បច្ចេកវិទ្យា

ក្រុមហ៊ុនអវកាស SpaceX បាញ់បង្ហោះផ្កាយរណប អ៊ីនធើណេតចំនួន ៦០ ចូលទៅក្នុងអវកាស

វ៉ាស៊ីនតោន ៖ ក្រុមហ៊ុនអវកាស ឯកជនអាមេរិក SpaceX បានបើកដំណើរការ ផ្កាយរណប ៦០ Starlink ជំនាន់ទី ៧ របស់ខ្លួនចូលក្នុងអវកាស ដោយបាញ់រ៉ុក្កែត Falcon 9 ហោះចេញពីកន្លែងបាញ់បង្ហោះ ៣៩A (LC-៣៩A) នៅមជ្ឈមណ្ឌលអវកាស Kennedy របស់ណាសា នៅរដ្ឋផ្លរីដាម៉ោង ៣ និង ៣០ នាទី នៃម៉ោងភាគខាងកើតយោង តាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី ។

បន្ទាប់ពីការបាញ់ ដំណាក់កាលដំបូងនៃFalcon 9’បានចុះចតលើយន្តហោះគ្មានមនុស្ស បើកដែលមានទីតាំងស្ថិត នៅក្នុងមហាសមុទ្រអាត្លង់ទិក ។ ក្រោយមកក្រុមហ៊ុន SpaceX បានបញ្ជាក់ពីការដាក់ ពង្រាយផ្កាយរណប ៦០ Starlink ដោយជោគជ័យ ។

ផ្ទាំងពាណិជ្ជកម្ម

ដំណាក់កាលទី ១ របស់ Falcon ៩ បានគាំទ្រដល់ការហោះហើរលើកដំបូងរបស់ Crew Dragon ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ ការបើកដំណើរការបេសកកម្ម RADARSAT Constellation Mission និងបេសកកម្ម Starlink លើកទី ៤ នេះបើយោងតាម SpaceX ។ ពិព័រណ៍របស់Falcon 9’បានគាំទ្រដល់បេសកកម្មAMOS-17 ។

តាមគេហទំព័រ SpaceX បានឲ្យដឹងថា ក្រុមហ៊ុន Starlink នឹងផ្តល់ជូននូវអ៊ីនធើណេតល្បឿនលឿន ដល់ទីតាំងដែលអាចចូលដំណើរ ការបានមិនគួរឲ្យទុកចិត្តតម្លៃថ្លៃ ឬមិនអាចប្រើបានទាំងស្រុង។ សេវាកម្មអ៊ីនធើណេត របស់ក្រុមហ៊ុន នឹងមាននៅភាគខាងជើង សហរដ្ឋអាមេរិក និងកាណាដានៅចំណុចណាមួយ ក្នុងឆ្នាំនេះដោយមានការគ្របដណ្តប់ ទូទាំងពិភពលោកសម្រាប់ឆ្នាំ ២០២១ ៕ដោយ៖លី ភីលីព

To Top