ព័ត៌មានអន្តរជាតិ

អង្គការលើកលែង ទោសអន្តរជាតិ សុំទោសក្រោយពីមាន សម្ពាធពីអ៊ុយក្រែន

បរទេស ៖ អង្គការសិទ្ធិមនុស្សអន្តរជាតិ Amnesty International បានចេញការសុំទោស ចំពោះការព្រួយបារម្ភ ដែលបង្កឡើងដោយរបាយការណ៍ថ្មីៗ របស់ខ្លួន ដែលក្នុងចំណោមរឿងផ្សេងទៀតបានចោទប្រកាន់កងកម្លាំង ប្រដាប់អាវុធអ៊ុយក្រែនថា បានរំលោភលើ “ច្បាប់មនុស្សធម៌អន្តរជាតិ និងគ្រោះថ្នាក់ដល់ជនស៊ីវិល” ។ យ៉ាងណាក៏ដោយ អង្គការនេះក៏បានបដិសេធ ក្នុងការមិនទទួលស្គាល់លើការ រកឃើញរបស់ខ្លួនផងដែរ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងអ៊ីមែលដែលបានផ្ញើ ទៅកាន់សារព័ត៌មាន Reuters កាលពីថ្ងៃអាទិត្យ អង្គការលើកលែងទោសបាននិយាយថា “មានការសោកស្តាយយ៉ាងខ្លាំង ចំពោះទុក្ខព្រួយ និងកំហឹង ដែលសេចក្តីប្រកាសព័ត៌មាន របស់យើងស្តីពីយុទ្ធសាស្ត្រប្រយុទ្ធរបស់យោធាអ៊ុយក្រែនបានបង្កឡើង” ដូចដែលបានដកស្រង់ដោយ Reuters ។

ក្រុមសិទ្ធិមនុស្សបានបន្តពន្យល់ថា “គោលបំណងតែមួយគត់” របស់ខ្លួនក្នុងការបោះពុម្ពផ្សាយការវិភាគគឺដើម្បីធានាថា “ជនស៊ីវិលត្រូវបានការពារ” ។ អង្គការនេះ ក៏នៅតែបញ្ជាក់យ៉ាងច្បាស់ថា ខ្លួននៅតែ «ឈរនៅយ៉ាងពេញលេញចំពោះរកឃើញរបស់យើង»៕
ប្រែសម្រួលៈ ណៃ តុលា

To Top