ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជា ការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ទទួលបន្ទុកការចាក់វ៉ាក់សាំងកូវីដ១៩បាន បញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះមិនមាន ការយកថវិកាឡើយ ហើយបើមានបុគ្គលណាទារ នឹងចាត់វិធានការតាមផ្លូវច្បាប់។ នេះបើយោងតាមការចេញផ្សាយរបស់ទទក ។ លោកបន្តថា ប្រជាពលរដ្ឋដែលមានបំណងស្មគ្រចិត្ត ចាក់វ៉ាក់សាំងត្រូវមានអត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត និងលិខិតបញ្ជាក់អសយដ្ឋាន និងទីលំនៅច្បាស់លាស់។...
រ៉ង់ហ្គូន៖ ចំនួននៃករណីឆ្លងជំងឺកូវីដ-១៩ នៅមីយ៉ាន់ម៉ា បានកើនឡើងដល់ ១៤២,៨៣៨ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានករណីថ្មីចំនួន ៧ ករណី ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក នេះបើយោងតាមការចេញផ្សាយ ពីក្រសួងសុខាភិបាល និងកីឡា។ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា កំណត់ត្រាថ្មីនេះគ្មានការស្លាប់ថ្មី ត្រូវបានគេរាយការណ៍នោះទេ កាលពីថ្ងៃអាទិត្យ ដែលរក្សាចំនួនអ្នកស្លាប់មានដល់ ៣,២០៩...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការរោគសហរដ្ឋអាមេរិក ហៅកាត់ (CDC) បានឲ្យដឹងថា ពលរដ្ឋអាមេរិកាំងពេញវ័យដែលមានជាង ១០០លាននាក់ បានទទួលការចាក់វ៉ាក់សាំង គ្រប់កម្រិតប្រឆំាងនឹងជំងឺកូវីដ-១៩ គិតត្រឹមថ្ងៃសៅរ៍នេះ ។ មជ្ឈមណ្ឌល CDC បានឲ្យដឹងថា ការរាប់ចំនួនបានចាក់វ៉ាក់សាំង គ្រប់កម្រិតប្រមាណ ៣០,៥ភាគរយ...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ថា យោងតាមការសិក្សាថ្មីមួយ របស់មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការរោគសហរដ្ឋអាមេរិក ហៅកាត់ថា (CDC) បានឲ្យដឹងថា ពលរដ្ឋអាមេរិកាំងប្រមាណ ៣៥ភាគរយ បានឆ្លងជំងឺកូវីដ-១៩ កាលពីឆ្នាំមុន ។ មជ្ឈមណ្ឌល CDC បានប៉ាន់ប្រមាណថា ពីខែកុម្ភៈ ឆ្នាំ២០២០ ដល់ខែមីនា...
វ៉ាស៊ីនតោន៖ ករណីឆ្លងជំងឺរាតត្បាតកូវីដ-១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់ជាង ១៥០ លាននាក់នៅថ្ងៃសុក្រ នេះបើយោងតាមរបាយការណ៍ ឆ្លងសរុបរបស់សកលវិទ្យាល័យ Johns Hopkins ។ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា ចំនួនពិតប្រាកដមានចំនួន ១៥០,៥៣០,៧៨៣ គិតត្រឹមថ្ងៃសុក្រនេះ ហើយមនុស្សជាង ៣,១៦ លាននាក់បានស្លាប់ដោយសារជំងឺនេះ។ សហរដ្ឋអាមេរិកបានឈរនៅលេខរៀងទី១ ទាំងករណីឆ្លង...
បរទេស៖ នៅថ្ងៃសុក្រ រដ្ឋាភិបាលបានរាយការណ៍ អំពីការស្លាប់ថ្មីៗដែលទាក់ទងនឹង Covid-19 ចំនួន ១៥ នាក់ទៀត ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ២០៣ នាក់ ហើយក៏បានរកឃើញករណីឆ្លងថ្មីចំនួន ១.៥៨៣នាក់ថែមទៀត ដែលធ្វើឱ្យប្រទេសនេះ មានអ្នកឆ្លងវីរុសកូវីដ១៩សរុបកើនដល់ ៦៥ ១៥៣នាក់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីល កាលពីថ្ងៃពុធ បានចុះបញ្ជីដែលមាន អ្នកស្លាប់បន្ថែមទៀតចំនួន ៣.១៦៣នាក់ ដោយសារជំងឺកូវីដ-១៩ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ នៅទូទាំងប្រទេសកើនឡើងដល់ ៣៩៨.១៨៥នាក់ ហើយជាប្រទេសដែលមាន អ្នកស្លាប់ដោយជំងឺកូវីដ-១៩ លំដាប់លេខ២ លើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក...
បរទេស៖ អ្នកនយោបាយរបស់ ប្រទេសកូរ៉េខាងត្បូងមួយរូប បានលើកឡើងថា ប្រទេសរុស្ស៊ីធ្វើការផ្គត់ផ្គង់ ឲ្យប្រទេសកូរ៉េខាងជើង នូវថ្នាំវ៉ាក់សាំងកូវីដ១៩ Sputnik V សម្រាប់ហេតុផលមនុស្សធម៌ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI ។ លោក Choi Moon-soon ជាអភិបាលខេត្ត បានជួបជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅក្នុងទីក្រុងសេអ៊ូល លោក Andrey...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា កម្ពុជាក្លាយជាប្រទេសឈរនៅលំដាប់ទី២ ក្នុងតំបន់អាស៊ាន បន្ទាប់ពីសិង្ហបុរី ដែលចាក់វ៉ាក់សាំងចំនួនច្រើន ជូនប្រជាពលរដ្ឋរបស់ខ្លួន។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ថា មកទល់ពេលនេះ កម្ពុជាទទួលបានវ៉ាក់សាំង ជិត៤លានដូសរួចមកហើយ...
វ៉ាស៊ិនតោន៖ យោងតាមការប្រកាស ដោយផ្ទាល់ពីសំណាក់ លោកប្រធានាធិបតីអាមេរិក Joe Biden កាលពីថ្ងៃអង្គារម្សិលមិញ បានបញ្ជាក់ថាចំពោះ ពលរដ្ឋអាមេរិកទាំងឡាយណា ដែលបានទទួលវ៉ាក់សាំងគ្រប់ហើយនោះ នឹងអាចចាប់ផ្តើមធ្វើសកម្មភាព ជាធម្មតានៅក្រៅផ្ទះហើយ ជាពិសេសគឺមិនចាំបាច់ ពាក់ម៉ាសទៀតនោះឡើយ។ សេចក្តីប្រកាសនេះត្រូវបាន ធ្វើឡើងបន្ទាប់ពីអជ្ញាធរសុខាភិបាលអាមេរិក បានបង្ហាញតួលេខថា មនុស្សពេញវ័យរបស់អាមេរិក ជាងពាក់កណ្តាលប្រទេសមក ហើយដែលបានទទួលជោគជ័យ ក្នុងការទទួលវ៉ាក់សាំងរួចរាល់។ គួរឲ្យដឹងដែរថា...