តូក្យូ៖ រដ្ឋមន្ត្រីការបរទេស មកពីក្រុមប្រទេសឧស្សាហកម្មទាំង៧ បានព្រមព្រៀងគ្នា កាលពីថ្ងៃសុក្រថា ការលុកលុយរបស់រុស្សីលើអ៊ុយក្រែនដែលជាកន្លែងមួយ របស់ពិភពលោក បានបង្កឱ្យមានវិបត្តិស្បៀងអាហារពិភពលោក នាពេលបច្ចុប្បន្ន។ ក្រុមរដ្ឋមន្ត្រី G-7 “បានបញ្ជាក់យ៉ាងច្បាស់ថា សង្រ្គាមរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន កំពុងធ្វើឱ្យអសន្តិសុខស្បៀង កាន់តែធ្ងន់ធ្ងរ រួមទាំងដោយការបិទសមុទ្រខ្មៅ ការទម្លាក់គ្រាប់បែក និងកំពង់ផែ និងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ កសិកម្មរបស់អ៊ុយក្រែន” ។ បញ្ហាផ្គត់ផ្គង់ស្បៀងអាហារ...
យូអិន៖ អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃសុក្របានសង្កត់ធ្ងន់លើ សារៈសំខាន់នៃការរួមបញ្ចូលឡើងវិញ នូវផលិតផលអាហារ និងជីពីអ៊ុយក្រែន និងរុស្ស៊ីទៅក្នុងទីផ្សារពិភពលោក។ នៅក្នុងសារជាវីដេអូ សម្រាប់សន្និសីទថ្នាក់ រដ្ឋមន្ត្រីនៅទីក្រុងប៊ែកឡាំង ស្តីពីសន្តិសុខស្បៀងពិភពលោក លោក Guterres បានព្រមានថាគ្រោះទុរភិក្សជាច្រើន អាចត្រូវបានប្រកាសនៅឆ្នាំ២០២២ ហើយឆ្នាំ២០២៣ អាចកាន់តែអាក្រក់ទៅៗ។ ការចំណាយចម្បងសម្រាប់កសិករគឺជី និងថាមពល។...
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានដាក់ផែនការក្នុងការបណ្តេញចេញ មិត្តភ័ក្តិតាំងពីកុមារភាព ម្នាក់ Ivan Bakanov ដែលបច្ចុប្បន្នុកំពុងកាន់តំណែង ជាប្រធានចារកម្ម របស់អ៊ុយក្រែន SBU ។ សេចក្តីបញ្ជាក់នេះត្រូវបានធ្វើឡើង ដោយមន្ត្រីជាន់ខ្ពស់៤រូប របស់អ៊ុយក្រែន ជាមួយនឹងក្រុមអ្នកសារព័ត៌មាន...
បរទេស៖ មេបញ្ជាកំពូល ក្នុងតំបន់ម្នាក់ បានធ្វើការអះអាងប្រាប់ ទៅកាន់ទូរទស្សន៍ BBC កាលពីថ្ងៃម្សិលមិញថា រដ្ឋាភិបាលក្រុងគៀវ បានធ្វើការបញ្ជាឲ្យ កងកម្លាំងយោធាអ៊ុយក្រែន ធ្វើការចាកចេញ ពីទីក្រុង Severodonetsk។ ទីក្រុងភាគខាងកើតមួយនេះ បានទទួលរងការទំលាក់គ្រាប់បែក យ៉ាងច្រើនពីសំណាក់ប្រទេសរុស្ស៊ី ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ នេះដើម្បីធ្វើយ៉ាងណា អាចកាន់កាប់តំបន់នេះ ទាំងមូលបាន។ ការសម្រេចចិត្ត របស់អ៊ុយក្រែន...
បរទេស៖ រដ្ឋាភិបាលទីក្រុងមូស្គូ បាននិយាយកាលពីថ្ងៃសុក្រថា ទាហានអ៊ុយក្រែន អ្នកជាតិនិយម និងយុទ្ធជនបរទេសរហូតដល់ ២ ០០០នាក់ ត្រូវបានឡោមព័ទ្ធ ដោយកងកម្លាំងរុស្ស៊ី និងកងជីវពល Donbass ។ កងកម្លាំងត្រូវបានឡោមព័ទ្ធ នៅក្នុងក្រុងជិតខាងចំនួនពីរ ក្នុងសាធារណរដ្ឋប្រជាមានិត Lugansk ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា សំណើដើម្បីដាក់បញ្ចូលគ្នា នូវសម្ព័ន្ធកងទ័ពជើងទឹកអន្តរជាតិ ដើម្បីអមដំណើរកប៉ាល់ ជាមួយគ្រាប់ធញ្ញជាតិ អ៊ុយក្រែន ឆ្លងកាត់សមុទ្រខ្មៅ តាមពិតទៅ គោលដៅដែលខុសគ្នា ទាំងស្រុង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក...
បរទេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានទទួលស្គាល់ថា ជនភៀសខ្លួនអ៊ុយក្រែន ដែលមកដល់ចក្រភពអង់គ្លេស ដោយខុសច្បាប់ អាចត្រូវបាននិរទេសទៅកាន់ប្រទេស រវ៉ាន់ដា ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Boris Johnson ត្រូវបានសួរអំពីលទ្ធភាព...
ឡុងដ៌៖ នាយករដ្ឋមន្ត្រី អង់គ្លេស លោក បូរីស ចនសុន បានប្រាប់សម្ព័ន្ធមិត្តណាតូថា វានឹងជា “គ្រោះមហន្តរាយ” ដើម្បីដាក់សម្ពាធ ដល់អ៊ុយក្រែន ឱ្យទទួលយកកិច្ច ព្រមព្រៀង “សន្តិភាពដ៏អាក្រក់” ដែលនឹងឃើញតំបន់ធំ នៃទឹកដីត្រូវប្រគល់ឱ្យរុស្ស៊ី ។ លោក ចនសុន បានលើកឡើងថា មានក្តីសង្ឃឹមតិចតួច ក្នុងការបញ្ជូនកងទ័ពជើងទឹក...
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការផ្តល់ឱ្យអ៊ុយក្រែន និងប្រទេសម៉ុលដាវ៉ា នូវឋានៈជាបេក្ខភាពសម្រាប់ សមាជិកភាពសហភាពអឺរ៉ុបគឺជា “កាយវិការនយោបាយ” ដែលបញ្ជូន “សញ្ញាខ្លាំង” ដល់ប្រទេសរុស្ស៊ី។ ទោះបីជាទីក្រុងគៀវ និងទីក្រុង Chisinau បានឆ្លងក៏ដោយ មេដឹកនាំសហភាពអឺរ៉ុបផ្សេងទៀត បានព្រមានថាស្ថានភាពនេះមានលក្ខណៈ ជានិមិត្តរូបយ៉ាងទូលំទូលាយ ជាមួយនឹងកំណែទម្រង់ និងការចរចាជាច្រើនឆ្នាំ...
បរទេស៖ នាយករដ្ឋមន្រ្តីបែលហ្ស៊ិក លោក Alexander De Croo បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការផ្តល់ឱ្យអ៊ុយក្រែននូវឋានៈ ជាបេក្ខជនសហភាពអឺរ៉ុបគឺជា “សារនិមិត្តសញ្ញា” ដ៏សំខាន់មួយដើម្បីគាំទ្រទីក្រុងគៀវ ចំពេលមានជម្លោះដែលកំពុងបន្តជាមួយរុស្ស៊ី។ លោកបានដាស់តឿនថា ទោះបីជាយ៉ាងណាក៏ដោយ ការបញ្ចូលប្រទេសពិតប្រាកដ ទៅក្នុងប្លុកនឹងចំណាយពេល “ច្រើនឆ្នាំ” និង “កំណែទម្រង់ជាច្រើន” ។ យោងតាមសារព័ត៌មាន RT...