មូស្គូ ៖ ឯកសារដែលបានប្រគល់ ទៅឱ្យប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានឲ្យដឹងថា សេចក្តីព្រាងអនុស្សរណៈរបស់រុស្ស៊ី ដែលបានបង្ហាញ ក្នុងអំឡុងកិច្ចចរចា នាពេលថ្មីៗនេះ ក្នុងទីក្រុងអ៊ីស្តង់ប៊ុល រួមមានបទប្បញ្ញត្តិសម្រាប់អ៊ុយក្រែន ដើម្បីអនុម័តឋានៈអព្យាក្រឹត និងមិនមាននុយក្លេអ៊ែរ។ ឯកសារនេះបានគូសបញ្ជាក់ថា អព្យាក្រឹតភាពរបស់អ៊ុយក្រែន នឹងរួមបញ្ចូល “ការបដិសេធរបស់ខ្លួន ក្នុងការចូលរួមសម្ព័ន្ធភាពយោធា និងសម្ព័ន្ធភាព” និងការហាមឃាត់លើសកម្មភាពយោធាបរទេសណាមួយ នៅលើទឹកដីអ៊ុយក្រែន ។...
អ៊ីស្ដង់ប៊ុល ៖ គណៈប្រតិភូអ៊ុយក្រែន និង រុស្ស៊ី បានធ្វើឱ្យមានវឌ្ឍនភាពតិចតួច ប៉ុន្តែជាក់ស្តែង នៅក្នុងកិច្ចចរចា សន្តិភាពជាថ្មីនៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃចន្ទ ដោយបង្កើនក្តីសង្ឃឹមយ៉ាងប្រុងប្រយ័ត្ន សម្រាប់ការបន្ធូរបន្ថយអរិភាព តាមរយៈវិធានការមនុស្សធម៌ ដែលបានពង្រីក រួមទាំងការផ្លាស់ប្តូរអ្នកទោស ទ្រង់ទ្រាយធំ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ។ សម័យប្រជុំប្រហែល ៩០ នាទី បានកត់សម្គាល់ជុំទីពីរនៃការចរចាដោយផ្ទាល់រវាងភាគីទាំងពីរ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។...
បរទេស ៖ ការវាយប្រហារ ដោយយន្តហោះ គ្មានមនុស្សបើករបស់អ៊ុយក្រែនដ៏ គួរឱ្យភ្ញាក់ផ្អើល ដែលវាយប្រហារ ទៅលើមូលដ្ឋាន អាកាសរុស្ស៊ីជាច្រើនដែលដាក់យន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្រ ដែលមានសមត្ថភាពនុយក្លេអ៊ែរ គឺមិនធ្លាប់មានពីមុនមកក្នុងវិសាល ភាពនិងភាព ជឿនលឿនរបស់អ៊ុយក្រែនជាលើកដំបូង បានទៅដល់តំបន់ស៊ីបេរីក្នុងការ វាយប្រហារយ៉ាងធ្ងន់ធ្ងរ ដល់យោធារុស្ស៊ី។ យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥បានឱ្យដឹងថា...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT លោកប្រធានាធិបតី Recep Tayyip Erdogan បាននិយាយថា ប្រទេសតួគីបានត្រៀមខ្លួនរួច ជាស្រេចក្នុងការបន្តការ សម្របសម្រួលរវាងរុស្ស៊ី និងអ៊ុយក្រែន ដើម្បីជួយបញ្ចប់ជម្លោះ ហើយគ្រោងនឹងស្នើសុំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល ដែលប្រមូលផ្តុំមេដឹកនាំ នៃប្រទេសទាំងពីរ។ ថ្លែងនៅក្នុងសុន្ទរកថា តាមទូរទស្សន៍ ដែលបានបង្ហោះនៅលើ X...
អ៊ីស្តង់ប៊ុល៖ អាជ្ញាធរតួកគីបានប្រកាសថា ប្រទេសអ៊ុយក្រែន និងរុស្ស៊ី នឹងបន្តការចរចាឡើងវិញនៅថ្ងៃចន្ទ នៅទីក្រុងអ៊ីស្តង់ប៊ុល ខណៈដែលកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីបញ្ចប់ជម្លោះដែលអូសបន្លាយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ យោងតាមការិយាល័យប្រធានាធិបតីតួកគី គណៈប្រតិភូគ្រោងនឹងជួបនៅម៉ោង ១ រសៀលនេះម៉ោងក្នុងស្រុក នៅវិមាន Ciragan តាមបណ្តោយច្រាំងនៃច្រកសមុទ្រ Bosphorus តាមរយៈកិច្ចចរចាមួយនេះ ភាគីទាំងពីរ ត្រូវបានគេរំពឹងថា នឹងឈានដល់កិច្ចព្រមព្រៀងថ្មីមួយទៀត ឈានទៅរកការបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃមួយនេះ។...
យូអិន៖ បេសកជនចិន បានព្រមានថា សព្វាវុធកាន់តែច្រើននៅលើសមរភូមិ នឹងមានតែការអូសបន្លាយតែជម្លោះរុស្ស៊ី-អ៊ុយក្រែនតែប៉ុណ្ណោះ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ជាមួយនឹងការចរចាដោយផ្ទាល់នៅពេលនេះកំពុង ដំណើរការរវាងរុស្ស៊ី និងអ៊ុយក្រែន មានការកើនឡើងនៃសព្វាវុធនៅលើសមរភូមិ ជាមួយនឹងកម្លាំងដ៍សាហាវ និងកម្លាំងបំផ្លិចបំផ្លាញ កាន់តែខ្លាំង។ លោក Geng Shuang តំណាងអចិន្ត្រៃយ៍ រងរបស់ប្រទេសចិន ប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា នេះនឹងធ្វើឱ្យការប្រឈមមុខកាន់តែខ្លាំង...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT គណៈកម្មាធិការ ស៊ើបអង្កេត របស់រុស្ស៊ីបានអះអាងថា ផែនការភេរវករអ៊ុយក្រែន មួយត្រូវបានរារាំង បានជោគជ័យនៅទីក្រុងមូស្គូ។ នៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃសុក្រ ក្រុមមន្ត្រីបានប្រកាសថា ពួកគេបានរកឃើញផែនការ សម្រាប់ការវាយប្រហារភេរវករ ខណៈពេលដែល កំពុងស្វែងរកផ្ទះរបស់បុរសម្នាក់ ដែលកំពុងស្ថិតនៅក្រោមការស៊ើប អង្កេតរួចហើយសម្រាប់ការផ្តល់ភាពត្រឹមត្រូវ ជាសាធារណៈចំពោះអំពើភេរវកម្មនេះ។ យោងតាមគណៈកម្មាធិការស៊ើបអង្កេត អាជ្ញាធរបានរឹបអូសទូរស័ព្ទដៃ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានអះអាងថា ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បានស្នើឱ្យរៀបចំកិច្ចប្រជុំបីផ្លូវ ជាមួយប្រធានាធិបតីអាមេរិក Donald Trump និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ក្នុងគោលបំណង ដើម្បីទទួលបានភាពស្របច្បាប់ មួយចំនួនក្នុងនាមជាមេដឹកនាំ...
យូអិន៖ បេសកជនចិន ប្រចាំនៅអង្គការ សហប្រជាជាតិ បានអំពាវនាវ ឱ្យរុស្ស៊ី និងអ៊ុយក្រែន រក្សាសន្ទុះ នៃកិច្ចចរចាសន្តិភាព នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ រុស្ស៊ី និងអ៊ុយក្រែន ដែលថ្មីៗ នេះបានធ្វើការចរចាដោយផ្ទាល់នៅទីក្រុងអ៊ីស្តង់ប៊ុល និងបានយល់ព្រមលើការ ដោះដូរអ្នកទោសនឹងធ្វើការចរចាដោយផ្ទាល់ ជុំទីពីរក្នុងពេលឆាប់ៗនេះ។ លោក Geng Shuang តំណាងអចិន្ត្រៃយ៍...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាក្រុមចរចារបស់រុស្ស៊ី សម្រាប់ជុំបន្ទាប់នៃកិច្ចចរចាសន្តិភាព ដោយផ្ទាល់ជាមួយអ៊ុយក្រែននឹងនៅតែមិនផ្លាស់ប្តូរនោះទេហើយជំនួយការប្រធានាធិបតីគឺលោក Vladimir Medinsky នឹងដឹកនាំគណៈប្រតិភូម្តងទៀត។ ទីក្រុងមូស្គូ និងគៀវបានជួបគ្នាចុងក្រោយសម្រាប់ កិច្ចពិភាក្សាដោយផ្ទាល់នៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃទី១៦ ខែឧសភា ដែលជាការកត់សម្គាល់ការចរចា ជាផ្លូវការលើកដំបូងចាប់តាំងពីឆ្នាំ២០២២។ កិច្ចប្រជុំលើកនោះបានធ្វើឱ្យមានការដោះដូរអ្នកទោសដ៏ធំបំផុតរហូតមកដល់បច្ចុប្បន្ន ដោយបុគ្គល១,០០០ នាក់ត្រូវបានដោះលែងដោយភាគីនីមួយៗ។...