មូស្គូ៖ ប្រធានាធិបតីរុស្សីលោក Vladimir Putin បានធ្វើការពិភាក្សាគ្នាជាមួយនឹងប្រធានទីភ្នាក់ងារស៊ើបការពិសេស CIA របស់អាមេរិកលោក William Burns តាមទូរស័ព្ទទាំងទៅលើបញ្ហាទ្វេភាគីនិងបញ្ហាសន្តិសុខតាមប្រព័ន្ធអនឡាញ។ អ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov បានបញ្ជាក់ថាភាគីទាំងពីរបានធ្វើការពិភាក្សា គ្នាទៅលើប្រធានបទទ្វេភាគី ព្រមទាំងបញ្ហាវិបត្តិក្នុងទំនាក់ទំនង នយោបាយរវាងប្រទេសទាំងពីរ ផងដែរហើយក៏ដូចជាការផ្លាស់ប្តូរទស្សនៈ គ្នាទៅលើជម្លោះក្នុងតំបន់ទាំងអស់។ លោក Burns ក៏ធ្លាប់បានជួបជាមួយនឹងប្រធានភ្នាក់ងារ...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារចារកម្មកណ្តាល (CIA) របស់សហរដ្ឋអាមេរិក នឹងរៀបចំកិច្ចប្រជុំប្រចាំសប្តាហ៍ ស្តីពីការគំរាមកំហែង ដោយប្រទេសចិន បន្ទាប់ពីការបើកដំណើរការ មជ្ឈមណ្ឌលបេសកកម្មចិនថ្មី របស់ទីភ្នាក់ងារនេះ។ នេះបើតាមលោក William Burns បាននិយាយនៅក្នុងបទសម្ភាសន៍ មួយនៅសាកលវិទ្យាល័យ Stanford កាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១...
រហូតមកដល់ពេលនេះ ជនជាតិអាហ្កានីស្ថាន នៅតែបន្តរស់ក្នុងសុបិន្តទាំងអស់! ព្រោះជាង ពាក់កណ្ដាលមួយសតវត្សរ៍ ដែលពួកគេបានរស់នៅ និងឆ្លងកាត់នូវ សោកនាដកម្ម ទុក្ខវេទនា ទុរភិក្ស រួមទាំងភ្លើងសង្រ្គាមមិនចេះចប់ ច្រើនពេកពីអំណាច ជ្រៀតជ្រែកខាងក្រៅ និងសង្រ្គាមនៅក្នុងស្រុក ក្នុងការកាប់សម្លាប់គ្នា ក្នុងការដណ្ដើម អំណាច រវាងក្រុមនេះជាមួយ និងក្រុមនយោបាយ មួយផ្សេងទៀតនោះ!។ អាហ្កានីស្ថាន កូនអុកនៅលើក្ដារអុក!...
គោលនយោបាយ និងយុទ្ធសាស្រ្តដើម្បីទន្រ្ទានកាន់កាប់ ! យោងតាមការសិក្សារបស់ Michel Collon គឺយុទ្ធសាស្រ្តបច្ចុប្បន្ន និងក្នុងអនាគតរបស់អាមេរិក ក្នុងការត្រួតត្រាពិភពលោក នៅតែមានគោលដៅដ៏សារវ័ន្ត ៥យ៉ាងដដែល រួមមានៈ ១-គ្រប់គ្រងឲ្យបានធនធានប្រេង-ឧស្ម័ននៅក្នុងបណ្ដាប្រទេសអាស៊ីកណ្តាល! ២-កសាងឲ្យបាននូវមូលដ្ឋានទ័ព ឲ្យស្ថិតនៅចំស្នូលកណ្តាលអាស៊ី ដែលមូលដ្ឋានយោធាទាំងនេះស្ថិតនៅចំទីតាំងភូមិសាស្រ្តកណ្ដាលរវាងចិន និងរុស្ស៊ី! ៣-បន្តរក្សាឲ្យបាននូវសិទិ្ធអំណាចក្នុងការគ្រប់គ្រងនៅ Saudi Arabia ៤-យោធូបនីយកម្មសេដ្ឋកិច្ច បន្តទប់ស្កាត់...