សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះបានចាប់ផ្តើម ចាក់វ៉ាក់សាំងការពារជំងឺកូវីដ- ១៩ ទ្រង់ទ្រាយធំនៅទូទាំងប្រទេស ដោយចាប់ផ្តើមពីអ្នកជំងឺ និងបុគ្គលិកសុខាភិបាល ដែលមានអាយុក្រោម ៦៥ ឆ្នាំនៅក្នុងមន្ទីរពេទ្យ និងកន្លែងថែទាំ។ យុទ្ធនាការចាក់វ៉ាក់សាំង ឥតគិតថ្លៃបានចាប់ផ្តើមនៅម៉ោង ៩ព្រឹកកនេះ ម៉ោងក្នុងស្រុកនៅទូទាំងប្រទេស។ នៅថ្ងៃទីមួយអ្នកជំងឺ និងបុគ្គលិកសុខាភិបាលចំនួន ៥,២៦៦ នាក់នៅតាមមណ្ឌលថែទាំចំនួន ២១៣ ត្រូវបានគ្រោងនឹងរៀបចំធ្វើ...
បរទេស៖ យោងតាមក្រសួងអប់រំ និងបណ្តុះបណ្តាល ប្រទេសវៀតណាម បានឱ្យដឹងថា ទីក្រុងហូជីមិញ និងខេត្ត-ក្រុងចំនួន ៦ផ្សេងទៀត គ្រោងនឹងបើកសាលារៀនឡើងវិញនៅថ្ងៃទី១ ខែមីនាខាងមុខ បន្ទាប់ពីមានការពន្យាពេល ២សប្តាហ៍ ចំពោះការបន្តការគ្រោងទុក នៅពេលវិស្សមកាលបុណ្យចូលឆ្នាំថ្មី បញ្ចប់នៅពាក់កណ្តាលខែកុម្ភៈនេះ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា...
បរទេស៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ង្វៀនថាញ់ឡុង បានប្រកាសកាលពីថ្ងៃពុធថា ប្រទេសវៀតណាមកំពុងពិភាក្សាជាមួយ ក្រុមហ៊ុន Pfizer សម្រាប់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៣០ លានដូល្លាក្នុងឆ្នាំ ២០២២ រួមជាមួយនឹងវ៉ាក់សាំងរបស់ប្រទេសរុស្ស៊ី Sputnik V ចំនួន ៦០ លានដូសផងដែរ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី២៤...
ភ្នំពេញ៖ ក្រសួងសុខាភិបាមកម្ពុជានៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៤៤នាក់ ដែលថយចុះជាងពីថ្ងៃម្សិលមិញ ២១នាក់ ក្នុងនោះករណីឆ្លងសហគមន៍ចំនួន ៤០នាក់ និងអ្នកដំណើរពីបរទេសចំនួន ៤នាក់ ខណៈគ្មានអ្នកជាសះស្បើយ។ បើតាមការប្រកាសរបស់ក្រសួងគិតត្រឹមព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ មានអ្នកឆ្លងសរុបចំនួន ៧៤១នាក់ អ្នកជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកកំពុងព្យាបាលចំនួន...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ថា ទិន្នន័យចុងក្រោយបង្ហាញដោយ ក្រសួងសុខាភិបាលបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់ ១១.០៣០.១៧៦នាក់ គិតត្រឹមថ្ងៃពុធ ខណៈដែលអ្នកឆ្លងជំងឺថ្មីមានចំនួន ១៣.៧៤២នាក់ ត្រូវបានចុះក្នុងបញ្ជីក្នុងអំឡុងពេល ២៤ម៉ោងកន្លងទៅនេះ ។ ចំនួនអ្នកស្លាប់ដែលបានរាប់គឺ ១៥.៥៦៧នាក់ ខណៈអ្នកជំងឺកូវីដ១៩ ចំនួន ១០៤នាក់...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការណែនាំដល់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ដ្រីរាជការក្រោមឱវាទទាំងអស់ ចូលរួមវិធានការបន្ទាន់សម្រាប់ការបង្ការ និងទប់ស្កាត់ការរីករាតត្បាតវិរុសកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ៕
បរទេស៖ ប្រទេសឥណ្ឌានៅថ្ងៃពុធនេះបានប្រកាស អំពីការពង្រីកកម្មវិធី ចាក់ថ្នាំវ៉ាក់សាំងរបស់ខ្លួន ប៉ុន្តែបានព្រមានថា ការបំពានទម្រង់ការស្តីពីមេរោគកូរ៉ូណា អាចនឹងធ្វើឲ្យមានការផ្ទុះ ឆ្លងកាន់តែអាក្រក់ឡើង នៅក្នុងរដ្ឋជាច្រើន។ ជិតរយៈពេលមួយខែក្រោយ រដ្ឋមន្ត្រីសុខាភិបាលប្រកាសថា ជម្ងឺកូវីដ១៩ត្រូវបានទប់ស្កាត់នោះ រដ្ឋនានា ដូចជារដ្ឋ Maharashtra នៅភាគខាងលិច និងរដ្ឋ Kerala នៅភាគខាងត្បូងជាដើម បានរាយការណ៍ពីការកើនឡើងក្នុងករណីឆ្លង ស្របពេលដែលការស្ទាក់ស្ទើរ ចិត្តបានកើនឡើង...
ភ្នំពេញ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ បានប្រគល់ម៉ាសវេជ្ជសាស្ត្រចំនួន ១០ម៉ឺនម៉ាសជូនលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលម៉ាសទាំងអស់នេះ គឺជាអំណោយរបស់ស្ថានទូតចិន ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមជាមួយភាគីកម្ពុជាក្នុងការ ទប់ទល់នឹងការផ្ទុះលើកទី៣ នៃជំងឺវីរុសកូវីដ-១៩ ក្នុងសហគមន៍កម្ពុជា។ លោកឯកអគ្គរដ្ឋទូតចិនមានប្រសាសន៍ថា ភាគីចិនមានការយកចិត្តទុកដាក់ខ្ពស់ ចំពោះស្ថានភាពនៃជំងឺវីរុសកូវីដ-១៩...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៤០នាក់ ភាគច្រើនជាជនជាតិចិន ឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានឲ្យដឹងនៅថ្ងៃទី២៤ កុម្ភៈ ថាក្រសួងបានរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩សរុប ៤០នាក់ក្នុងនោះចំនួន ២នាក់ជាស្តី្រជនជាតិចិន បានធ្វើដំណើរមកកម្ពុជាដោយចង់វិលត្រឡប់ ទៅប្រទេសវិញអ្នកទាំង ២នាក់ បានទៅធ្វើតេស្តដើម្បីសុំវិញ្ញាបនបត្រ បញ្ជាក់សុខភាពកាលពីថ្ងៃទី២២ កុម្ភៈ ដោយលទ្ធផលបង្ហាញថាអ្នកទាំង២...