ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីផ្អែកលើគោលនយោបាយចំនួន៥០លានដុល្លារ ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM) របស់ប្រទេស ឈានទៅរកការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងការសម្រេចបានកំណើនប្រកបដោយបរិយាប័ន្ន។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ADB នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា កម្មវិធីរងទីពីរ នៃកម្មវិធី ពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ ផ្អែកលើសមិទ្ធិផលរបស់កម្មវិធីរងទីមួយ...
ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម បានស្នើដល់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ពិចារណាពង្រីកទុនវិនិយោគបន្ថែមទៀត លើវិស័យគ្រប់គ្រងធនធានទឹក និងឧតុនិយម ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងហានិភ័យនៃគ្រោះធម្មជាតិនានា។ នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារ លើវិស័យធនធានទឹកជាមួយ ប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដឹកនាំដោយលោកស្រី Jyotsana Varma នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី...
ភ្នំពេញ ៖ លោក Winfried F. Wicklein អគ្គនាយកធនាគារអភិវឌ្ឍន៍អាស៊ីADB បាន វាយតម្លៃថា គម្រោងថាមពលពន្លឺព្រះអាទិត្យ ដែលកម្ពុជា បានធ្វើជាមួយ ADB ជាគម្រោងថោកជាងគេបំផុត នៅក្នុងតំបន់ និងជាគម្រូល្អសម្រាប់ប្រទេសដទៃ។ យោងតាមក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ADB ប្តេជ្ញាបន្តគាំទ្ររាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី...
ម៉ានីល៖ យោងតាមរបាយការណ៍ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចនៃសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍នៅអាស៊ី និងប៉ាស៊ីហ្វិក ត្រូវបានព្យាករណ៍ថា នឹងនៅតែរឹងមាំ ទោះបីជាហានិភ័យ ចំពោះទស្សនវិស័យកំពុងកើនឡើងក៏ដោយ។ ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ខែកញ្ញា ឆ្នាំ២០២៣ ព្យាករណ៍ថា សេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ក្នុងតំបន់នឹងកើនឡើង ៤,៧ភាគរយនៅឆ្នាំនេះ ដែលជាការពិនិត្យឡើងវិញធ្លាក់ចុះបន្តិចពីការព្យាករណ៍ពីមុន ៤,៨ភាគរយ។ ការព្យាករណ៍កំណើនសម្រាប់ឆ្នាំក្រោយត្រូវបានរក្សានៅ ៤,៨ភាគរយ។ របាយការណ៍នេះបានឲ្យដឹងថា...
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ១០០លានដុល្លារ ដើម្បីជួយលើកកម្ពស់សមត្ថភាព កម្លាំងពលកម្មរបស់កម្ពុជា ដោយដោះស្រាយគម្លាត និងកង្វះខាតជំនាញ។ ការងារនេះ នឹងធ្វើឡើងតាមរយៈកំណែទម្រង់ និងការវិនិយោគលើវិស័យអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) រួមជាមួយនឹងការចូលរួមពីវិស័យឯកជន ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ADB នៅថ្ងៃទី១ ខែសីហា...
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីផ្អែកលើគោលនយោបាយចំនួន៤០លានដុល្លារ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងបន្ថែមលើការផ្តល់សេវាសាធារណៈដោយរដ្ឋបាលមូលដ្ឋាន តាមរយៈកំណែទម្រង់ជាបន្តបន្ទាប់ក្នុងវិស័យហិរញ្ញវត្ថុសាធារណៈ និងវិមជ្ឈការ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃ២៦ កក្កដា បានឲ្យដឹងថា កម្ចីកម្មវិធីរងទីពីរ និងចុងក្រោយ ក្រោមកម្មវិធីអភិវឌ្ឍន៍វិស័យសេវាសាធារណៈ និងការគ្រប់គ្រងហិរញ្ញវត្ថុដែលបានធ្វើវិមជ្ឈការលើកទីពីរនេះ នឹងបញ្ចប់កំណែទម្រង់ជាបន្តបន្ទាប់ ដើម្បីពង្រឹងតួនាទី និងសមត្ថភាពរបស់រដ្ឋបាលមូលដ្ឋាន ក្នុងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព។ កំណែទម្រង់ក្រោមកម្មវិធីរងទីពីរនេះ...
ម៉ានីល៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីល បានឲ្យដឹងនៅថ្ងៃអង្គារនេះថា អ្នកផ្តល់ប្រាក់កម្ចីពហុភាគី ជាច្រើនបានចាប់ដៃគូ ដើម្បីដឹកនាំកម្មវិធីសកលមួយ ដើម្បីកាត់បន្ថយការបំពុលនៅតំបន់ឆ្នេរ និងអាងទន្លេ។ កម្មវិធីសមាហរណកម្មមហាសមុទ្រស្អាត និងសុខភាពល្អ ដែលមានថវិកាចំនួន ១១៥លានដុល្លារអាមេរិក ត្រូវបានដាក់ឱ្យដំណើរការរួមគ្នាដោយ ADB ធនាគារអភិវឌ្ឍន៍អាមេរិកឡាទីន (CAF) ធនាគារអឺរ៉ុប សម្រាប់ការកសាង និងអភិវឌ្ឍន៍ (EBRD)...
ភ្នំពេញ ៖ លោក បាន លឹម អគ្គនាយករង នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) តំណាង លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកធនាគារ ARDB និងសហការី បានទទួលជួបជាមួយ លោក Kosintr Puogsophol...
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៦២.៩លានដុល្លារ ដើម្បីជួយកម្ពុជាលើកកម្ពស់សន្តិសុខស្បៀង និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ដោយការកែលម្អសុខភាព និងខ្សែសង្វាក់តម្លៃ ក៏ដូចជាការធ្វើពាណិជ្ជកម្មផ្លូវការ និងផលិតផល បសុសត្វ។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់ ADB នាថ្ងៃទី១៣ ធ្នូ។ អ្នកជំនាញជាន់ខ្ពស់ផ្នែកបំរែបំរួល អាកាសធាតុរបស់ ADB ប្រចាំតំបន់អាស៊ីអាគ្នេយ៍...
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទាន ៧៣លានដុល្លារ ដើម្បីបង្កើនភាពធន់នឹងអាកាសធាតុ និងនិរន្តរភាពនៃជលផលតំបន់ឆ្នេរ និងសមុទ្រក្នុងប្រទេសកម្ពុជា។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ ADB នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ បានឲ្យដឹងថា គម្រោងជលផលតំបន់ឆ្នេរ និងសមុទ្រប្រកបដោយនិរន្តរភាព នឹងត្រូវបានផ្តល់ហិរញ្ញប្បទានជាប្រាក់កម្ចីចំនួន ៤១ លានដុល្លារពី ADB ជំនួយឥតសំណងចំនួន...