ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដថ្មីចំនួន ៥៦៨នាក់ទៀត ជាសះស្បើយចំនួន ៦៦៣នាក់ និងស្លាប់ ៤នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មី ៥៦៨នាក់នេះ មានករណីឆ្លងសហគមន៍ ៥៤០នាក់ និងអ្នកដំណើរពីបរទេស ២៨នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ២៦៣២៩នាក់ អ្នកជាសះស្បើយចំនួន ១៩០២២នាក់...
បរទេស៖ ការកើនឡើងក្នុងករណីឆ្លងជម្ងឺកូវីដ១៩ ក្នុងស្រុកនៅកោះតៃវ៉ាន់ តាមសេចក្តីរាយការណ៍ កំពុងតែបង្កើនសម្ពាធលើរដ្ឋាភិបាល ឲ្យទទួលយកថ្នាំវ៉ាក់សាំងពីប្រទេសចិន ស្របពេលដែលកោះកាន់ លទ្ធិប្រជាធិបតេយ្យនេះ បានចាក់ថ្នាំវ៉ាក់សាំងបានត្រឹមតែ ១ភាគរយប៉ុណ្ណោះដល់ប្រជាជនខ្លួន និងគ្មានសញ្ញានៃការមកដល់ នៃថ្នាំវ៉ាក់សាំងថ្មីនោះទេ។ ទីក្រុងតៃប៉ិ ចោទប្រកាន់ទីក្រុងប៉េកាំងថា ផ្សព្វផ្សាយព័ត៌មានមិនពិត និងរារាំងខ្លួនមិនឲ្យចូលរួមដោយពេញលេញ ជាមួយអង្គការសុខភាពពិភពលោក ចំណែកទីក្រុងប៉េកាំងនិយាយថា ទីក្រុងតៃប៉ិក កំពុងតែរីករាយនឹងការលេងហ្គែម នយោបាយជាមួយអាយុជីវិតពលរដ្ឋខ្លួន តាមរយៈការបដិសេធថ្នាំវ៉ាក់សំាងចិន។...
បរទេស៖ ក្រសួងសុខាភិបាលវៀតណាម បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ចំនួន ៩៥នាក់ នៅក្នុងតំបន់ចំនួន ៥ នៅយប់ថ្ងៃច័ន្ទ ដោយបានធ្វើឱ្យករណីឆ្លងថ្មីផ្ទុះឡើងដល់ ២.៣៤៨ នាក់។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីទាំងនោះ គឺ ៤៤ករណី និង...
ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានដឹកនាំបើកកិច្ចប្រជុំពិភាក្សា អំពីយុទ្ធនាការជាតិ ចាក់វ៉ាក់សាំង ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នៅទីបញ្ជាការ កងពលតូចលេខ៧០ ដែលមាននាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ និងជាប្រធានប្រតិបត្តិ យុទ្ធនាការជាតិចាក់វ៉ាក់សាំង...
ភ្នំពេញ៖ មន្ត្រីការពារផ្ទះឲ្យ ឯកអគ្គរដ្ឋទូតអង់គ្លេស មានទីតាំងស្ថិតនៅផ្ទះលេខ២០ ផ្លូវលេខ ២៤០ សង្កាត់ចតុមុខ ខណ្ឌដូនពេញបានរកឃើញ ឆ្លងជំងឺកូវីដ១៩។ ដូចនេះអ្នកដែលមានទំនាក់ទំនង ជាមួយមន្រ្តីការពារផ្ទះឲ្យ ទូតអង់គ្លេសចាប់ពីថ្ងៃទី១០-១៧ ខែឧសភា ឆ្នាំ២០២១ ត្រូវនៅដាច់ដោយឡែក និងយកចិត្តទុកដាក់តាមដាន សុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕
ម៉ានីល៖ នាយកដ្ឋានសុខាភិបាលហ្វីលីពីន (DOH) បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍នេះឲ្យដឹងថា ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៦១០០ករណី ដែលបានបញ្ជាក់ពីចំនួនសរុបកើនឡើងដល់ ១,១៦៥,១៥៥នាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៩,៦៤១ នាក់បន្ទាប់ពីអ្នកជំងឺចំនួន ១៣៥នាក់ទៀត បានស្លាប់ដោយសារការឆ្លងរាលដាល នៃវីរុសនៅប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ប្រទេសហ្វីលីពីន ដែលមានប្រជាជនជាង ១១០...
ភ្នំពេញ៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានប្រកាសឲ្យដឹងថា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ខេត្តព្រៃវែងរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១០នាក់បន្ថែមទៀត និងមានអ្នកស្លាប់ម្នាក់ ។ លោកអភិបាលខេត្ត ក៏បានមចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសពលោកស្រី សាន សំអូន ប្រជាពលរដ្ឋរស់នៅភូមិអង្គាញ់ ឃុំប្រធាតុ...
បរទេស៖ ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ពីករណីឆ្លងថ្មីជំងឺកូវីដ-១៩ ចំនួន ១១៧ ករណី នៅយប់ថ្ងៃច័ន្ទ ដោយក្នុងនោះ ការឆ្លងក្នុងសហគមន៍ចំនួន ១១៦ ករណី និងការនាំចូល ១ ករណី នៅក្នុងតំបន់ចំនួន ៧ ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម ប្រកាសពីការ រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៥នាក់ ក្នុងនោះ ស្រុកបាធាយ ១នាក់, ស្រុកចំការលើ ១នាក់ (ពលករមកពីថៃ), ក្រុងកំពង់ចាម ១នាក់ និងស្រុកកំពង់សៀម ២នាក់ (មកពីភ្នំពេញ) ក្នុងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១។
បរទេស៖ អ្នកស្លាប់ថ្មីដោយសារជំងឺកូវីដ១៩ ក្នុងតំបន់ចំនួន ១៧ នាក់ត្រូវបានគេរាយការណ៍ នៅថ្ងៃសៅរ៍នេះ ដែលធ្វើឱ្យចំនួនអ្នកស្លាប់ នៅក្នុងប្រទេសថៃកើនដល់ ៥៦៥ នាក់ និងបានរកឃើញករណីឆ្លងថ្មីចំនួន ៣ ០៩៥ នាក់ ដូច្នេះអ្នកឆ្លងកូវីដ១៩ នៅប្រទេសនេះកើនឡើងដល់ ៩៩ ១៤៥នាក់ ។ យោងតាមសារព័ត៌មាន Bangkok Post...