដាញ Telegram ថារោងចក្រថាមពលនៅក្នុងតំបន់គៀវ នៅភាគខាងជើងអ៊ុយក្រែន តំបន់ Vinnytsya កណ្តាល...
បរទេស៖ យោងតាមការអះអាងដោយ ក្រសួងការពារជាតិនៃប្រទេសរុស្សី កាលពីថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថា យន្តហោះដ្រូនមួយគ្រឿង របស់ប្រទេសអ៊ុយក្រែន បានបើកការវាយប្រហារ មកលើទីតាំងមូលដ្ឋានទ័ពអាកាស របស់រុស្សីចំនួន ២កន្លែងនៅក្នុងតំបន់ Ryazan និង Saratov ហើយជាលទ្ធផល វាបានធ្វើឲ្យយោធារុស្សី ៣នាក់បាត់បង់ជីវិត និងខូចខាតយន្តហោះ ២គ្រឿងផងដែរ។ ក្រសួងបានអះអាងទៀតថា យន្តហោះដ្រូនដែលផលិត តាំងពីសម័យសហភាពសូវៀត ដែលអាចហោះបានក្នុងកម្រិត...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ថា លោក Volodymyr Zelenskyy ប្រធានាធិបតី បានជំរុញឱ្យប្រជាជនអ៊ុយក្រែនអត់ធ្មត់ និងរឹងមាំក្នុងការទប់ទល់ នឹងភាពតឹងរ៉ឹង នៃរដូវរងា ខណៈដែលក្រុមមន្ត្រីបានជំរុញ ទៅមុខជាមួយនឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីស្ដារឡើងវិញនូវថាមពល និងសេវាកម្មផ្សេងទៀត ដែលត្រូវបានបំផ្លាញដោយការវាយប្រហារ តាមអាកាស...
បរទេស៖ បារាំងត្រូវតែដើរតួជាអ្នកសម្រុះសម្រួល រវាងអ៊ុយក្រែន និងរុស្ស៊ី ជំនួសឱ្យការដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ និងការបញ្ជូនអាវុធទៅទីក្រុងគៀវ , នេះបើតាមសមាជិកសភា និងជាអតីតបេក្ខជនប្រធានាធិបតី លោក Nicolas Dupont-Aignan បាននិយាយ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថាលោក Nicolas Dupont-Aignan...
បរទេស៖ យោងតាមការចេញផ្សាយរបស់ rt.com បានឲ្យដឹងថាក្រុមអ្នកគាំទ្រ មកពីគណបក្សឆ្វេងនិយមជាច្រើនពាន់នាក់ បាននាំគ្នាធ្វើការតវ៉ាប្រឆាំង នៅក្នុងទីក្រុងរ៉ូមតាំងតែពីថ្ងៃសៅរ៍ដើម្បីទាមទារ ឲ្យមានការតម្លើងប្រាក់ខែថ្មី ហើយជាពិសេសក៏កំពុងបាន ថ្កោលទោសយ៉ាងខ្លាំងទៅលើ រដ្ឋាភិបាលអ៊ីតាលីសម្រាប់ការ សម្រេចចិត្តបញ្ចូនអាវុធជាច្រើនបន្ថែមទៀតទៅឲ្យប្រទេសអ៊ុយក្រែន រហូតដល់ឆ្នាំ២០២៤ ។ បាតុកម្មដែលជាការរៀបចំដោយសហជីព USB trade union និងមានការគាំទ្រដោយ ក្រុមអ្នកនយោបាយឆ្វេងនិយម ជាច្រើនផងចំនួននៃអ្នកចូលរួម តវ៉ាប្រឆាំងមានការកើនឡើង...
បរទេស៖ យោងតាមប្រភពពីខាងក្នុង ក្រសួងការពារជាតិរបស់ ប្រទេសអាមេរិកបានរាយការណ៍ ជូនឲ្យក្រុមការងាររបស់ The Politico កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា មន្ទីរប៉ង់តាហ្គោនកំពុងរៀបចំ កាត់បន្ថយប្រាក់ចំណាយយ៉ាងច្រើន សន្ធឹកមួយពីកញ្ចប់ថវិកាដែល ត្រូវផ្តល់ជំនួយទៅឲ្យយោធា របស់ប្រទេសអ៊ុយក្រែន ។ សភាជាតិអាមេរិកមានពេលវេលា សម្រាប់ការសម្រេចចិត្តចុងក្រោយ នៅត្រឹមថ្ងៃទី១៦ ខែធ្នូប៉ុណ្ណោះ ដើម្បីអាចអនុម័តកញ្ចប់ថវិកា ពេញមួយឆ្នាំបានខណៈដែល ខាងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណៈកំពុងបន្ត...
គៀវ៖ ក្រសួងហិរញ្ញវត្ថុអ៊ុយក្រែនបានឲ្យដឹងនៅលើ Facebook ថាអ៊ុយក្រែន បានទទួលជំនួយចំនួន ១,៥ពាន់លានដុល្លារពីសហរដ្ឋអាមេរិក ដែលគៀងគរដោយធនាគារពិភពលោក។ ក្រសួងបានឲ្យដឹងថា ការផ្តល់មូលនិធិនេះ គឺជាជំនួយដំបូងនៃការផ្តល់ហិរញ្ញប្បទានឥតសំណងបន្ថែមដែលមានតម្លៃ ៤,៥ពាន់លានដុល្លារ ដែលផ្តល់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដល់អ៊ុយក្រែន ក្រោមការចំណាយសាធារណៈរបស់ធនាគារពិភពលោកសម្រាប់គម្រោងការស៊ូទ្រាំសមត្ថភាពរដ្ឋបាលនៅអ៊ុយក្រែន។ ហិរញ្ញប្បទាននេះនឹងត្រូវប្រើប្រាស់សម្រាប់ការទូទាត់ប្រាក់សោធននិវត្តន៍ សម្រាប់មនុស្សចាស់ ជំនួយសង្គម គ្របដណ្តប់លើការចំណាយលើសេវាវេជ្ជសាស្រ្ត និងការទូទាត់ផ្សេងៗទៀត។ យោងតាមគេហទំព័ររបស់ធនាគារបានឱ្យដឹងថា ធនាគារពិភពលោកបានប្រមូលថវិកាសង្គ្រោះបន្ទាន់ចំនួនជិត ១៧,៨ពាន់លានដុល្លារ...