ប៉េកាំង៖ Sinovac ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំង CoronaVac បានដាក់ពាក្យសុំចុះឈ្មោះវ៉ាក់សាំងរបស់ខ្លួន សម្រាប់ប្រើជាមួយកុមារ ដែលមានអាយុចាប់ពី ៣ឆ្នាំឡើងទៅ នេះបើតាមរដ្ឋមន្ត្រីក្រសួងសុខភាពសាធារណៈលោក Anutin Charnvirakul។ លោកបានលើកឡើងថាពាក្យស្នើសុំត្រូវបានដាក់ទៅរដ្ឋបាល ចំណីអាហារនិងឱសថ (FDA) ដោយដកស្រង់របាយការណ៍ពីនាយកដ្ឋានគ្រប់គ្រងជំងឺ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបាងកកប៉ុស្ដិ៍។ លោកបានបន្តថា FDA បានទទួលយកពាក្យស្នើសុំសម្រាប់ការពិចារណា។ គណៈកម្មាធិការប្រឹក្សា ស្តីពីការអនុវត្តការចាក់ថ្នាំបង្ការកាលពីសប្តាហ៍មុន បានអនុម័តជាគោលការណ៍នៃការប្រើប្រាស់វ៉ាក់សាំង...
បរទេស៖ បុរសម្នាក់ឈ្មោះ Sithipol Bovornkittipaisal អាយុ ២៦ឆ្នាំ បានស្លាប់នៅផ្ទះរបស់គាត់ក្នុងស្រុក Muang កាលពីយប់ថ្ងៃអង្គារ ភ្លាមៗបន្ទាប់ពីបាន ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី ២ ប្រភេទ Moderna បន្ទាប់ពីគាត់បានចាក់ថ្នាំវ៉ាក់សាំងប្រភេទSinovac ដូសទី១ ក្នុងខែកញ្ញា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា កាលពីយប់ថ្ងៃអង្គារ ខណៈកំពុងលេងទូរសព្ទ នៅជាន់ទីពីរ នៅក្នុងផ្ទះ លោក Sithipol ចាប់ផ្ដើមមានការឈឺទ្រូង និងពិបាកដកដង្ហើម រួចហើយក៏សន្លប់នៅលើឥដ្ឋតែម្តង។ សាកសពរបស់ លោក Sithipol ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Ramathibodi Chakri Naruebodindra ដើម្បីធ្វើកោសល្យវិច័យ ដើម្បីកំណត់ថាតើការស្លាប់ របស់គាត់ទាក់ទងនឹងការចាក់វ៉ាក់សាំង Covid-19 ដែរឬទេ៕ ប្រែសម្រួលៈ ណៃ តុលា
ភ្នំពេញ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌខេត្តកោះកុងបានសហការជាមួយស្នាក់ការសន្តិសុខចាំយាម កាលពីរសៀលថ្ងៃទី១៦ មិថុនា នៅចំណុចក្រុមហ៊ុន L.y p group ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានឃាត់ខ្លួនជនជាតិចិន២នាក់ ពាក់ព័ន្ធករណីចែកចាយ វ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac)។ ប្រតិបត្តិការបង្ក្រាបនោះដឹកនាំដោយ លោកវរសេនីយ៍ទោ នួន វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកោះ និងមានការសម្របសម្រួលពីលោក...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ថាលោក Yin Weidong ប្រធានទូរទស្សន៍ចិន បានប្រាប់ទូរទស្សន៍រដ្ឋកាលពីល្ងាចថ្ងៃសុក្រថា ប្រទេសចិន បានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ Sinovac លើមនុស្សដែលមានអាយុចន្លោះពី៣ទៅ១៧ឆ្នាំ ។ ការចាក់ថ្នាំបង្ការរោគដ៏ធំរបស់ប្រទេសចិន ដែលបានចាក់វ៉ាក់សាំង ចំនួន៧២៣,៥លានដូសគិតត្រឹមថ្ងៃទី៣...
បរទេស៖ អង្គការសុខភាពពិភពលោក (WHO) បានអនុម័តទទួលស្គាល់ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Sinovac របស់ចិនសម្រាប់ការប្រើប្រាស់ ជាបន្ទាន់ជាផ្លូវការហើយ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីយប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា វាគឺជាវ៉ាក់សាំងចិនទី ២ ហើយដែលទទួលបានភ្លើងខៀវ ពីអង្គការសុខភាពពិភពលោក បន្ទាប់ពីវ៉ាក់សាំង ស៊ីណូហ្វាម។ វាបានបើកទ្វារសម្រាប់ការ ចាក់វ៉ាក់សាំងដែលត្រូវបាន...
បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមហ៊ុនផលិតផលជីវៈគិមី និងវ៉ាក់សាំងរបស់ប្រទេសអេហ្ស៊ីបមួយ ដែលមានឈ្មោះថា VACSERA បានឈានទៅដល់ការ ចុះកិច្ចព្រមព្រៀងជាមួយនឹង ក្រុមហ៊ុនផលិតវ៉ាក់សាំង Sinovac របស់ចិនដើម្បីអាចទទួលយកសិទ្ធ ក្នុងការផលិតវ៉ាក់សាំងនេះនៅក្នុងប្រទេស។ ពិធីចុះហត្ថលេខាដែលត្រូវបាន ធ្វើឡើងក្រោមវត្តមានអធិបតីភាព របស់លោកនាយករដ្ឋមន្ត្រីអេហ្ស៊ីប Mostafa Madbouly ដោយមានលោករដ្ឋមន្ត្រីក្រសួងការបរទេសអេហ្ស៊ីប Hala Zayed និងអគ្គរដ្ឋទូតចិនប្រចាំនៅអេហ្ស៊ីបលោក Liao...
បរទេស៖ រដ្ឋមន្រ្តីសុខាភិបាលប្រទេសថៃ លោក Anutin Charnvirakul បាននិយាយថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Sinovac ចំនួន ៨០០ ០០០ ដូស នឹងដឹកមកដល់ប្រទេសថៃនៅថ្ងៃទី ២៥ ខែមីនា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១...
បរទេស៖ យោងតាមការចេញផ្សាយរបស់ កាសែតចិនដេលីបានឲ្យដឹងថា ប្រទេសហ្វីលីពីនបានទទួលវ៉ាក់សាំង Sinovac កញ្ចប់ដំបូងហើយនៅល្ងាចថ្ងៃនេះ ពីប្រទេសចិនបន្ទាប់ពីខ្លួនបានជាប់ឈ្មោះជាប្រទេស នៅអាស៊ីអាគ្នេយ៍ ដែលមានអ្នកឆ្លងកូវីដ ច្រើនជាងគេបំផុតទី២ ។ ជើងហោះហើរនៃកងកម្លាំងយោធាចិន គឺជាអ្នកដឹកនាំយកវ៉ាក់សាំង Sinovac ដោយផ្ទាល់ពីប្រទេសចិនមកកាន់ហ្វីលីពីន ក្នុងចំនួនប្រមាណជា ៦០ម៉ឺនដូស ហើយធ្វើដំណើរមកដល់មូលដ្ឋានទ័ពអាកាស នៅរដ្ឋធានីនៃប្រទេសហ្វីលីពីន នៅល្ងាចថ្ងៃអាទិត្យ និងព្រមទាំងការចាក់ផ្សាយ បន្តផ្ទាល់តែទូរទស្សន៍ជាតិផងដែរ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ បានឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រីថៃនិងជា រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Anutin Charnvirakul បានថ្លែងទៅកាន់ក្រុមអ្នកកាសែតអំពីពេលវេលានៃ ការមកដល់នៃវ៉ាក់សាំង ការពារកូវីដរបស់ចិន Sinovac ដែលនឹងប្រព្រឹត្តទៅ នៅក្នុងសប្តាហ៍ក្រោយ។ នៅក្នុងកិច្ចពិភាក្សាគ្នាលើកទី២ នៃរដ្ឋសភាលោក Anutin បាននិយាយថាការអនុញ្ញាតិឲ្យ វ៉ាក់សាំងកញ្ចប់ដំបូងពីសំណាក់ប្រទេសចិននោះ នឹងត្រូវធ្វើដំនើរមកដល់ប្រទេសថៃនៅថ្ងៃទី២៤ ខែកុម្ភៈខាងមុខនេះហើយ ហើយជាបន្តបន្ទាប់ទៅកញ្ចប់ទី២...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានប្រកាសពីការសម្រេចអនុញ្ញាត ឲ្យប្រើប្រាស់វ៉ាក់សាំងការពារកូវីដ១៩ Sinovac របស់ចិន និង វ៉ាក់សាំង AstraZeneca របស់អង់គ្លេស ក្នុងលក្ខខណ្ឌប្រើប្រាស់បន្ទាន់។ សេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល បានបញ្ជាក់យ៉ាងដូច្នេះថា«ដោយទទួលការយល់ព្រមដ៏ខ្ពង់ខ្ពស់ ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាលកម្ពុជា...