បច្ចុប្បន្នភាព លោក Tarik Jasarevic អ្នកនាំពាក្យអង្គការ សុខភាពពិភពលោក (WHO) បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃអាទិត្យ ទី១៤ ខែមីនានេះ អំពីវ៉ាក់សាំងបង្ការវីរុស Covid-19 របស់ក្រុមហ៊ុនអង់គ្លេស AstraZeneca ដែលបានសហការស្រាវជ្រាវ និងផលិតឡើងជាមួយសកលវិទ្យាល័យ Oxford និងមានរឿងអាស្រូវក្នុងពេលថ្មីៗនេះ ។ លោក Tarik...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតចិនដេលីនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ជនជាតិម៉ាឡេស៊ីប្រមាណជា ១០ម៉ឺននាក់ នឹងរំពឹងទុកថាអាចទទួលបាន វ៉ាក់សាំងនៅក្នុងដំណើរការចាក់វ៉ាក់សាំងលើកទី២ ដែលត្រូវបានរៀបចំដោយកម្មវិធី ចាក់វ៉ាក់សាំងរបស់ប្រទេសម៉ាឡេស៊ី ។ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ប្រទេសម៉ាឡេស៊ីបានបញ្ជាក់ថា នៅក្នុងកិច្ចសហប្រតិបត្តិការជាមួយ នឹងក្រសួងទទួលបន្ទុកកិច្ចការងារ វិទ្យាសាស្ត្របច្ចេកវិទ្យា និងច្នៃប្រឌិតឬ MOSTI បានអះអាងថា អជ្ញាធរនឹងបង្កើតជាប្រព័ន្ធ ចុះឈ្មោះមួយសម្រាប់ពលរដ្ឋម៉ាឡេស៊ី ដែលកំពុងធ្វើការងារ...
ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានថ្លែងថា ដើម្បីកាត់ផ្ដាច់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈប្រកបជោគជ័យ ឬ បរាជ័យ គឺអាស្រ័យទៅលើប្រជាពលរដ្ឋទាំងអស់គ្នាជាអ្នកប្រព្រឹត្តិ ខណៈរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល បានខិតខំធ្វើការងារទប់ស្កាត់ជំងឺកូវីដ-១៩ យ៉ាងសកម្ម។ ក្នុងសន្និសីទសារព័ត៌មាន ដើម្បីបំភ្លឺលើការបង្កើតច្បាប់ស្ដីពី «វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ...
ភ្នំពេញ៖ ក្រោយពីដឹងថា មានបុរសម្នាក់មានផ្ទុកកូវីដ១៩ បានទៅចូលរួមមង្គលការនៅស្រុកឈូក ក្នុងទឹកដីខេត្តកំពតនាថ្ងៃ១៤ មីនា នោះ នៅថ្ងៃ១៥ មីនា អាជ្ញាធរខេត្តនេះ បានប្រកាសជូនដំណឹង ឲ្យផ្អាករាល់កម្មវិធីមង្គការ ជប់លៀង និងកម្មវិធីជួបជុំផ្សេងៗ។ ទោះបីជាយ៉ាងណាក្នុងនោះ លិខិតនេះបានបញ្ជាក់ថា រដ្ឋបាលខេត្តមិនមានប្រតិសកម្ម ជាមួយលិខិតអនុញ្ញាតរបស់រដ្ឋបាលក្រុង-ស្រុក-សង្កាត់ ដែលបានអនុញ្ញាតរួចហើយនោះទេ តែត្រូវណែនាំឲ្យកាត់បន្ថយ ភ្ញៀវចូលរួមជាអប្បបរមា និងរក្សាគម្លាតសុវត្ថិភាពសង្គម...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវសូមអោយប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ ចំពោះវីរុសកូវីដ-១៩ បំប្លែងថ្មី កាចសាហាវ បើមិនចាំបាច់កុំចេញពីផ្ទះ ការជួបជុំរៀបមង្គលការ ឡើងផ្ទះ និងបុណ្យទាន សូមពន្យារពេលសិន។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្ដេចតេជោ បានសរសេរយ៉ាងដូចច្នេះថា «សូមបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះវីរុសកូវីដ-១៩ បំប្លែងថ្មី កាចសាហាវ បើមិនចាំបាច់កុំចេញពីផ្ទះ...
ភ្នំពេញ៖ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានធ្វើការណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ត្រូវអនុវត្តច្បាប់ស្តីពី វិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ឲ្យបានគ្រប់ៗគ្នា ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា។ តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១សម្ដេច ហេង សំរិន...
ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រសួងសុខាភិបាល រួមគ្នាជាមួយក្រសួងយុត្តុធ៍ម នឹងធ្វើសន្និសីទសារព័ត៌មា ន ស្ដីពី“ច្បាប់ស្ដីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត” ដែលនឹងប្រព្រឹត្ត ទៅនាព្រឹកថ្ងៃចន្ទ ទី១៥ ខែមីនា...
បរទេស៖ គ្រូពេទ្យនិយាយថា មនុស្សមួយចំនួននឹងមានអារម្មណ៍ថា មិនស្រួលខ្លួន បន្ទាប់ពីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប៉ុន្តែនេះជារឿងធម្មតាទេ ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា មនុស្សលើសពីម្នាក់ ក្នុងចំនោមមនុស្ស ១០នាក់ អាចមានអារម្មណ៍ពីផលប៉ះពាល់ រួមមានការឈឺក្បាល អស់កម្លាំង និងឈឺនៅកន្លែងចាក់ ប៉ុន្តែប្រជាជនមិនត្រូវបានរារាំង ពីការចាក់វ៉ាក់សាំងដែល...
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា ភាពជាដៃគូរវាងរុស្ស៊ី – ចិន ពិតជាអស្ចារ្យខ្លាំងណាស់ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំង នឹងជំងឺរាតត្បាតកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Peskov បានឲ្យដឹងនៅក្នុងពិធីប្រកាស អ្នកឈ្នះនៃការប្រកួតប្រជែងរូបថតព័ត៌មាន ដោយបានលើកឡើងពី “ការយកឈ្នះលើជំងឺរាតត្បាតកូវីដ-១៩” ដែលរៀបចំដោយទីភ្នាក់ងារសារព័ត៌មាន TASS ។...