ភ្នំពេញ៖ ប្រមុខការទូតអាស៊ាន បានយល់ស្របគ្នាអំពីភាពចាំបាច់បន្ទាន់ដែលត្រូវ បង្កើនកិច្ចប្រឹងប្រែងរួមគ្នា របស់អាស៊ានដើម្បីឆ្លើយតបជំងឺរាតត្បាតកូវីដ-១៩ ហើយនិងស្តារឡើងវិញនូវស្ថានភាពសេដ្ឋកិច្ចសង្គម ដែលរងផលប៉ះពាល់ពីជំងឺនេះ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅយប់ថ្ងៃទី២ មីនានេះ បានឲ្យដឹងថា តបតាមការអញ្ជើញរបស់លោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសប្រ៊ុយណេដារ៉ូសាឡឹម លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការបរទេសអាស៊ាន (IAMM) នៅថ្ងៃទី២ មីនា តាមប្រព័ន្ឋវីដេអូ។ រដ្ឋមន្រី្តការបរទេសអាស៊ាន បានធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ និងប្រកបដោយភាពស្មោះត្រង់ អំពីកិច្ចខិតខំប្រឹងប្រែង និងការបន្តលើកកំពស់វឌ្ឍនភាព ក្នុងការកសាងសហគមន៍អាស៊ាន ការពង្រឹងពង្រីកទំនាក់ទំនង របស់អាស៊ាន ជាមួយដៃគូខាងក្រៅ និងការពង្រឹងមជ្ឈភាពរបស់អាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងវិវត្ត។ ក្នុងសេចក្ដីប្រកាសបញ្ជាក់ថា “រដ្ឋមន្រី្តទាំងអស់ក៏បានយល់ស្របគ្នាអំពីភាពចាំបាច់បន្ទាន់ ដែលត្រូវបង្កើនកិច្ចប្រឹងប្រែងរួមគ្នារបស់អាស៊ាន ដើម្បីឆ្លើយតបជំងឺរាតត្បាតកូវីដ-១៩ ហើយនិងស្តារឡើងវិញ នូវស្ថានភាពសេដ្ឋកិច្ចសង្គមដែលរងផលប៉ះពាល់ពីជំងឺនេះ” ។ រដ្ឋមន្រី្តការបរទេសអាស៊ាន ក៏បានផ្លាស់ប្តូរយោបល់ផងដែរលើបញ្ហាតំបន់ និងអន្តរជាតិដែលជាក្តីបារម្ភ និងចំណាប់អារម្មណ៍រួមគ្នារួមទាំងការវិវឌ្ឍនៃ ស្ថានការណ៍បច្ចុប្បន្ននៅប្រទេសមីយ៉ាន់ម៉ា៕
កោះកុង៖ លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង នៅថ្ងៃទី២ មីនាបានប្រាប់ឲ្យដឹងថា មនុស្ស១៩នាក់ ដែលពាក់ព័ន្ធក្នុងប្រតិការពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលមន្ត្រីសុខាភិបាលឃាត់ខ្លួន ដើម្បីធ្វើចក្តាឡីស័កនោះ ក្រោយពីធ្វើតេស្តនៅមន្ទីរពិសោធន៍ វិទ្យាស្ថានប៉ាស្ទ័រក្រសួងសុខាភិបាល បានទទួលលទ្ធផលអវិជ្ជមានទាំងអស់ ក្នុងការធ្វើតេស្តលើកទី១។ លោកវេជ្ជបណ្ឌិតបានបន្តថា មនុស្សទាំង១៩នាក់នោះ អ្នកដែលពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ...
ភ្នំពេញ៖ អាជ្ញាធរខេត្តត្បូងឃ្មុំ បានឲ្យអ្នកចូលរួមឡើងគេហដ្ឋាន របស់ប្រជាពលរដ្ឋនៅភូមិស្លាប់ក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ទៅធ្វើតេស្តរកជំងឺកូវីដ១៩ ក្រោយបុរសម្នាក់រស់នៅភូមិវាលស្បូវ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញជាអ្នករត់ Pass App បានឆ្លងជំងឺកូវីដ១៩ ហើយបានចូលរួមក្នុងពិធីនេះ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តត្បូងឃ្មុំនៅថ្ងៃ២៨...
បរទេស៖ យោងតាមការចេញផ្សាយរបស់ កាសែតចិនដេលីបានឲ្យដឹងថា ប្រទេសហ្វីលីពីនបានទទួលវ៉ាក់សាំង Sinovac កញ្ចប់ដំបូងហើយនៅល្ងាចថ្ងៃនេះ ពីប្រទេសចិនបន្ទាប់ពីខ្លួនបានជាប់ឈ្មោះជាប្រទេស នៅអាស៊ីអាគ្នេយ៍ ដែលមានអ្នកឆ្លងកូវីដ ច្រើនជាងគេបំផុតទី២ ។ ជើងហោះហើរនៃកងកម្លាំងយោធាចិន គឺជាអ្នកដឹកនាំយកវ៉ាក់សាំង Sinovac ដោយផ្ទាល់ពីប្រទេសចិនមកកាន់ហ្វីលីពីន ក្នុងចំនួនប្រមាណជា ៦០ម៉ឺនដូស ហើយធ្វើដំណើរមកដល់មូលដ្ឋានទ័ពអាកាស នៅរដ្ឋធានីនៃប្រទេសហ្វីលីពីន នៅល្ងាចថ្ងៃអាទិត្យ និងព្រមទាំងការចាក់ផ្សាយ បន្តផ្ទាល់តែទូរទស្សន៍ជាតិផងដែរ...
បរទេស៖ វិធានការដាក់ឱ្យនៅដាច់ពីគេ ត្រូវបានណែនាំនៅឯពន្ធនាគារ Namur ក្នុងប្រទេស ប៊ែលហ្ស៊ិក បន្ទាប់ពីមានការរីករាលដាល យ៉ាងឆាប់រហ័សនៃវីរុសកូវីដ១៩ ក្នុងចំណោមអ្នកទោស ១៣២ នាក់។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកទោសនឹងមិនត្រូវបានអនុញ្ញាតឱ្យ ដើរលេងឬងូតទឹកទេ ប៉ុន្តែនឹងមានផលិតផលអាហារស្រាប់ និងអនាម័យត្រូវបាន ចែកចាយជារៀងរាល់ថ្ងៃ។...
បរទេស៖ យោងតាមការបញ្ជាក់ របស់ប្រធានប្រតិបត្តិនៃក្រុមហ៊ុនផលិតក្នុងស្រុករបស់ឥណ្ឌា នៅថ្ងៃនេះបានអះអាងថា វ់ាក់សាំង AstraZeneca ប្រមាណជា៥០ម៉ឺនដូស ដែលជាផលិតផលរបស់ Oxford University និងត្រូវផលិតនៅក្នុងរោងចក្រ ក្នុងប្រទេសឥណ្ឌានោះ គឺត្រូវធ្វើដំណើរទៅដល់ប្រទេសកាណាដា នៅថ្ងៃពុធនេះហើយ។ នៅក្នុងសេចក្តីថ្លែងការណ៍ ដដែលបានបញ្ជាក់ទៀតថា ការដឹកជញ្ជូនលើកនេះផងដែរ ទោះបីជាយ៉ាងណាក៏ត្រូវបានគេដឹងថា គឺមិនមែនជាកញ្ចប់ដែលជាផ្នែកនៃកម្មវិធី COVAX ឡើយហើយ AstraZeneca...
បរទេស៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះ បានចាប់ផ្តើមយុទ្ធនាការ ចាក់ថ្នាំវ៉ាក់សាំងកូវីដ១៩ ដោយធ្វើការចាក់នៅមណ្ឌលចាស់ជរាប្រមាណ ២០០កន្លែង នៅក្នុងកិច្ចប្រឹងប្រែងមួយដែលមន្ត្រីហៅថា ជាជំហានដំបូងធ្វើឲ្យប្រទេសវិល ទៅរកជីវិតរស់នៅធម្មតាឡើង។ តាមសេចក្តីរាយការណ៍ ដូសដំបូងនៃថ្នាំវ៉ាក់សាំង របស់ក្រុមហ៊ុន AstraZeneca នោះ បានចាប់ផ្តើមផ្តល់នៅម៉ោង ៩ព្រឹកដល់បុគ្គលិកមណ្ឌលចាស់ជរា និងអ្នកជម្ងឺមួយចំនួនក្នុងមណ្ឌលទាំងនោះ នៅទូទាំងប្រទេស ដែលមានប្រជាជនប្រហែល ៥២លាននាក់។ តាមការចេញផ្សាយ...
ញូវយ៉ក៖ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក កើនឡើងដល់ជាង ២,៥លាននាក់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ ចំនួនអ្នកស្លាប់ទូទាំងពិភពលោក បានកើនឡើងដល់ ២។ ៥០១,៦២៦ នាក់ដែលមានចំនួនសរុបជាង ១១២,៧ លានករណីនៅទូទាំង ពិភពលោកគិតត្រឹមម៉ោង ១២ និង២៤ នាទីម៉ោងនៅក្នុងស្រុក នេះបើយោងតាមទិន្នន័យរបស់ CSSE បានបង្ហាញ។...