ភ្នំពេញ៖ ប្រធានគណបក្សសំបុកឃ្មុំ សង្គមប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃ៦ មិថុនា បញ្ជាក់ពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ បានប្រព្រឹត្តទៅក្នុងទិដ្ឋភាពដ៏ឧឡារិក និងប្រកបដោយភាពស្ងប់ស្ងាត់ យ៉ាងគួរឲ្យកត់សម្គាល់ ទោះបីជាមានលទ្ធផលក្នុងរូបភាពណាក៏ដោយ ។ លោក ម៉ម សូណង់ដូ បានឲ្យដឹងទៀតថា គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ក៏ដូចជាគណបក្សនយោបាយស្របច្បាប់ចំនួន...
ភ្នំពេញ៖ គណបក្សឯកភាពជាតិខ្មែរ មួយទៀតហើយ បានប្រកាសទទួលយកលទ្ធផល បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ទោះបីមានភាពខ្វះចន្លោះប្រហោងមួយចំនួនក្តី ។ យោងតាមសេចក្តីថ្លែងការណ៍ គណបក្សឯកភាពជាតិខ្មែរ នៅថ្ងៃ៦ មិថុនា បានឲ្យដឹងថា ចាប់តាំងពីដំណើរការរហូតដល់ពេលបោះឆ្នោតរួច សា្ថប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានការទំនាក់ទងល្អ ផ្ដល់ព័ត៌មាន និងឯកសារគ្រប់ជ្រុងជ្រោយដល់គណបក្ស។ ប៉ុន្តែមន្ត្រីគ.ជ.ប ថ្នាក់មូលដ្ឋានខ្លះក៏មានការខ្វះចន្លោះ និងពិបាកទំនាក់ទងគ្នាផងដែរ។ គណបក្សឯកភាពជាតិខ្មែរយល់ឃើញថា...
ភ្នំពេញ ៖ លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ បានមកពីរបាយការណ៍រាជធានី-ខេត្ត បានបង្ហាញពីអាសនៈដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀនទទួលពីប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោតនៅទូទាំងប្រទេសទាំង២៥រាជធានី-ខេត្ត ៕
ភ្នំពេញ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត(គ.ជ.ប) លោក ប្រាជ្ញ ចន្ទ បានគូសបញ្ជាក់ថា ពលរដ្ឋចូលរួមបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះ ឆ្នោតជាង៧លាននាក់ ក្នុងចំណោមអ្នកមានឈ្មោះ នៅក្នុងបញ្ជីជាង៩លាន២សែននាក់។ លោក ប្រាជ្ញ ចន្ទ បានលើកឡើងក្នុងសន្និសីទសារព័ត៌មាន នៅឭល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ថា...
ភ្នំពេញ៖ លោកបណ្ឌិត ឡី សុភាព ប្រធានសមាគមសម្ពន្ធភាព អង្គការ-សមាគម និងវិស័យឯកជន នៅកម្ពុជា និងជាប្រធានសមាគម សហពន្ធវិនិយោគិនកម្ពុជា ដែលបានដឹកនាំសមាជិកជាង១ពាន់នាក់ ចូលរួមសង្កេតការណ៍ ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាថ្ងៃទី៥ មិថុនា ឆ្នាំ២០២២នេះ បានឲ្យដឹងថា ការបោះឆ្នោត បានប្រព្រឹត្តិទៅដោយរលូន និងមានភាពប្រក្រតីល្អប្រសើរ ស្របតាមការរៀបចំ...
ភ្នំពេញ ៖ អង្គការលីកាដូ បានបង្ហាញរបាយការណ៍អំពីរាជធានី-ខេត្ត ចំនួន១៦ផ្សេងគ្នា ចំពោះវត្តមាន របស់អាជ្ញាធរមូលដ្ឋាន អង្គុយចាំនៅក្នុង ឬក្រៅទីតាំងបោះឆ្នោត ឬជួយសម្របសម្រួលឲ្យពលរដ្ឋ បានចូលទៅកាន់ ការិយាល័យបោះឆ្នោត ក្នុងនោះមានមេភូមិ មេឃុំ ឬចៅសង្កាត់ ឬចៅហ្វាយស្រុក ក៏ដូចជាអាជ្ញាធរផ្សេងទៀត ។ នេះបើតាមហ្វេសប៊ុក របស់លីកាដូនារសៀលថ្ងៃ៥ មិថុនា។ លីកាដូបន្តថា...
ភ្នំពេញ ៖ ខណៈដំណើរបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់បានប្រព្រឹត្តទៅ អស់រយៈពេលមួយព្រឹកទៅហើយនោះ លោក កឹម សុខាដែលកំពុងជាប់ក្តីក្តាំង នៅក្នុងតុលាការកម្ពុជា បានសម្រេចចិត្តយ៉ាងច្បាស់លាស់ថា លោកមិនទៅបោះឆ្នោតទេ ព្រោះគ្មានជម្រើសណាមួយសម្រាប់គាត់ជ្រើសរើស។ លោក មុត ចន្ថា មនុស្សជំនិតរបស់លោក កឹម សុខា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល យ៉ាងខ្លីនាថ្ងៃ៥ មិថុនា...
ភ្នំពេញ ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) លោក ហង្ស ពុទ្ធា បាន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលមុននេះបន្តិចថា គិតមកដល់ម៉ោង១១ ព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ដែលជាថ្ងៃបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មានប្រជាពលរដ្ឋអញ្ជើញចូលរួមបោះឆ្នោត នៅទូទាំងប្រទេសចំនួន៥ ១៧០ ៤៦៦នាក់ នៃចំនួនពលរដ្ឋសរុប មាននៅក្នុងបញ្ជីបោះឆ្នោតជាង៩លាននាក់ ដែលគិតជាភាគរយ មានចំនួន៥៦,១៧ភាគរយ។...
ភ្នំពេញ៖ ព្រឹកព្រលឹមស្រាងៗ ក្នុងថ្ងៃបោះឆ្នោត៥មិថុនា ២០២២នេះ នៅតាមការិយាល័យបោះឆ្នោតនានា នៅរាជធានីភ្នំពេញ មានប្រជាពលរដ្ឋជាច្រើន មូលមីតម្រងជួរ មុនម៉ោងចាប់ផ្តើមដែលគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានកំណត់ ពោលមុនម៉ោង៧ ពលរដ្ឋជាច្រើន បានសម្រុកទៅកាន់ ការិយាយល័យបោះឆ្នោតរៀងៗខ្លួន និងតម្រង់ជួររងចាំរួចជាស្រេច ។ ជុំវិញសកម្មភាពរបស់ពលរដ្ឋ សម្រុកទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ...
បាត់ដំបង ៖ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នេះ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអ្នកតំណាងរាស្ត្រ មណ្ឌលបាត់ដំបង បានអញ្ជើញបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅការិយាល័យបោះឆ្នោត ស្ថិតក្នុងអនុវិទ្យាល័យសោហ៊ឺ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។...