បង់ហ្គាឡូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ថា ប្រទេសឥណ្ឌា បានកត់ត្រាចំនួនអ្នកឆ្លងវីរុសនេះ ខ្ពស់បំផុតប្រចាំថ្ងៃសម្រាប់ថ្ងៃទីពីរជាប់ៗគ្នា មកដល់នៅថ្ងៃសុក្រ នេះខណៈការស្លាប់ប្រចាំថ្ងៃដោយជំងឺកូវីដ-១៩ ក៏មានការកើនឡើងជាលំដាប់ដែរ ។ ជាមួយនឹងករណីថ្មីចំនួន ៣៣២.៧៣០ករណី ដែលនាំឲ្យចំនួនសរុបអ្នកឆ្លងជំងឺ នៅទូទំាងប្រទេសនាពេលឥឡូវនេះ បានកើនដល់ ១៦លានហើយ...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា ក្រសួងបន្តរកឃេីញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៦៥៥នាក់ និងមានអ្នកជាសះស្បេីយចំនួន ២២៤នាក់ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅេសៀលថ្ងៃទី២៣ មេសានេះ បានឲ្យដឹងថា ចំពោះអ្នកឆ្លងទាំង ៦៥៥នាក់ មានករណីនាំចូលពីបរទេសម្នាក់ និងករណីឆ្លងក្នុងសហគមន៍ចំនួន ៦៥៤នាក់ ។ ដោយឡែកក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់ មាននៅរាជធានីភ្នំពេញចំនួន...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺឆ្លង និងបង្ការរោគសហរដ្ឋអាមេរិក ហៅកាត់ថា (CDC)បានឲ្យដឹងថា ពលរដ្ឋប្រមាណជាង ២០០លាននាក់ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃពុធ ។ លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏បានប្រកាសកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក បានធ្វើការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា វៀតណាម បានកត់ត្រាចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ បន្ថែមទៀត ១០នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបទូទាំងប្រទេសកើនដល់ ២.៨១៦នាក់ ។ ក្រសួងបានឲ្យដឹងថា ករណីថ្មី ក្នុងនោះរាប់បញ្ចូលទាំង ពលរដ្ឋវៀតណាមចំនួន ៨នាក់ ដែលពេលថ្មីៗនេះបានចូលមកក្នុងប្រទេស ដោយមកពីបរទេស...
បរទេស៖ រដ្ឋាភិបាលថៃ នៅថ្ងៃព្រហស្បតិ៍បានរាយការណ៍ថា មានអ្នកស្លាប់ ៧ នាក់ទៀតទាក់ទងនឹងជំងឺកូវីដ-19 ដែលបង្កើនចំនួនអ្នកស្លាប់ដល់ ១១៧ នាក់ និង បានរកឃើញករណីឆ្លងចំនួន ១ ៤៧០ ករណីថ្មីទៀត សរុបអ្នកឆ្លងវីរុសនៅថៃកើនដល់ ៤៨ ១១៣នាក់ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២២...
ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ បានអោយដឹងថា បុគ្គលិកធ្វើការនៅមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) បានឆ្លងជំងឺកូវីដ១៩។ ជាមួយគ្នានេះ អនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ១៩ សូមអំពាវនាវដល់ ប្រជាពលរដ្ឋ ដែលបានទៅទទួលការព្យាបាល ឬគ្រួសារអ្នកជំងឺ ឬបានទៅសួរសុខទុក្ខអ្នកជំងឺ នៅមន្ទីរពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៨ ខែមេសា...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសឲ្យដឹងថា កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៥នាក់ បន្ថែមទៀត សរុបទាំងអស់៥៩នាក់គិតមកត្រឹមថ្ងៃ២១ មេសានេះ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២១ មេសានេះ បានឲ្យដឹងថា អ្នក ស្លាប់ទាំង ៥នាក់នោះរួមមាន៖ បុរសជនជាតិខ្មែរ អាយុ៣៣ឆ្នាំ រស់នៅសង្កាត់ដង្កោ ខណ្ឌដង្កោ, ស្ត្រីជនជាតិខ្មែរ...
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន ៣០៣នាក់បន្ថែមទៀត ដែលសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ ទាំងអស់ និងមានអ្នកជាសះស្បើយ ២៣៩នាក់ ។ ចំនួនរកឃើញអ្នកឆ្លងថ្មីនេះ បានថយចុះជាងថ្ងៃម្សិលមិញប្រហែលជាង១០០នាក់។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២១ មេសានេះ បានឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងទាំង ៣០៣នាក់ មាននៅភ្នំពេញ ២៤៨នាក់...
ឡុងដ៏៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ថា កាសែត The Guardian បានចុះផ្សាយថា ទោះបីជា សហរដ្ឋអាមេរិក បានធ្វើការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ក្តីនៅតាមបណ្តារដ្ឋ និងក្រុងជាច្រើន នៅតែជាចំណុចក្តៅដែលមានវត្តមានវីរុសកូរ៉ូណា នៅបន្តឆ្លងរាលដាលក្នុងអត្រាខ្ពស់ជាពីមុន ។ សកលវិទ្យាល័យ Johns Hopkins University បានបញ្ចេញទិន្នន័យដែល...
ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ បានថ្លែងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ក្លាយជាកងទ័ពអាវសជួរមុខ ដែលប្រជាពលរដ្ឋលើកតម្កើង សរសើរ ទោះបី មើលមិនឃើញសត្រូវអត់ស្រមោលក៏ពិតមែន តែលះបង់ដើម្បីប្រជាជន និងប្រយោជន៍ជាតិ។ តាមរយៈបណ្ដាញសង្គមតេឡេក្រាម នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ លោកស្រី...