បង់ដា សេរីបេហ្គាវ៉ាន់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នំា២០២១ថា ក្រសួងសុខាភិបាល របស់ប្រទេសប្រ៊ុយណេ បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កាលពីថ្ងៃពុធថា ប្រទេសប្រ៊ុយណេ បានទទួលវ៉ាក់សំាងកូវីដ១៩ របស់ក្រុមហ៊ុន Sinopharm ដែលជាអំណោយរបស់ប្រទេសចិន កាលពីថ្ងៃអង្គារ និងកំពុងទទួលបានកម្មវិធីចាក់វ៉ាក់សាំង ។ ក្រសួងបានដាក់ថា នៅក្នុងខែមីនា ឆ្នាំ២០២០ ការឆ្លងរាលត្បាតជំងឺកូវីដ១៩...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃពុធនេះបានឲ្យដឹងថា ក្រុមហ៊ុន Johnson & Johnson គឺកំពុងតែ ស្វែងរកសិទ្ធក្នុងការចុះឈ្មោះ ក្លាយខ្លួនទៅជាអ្នកចែកចាយវ៉ាក់សាំងដំបូងគេ ក្នុងកម្រិតបន្ទាន់នៅក្នុងប្រទេសថៃ ។ ការប្រកាសដែលត្រូវបាន ធ្វើឡើងដោយទីភ្នាក់ងារត្រួតពិនិត្យ ចំណីអាហាររបស់ប្រទេសថៃឬ FDA ហើយបញ្ជាក់ថាជាក់ស្តែង មានក្រុមហ៊ុនចំនួនដល់ទៅ៣ ដែលបានដាក់ពាក្យស្នើសុំនេះដែលក្នុងនោះ ២វ៉ាក់សាំងផ្សេងទៀតដែលមានមួយជា AstraZeneca និងមួយទៀតគឺវ៉ាក់សាំងចិន...
បរទេស៖ លោក Mi Feng អ្នកនាំពាក្យគណៈកម្មការសុខាភិបាលជាតិ បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មានមួយនៅថ្ងៃពុធនេះថា ប្រទេសចិនបានផ្តល់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ចំនួន ៤០,៥២ លាន ដូស សម្រាប់ក្រុមមនុស្សសំខាន់ៗគិតត្រឹមថ្ងៃទី ៩ ខែកុម្ភៈ។ នេះបើយោងតាមការ ចុះផ្សាយរបស់សារព័ត៌មាន Yahoo News នៅថ្ងៃទី១០ ខែកុម្ភៈ។...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃអង្គារថា ករណីនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដែលមានចំនួន ៨.៧០០នាក់ ក្នុងអំឡុងពេលមួយថ្ងៃ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺបានកើនឡើងដល់ ១.១៧៤.៧៧៩នាក់ ជាមួយគ្នានេះដែរ ចំនួនអ្នកស្លាប់បន្ថែមចំនួន ២១៣ដល់៣១.៩៧៦នាក់ ។ ក្រសួងបានឲ្យដឹងថា ពលរដ្ឋចំនួន ១០.៤២៤នាក់ បានចាកចេញពីមន្ទីរពេទ្យ ដែលនាំឲ្យចំនួនអ្នកជាសះស្បើយ...
យេរ៉ូសាឡឹម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសអ៊ីស្រាអ៊ែល បានកើនឡើងដល់ ៧០០.៤៩៧នាក់ កិតត្រឹមថ្ងៃអង្គារនេះ ជាមួយនឹងករណីថ្មី ៣.៩៥១នាក់ ដែលបានបូកបន្ថែមចាប់តាំងពីល្ងាចថ្ងៃចន្ទ ។ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅក្នុងប្ររទេសអ៊ីស្រាអ៊ែល បានកើនឡើងដល់ ៥.១៩២នាក់ ទន្ទឹមនឹងនេះដែរ ចំនួនអ្នកជំងឺនៅក្នុងលក្ខខណ្ឌធ្ងន់ធ្ងរ បានថយចុះមកនៅត្រឹម...
ភ្នំពេញ៖ និស្សិតកម្ពុជាជំនាញ កសិកម្មដែលកំពុងសិក្សា និងហាត់ការនៅប្រទេសអ៊ីស្រាអែល បានទទួលវ៉ាក់សាំងកូវីដ១៩ឈ្មោះ Pfizer របស់ក្រុមហ៊ុនអាមេរិក ដោយឥតគិតថ្លៃ ក្រោមកិច្ចសហប្រតិបត្តិការល្អ រវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ លើវិស័យអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស ជំនាញកសិកម្ម។ នេះបើតាមស្ថានទូតខ្មែរ ប្រចាំប្រទេសអេហ្ស៊ីប ៕
ភ្នំពេញ៖ លោក ហ៊ុន ម៉ានិតកូនប្រុសទី២ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទីមួយរួចហើយ នៅមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ លោកបានថ្លែងក្នុងបណ្តាញសង្គមហ្វេសប៊ុកថា “ខ្ញុំ និងបងប្អូនបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ លើកទីមួយ នៅមន្ទីរពេទ្យកាល់ម៉ែត ។ វ៉ាក់សាំងនេះ ចាក់ដើម្បីបង្កើនអង់ទីករការពារជំងឺកូវីដ-១៩ ដែលត្រូវចាក់ពីរដង...
ភ្នំពេញ៖ ក្នុងឱកាសចូលរួម ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឈ្មោះស៊ីណូហ្វាមដែលជាជំនួយរបស់មិត្តដែកថែបចិន នៅមន្ទីរពេទ្យកាល់ម៉ែត្រ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០១នេះ លោកស្រី ឱ វណ្ណឌីន បានថ្លែងបញ្ជាក់អះអាង ពីប្រសិទ្ធភាពនៃវ៉ាក់សាំងនោះថា មានរហូតទៅដល់ ៧៩,៣៤%។ បើតាមលោកស្រីដដែល តាមព័ត៌មានទទួលបានពី ការសិក្សាវ៉ាក់សាំងកូវីដ១៩ នេះគឺប្រសិទ្ធភាពមានជិត ៨០ភាគរយ ហើយយោងតាមស្តងដារអង្គការ សុខភាពពិភពលោកគឺវ៉ាក់សាំងណាក៏ដោយ...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសវៀតណាម បានកត់ត្រា មានករណីជំងឺកូវីដ១៩ថ្មីចំនួន៤៩នាក់ គិតត្រឹមថ្ងៃចន្ទ ហើយអ្នកដែលឆ្លងជំងឺ ទំាងអស់នៅក្នុងស្រុក ដែលនាំឲ្យចំនួនករណីឆ្លងជំងឺសរុប នៅក្នុងប្រទេសកើនឡើងដល់ ២.០៥០នាក់ ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន៣៥នាក់ ។ ក្នុងចំណោមករណីទាំងនោះ ២៩នាក់ត្រូវបានកត់ត្រា នៅភាគខាងត្បូងក្រុងហូជីមិញ និង១២នាក់...