ឡុងដ៌៖ ចក្រភពអង់គ្លេសបានរាយការណ៍ថា មានករណីឆ្លងមេរោគ ២១៨,៧២៤ករណីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលលើសពី ២០ម៉ឺនករណីប្រចាំថ្ងៃជាលើកដំបូង ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត នេះបើយោងតាមតួលេខផ្លូវការ ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ។ ករណីឆ្លងចុងក្រោយនេះ បាននាំឱ្យចំនួនករណីឆ្លងមេរោគសរុប នៅក្នុងប្រទេសនេះកើនឡើងដល់ ១៣,៦៤១,៥២០ករណី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ប្រទេសនេះ ក៏បានរាយការណ៍ ពីការស្លាប់ដែលទាក់ទង នឹងមេរោគកូវីដ១៩...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា គ្មានករណីស្លាប់ ដោយសារជំងឺកូវីដ១៩ ខណៈមានករណីឆ្លងថ្មី១៤នាក់ ក្នុងនោះសុទ្ធតែជាប្រភេទ អីមីក្រុងទាំងអស់ និងមានករណីជាសះស្បើយ១២នាក់។ គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែមករា ឆ្នាំ២០២២នេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២០ ៥០៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹងកាលពីថ្ងៃពុធថា ប្រទេសវៀតណាម បានរាយការណ៍ពីករណីឆ្លងកូវីដ-១៩ថ្មីចំនួន ១៣,៨៨៩ករណី កាលពីថ្ងៃពុធ ក្នុងនោះ ១៣.៨៧៣ជាករណីឆ្លងក្នុងស្រុក និង១៦ករណី ជាអ្នកនាំចូលពីខាងក្រៅ ។ ក្នុងចំណោមមូលដ្ឋាននានា រដ្ឋធានីហាណូយ របស់វៀតណាមបានបន្តកត់ត្រា ចំនួនអ្នកឆ្លងខ្ពស់បំផុតកាលពីថ្ងៃពុធ ដោយមានចំនួន ១.៧៦៦ករណី...
ដាកា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ថា មូលនិធិកុមាររបស់ អង្គការសហប្រជាជាតិ (UNICEF) បានឲ្យដឹងនៅថ្ងៃពុធនេះថា ខ្លួនបានបញ្ជូនវ៉ាក់សាំងកូវីដ-១៩ ជាង១០០លានដូស ដល់ប្រទេសបង់ក្លាដេស ពីក្រុមហ៊ុនផលិតជាច្រើន ដែលត្រូវបានអនុម័តដោយ អង្គការសុខភាពពិភពលោក (WHO) ចាប់តាំងពីខែមិថុនា ឆ្នាំ២០២១ ។ កម្រិតនេះត្រូវបានអនុម័ត បន្ទាប់ពីបង់ក្លាដេស បានទទួលការនាំចេញវ៉ាក់សាំងចំនួន...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ពី ករណីឆ្លងជំងឺកូវីដ-១៩ចំនួន ៥.៤០៩ករណីបន្ថែមទៀត គិតត្រឹមពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ បើធៀបនឹងរយៈពេល ២៤ម៉ោងមុន ដែលនាំចំនួនអ្នកឆ្លងសរុបកើនដល់ ៦២០.៩៣៨នាក់ ។ ករណីផ្ទុកជំងឺប្រចាំថ្ងៃ បានកើនឡើងពី ៣.៨៦៥នាក់នៅថ្ងៃមុន ដែលកើនឡើងលើសពី ៥.០០០នាក់ នៅក្នុងរយៈពេល៣ថ្ងៃជាប់ៗគ្នា។ ការកើតឡើងវិញនាពេលថ្មីៗនេះ...
ញ៉ូដេលី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ថា ប្រទេសឥណ្ឌា បានផ្តល់ការអនុញ្ញាតឱ្យ ប្រើប្រាស់ជាបន្ទាន់ (EUA) ថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩របស់ Merck molnupiravir និង Covovax វិទ្យាស្ថានសេរ៉ូមសាស្ត្រ របស់ប្រទេសឥណ្ឌា និង Corbevax...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ថា មនុស្សរាប់រយពាន់នាក់ទៀត ត្រូវបានបញ្ជាឱ្យស្នាក់នៅ ក្នុងផ្ទះស្ថិតនៅភាគខាងជើង ប្រទេសចិន នៅអង្គារនេះ ខណៈដែលប្រទេសនេះ បានប្រយុទ្ធប្រឆាំងនឹងការ កើនឡើងនៃជំងឺកូវីដ-១៩ ដ៏អាក្រក់បំផុតក្នុងរយៈពេល២១ខែ ហើយអ្នកស្រុកដែលត្រូវបាន បិទខ្ទប់បានបង្ហោះលើ ប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយត្អូញត្អែរអំពីកង្វះអាហារហូបចុក...
បរទេស៖ នាវាចម្បាំងទ័ពជើងទឹក សហរដ្ឋអាមេរិកមួយគ្រឿង ដែលបញ្ជូនឲ្យធ្វើបេសកកម្ម ប្រឆាំងការជួញដូរគ្រឿងញៀន នៅសមុទ្រការ៉ាប៊ីន និងប៉ាស៊ីហ្វិកខាងកើត បានផ្អាកការធ្វើដំណើរនៅឈូងសមុទ្រ Guantanamo Bay ប្រទេសគុយបា កាលពីចុងសប្ដាហ៍ ស្របពេលមានការផ្ទុះឆ្លងជម្ងឺកូវីដ១៩។ យោងតាមសេចក្តីថ្លែងការណ៍មួយ របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានឲ្យដឹងថា ការបញ្ជូននាវាចម្បាំង USS Milwaukee ទៅកាន់តំបន់ប្រតិបត្តិការ របស់កងនាវាលេខ៤ របស់អាមេរិក...
ហាណូយ៖ ប្រទេសវៀតណាម បានរាយការណ៍ករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ១៥,២១៨ករណីដែលក្នុងនោះមាន ១៥១៨២ករណី ឆ្លងក្នុងស្រុក និង ៣៦ករណីនាំចូល នេះបើយោងតាម ក្រសួងសុខាភិបាលរបស់ខ្លួន។ ក្នុងចំណោមមូលដ្ឋាននានា រដ្ឋធានីហាណូយរបស់វៀតណាម បានបន្តកត់ត្រាចំនួនអ្នកឆ្លងខ្ពស់បំផុត កាលពីថ្ងៃអាទិត្យដោយមានចំនួន ១,៩១០ ករណី បន្ទាប់មកខេត្តតៃនិញ ភាគខាងត្បូងមាន ៩២៨ ករណី និងភាគខាងត្បូងទីក្រុង...
កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ថា លោក Khairy Jamaludin រដ្ឋមន្ត្រីសុខាភិបាលម៉ាឡេស៊ី បានថ្លែងនៅថ្ងៃចន្ទនេះថា អាជ្ញាធរសុខាភិបាលម៉ាឡេស៊ី រំពឹងថានឹងមានការ កើនឡើងនៃករណីកូវីដ-១៩ នៅមជ្ឈមណ្ឌលសង្គ្រោះផ្សេងៗ បន្ទាប់ពីទឹកជំនន់ដ៏អាក្រក់បំផុត ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ បានកើតឡើង ។...