បច្ចេកវិទ្យា

NASA ចាប់ផ្តើមបេសកកម្មសាកល្បង សម្រាប់ការពារផែនដី ប្រឆាំងនឹងអាចម៍ផ្កាយ

វ៉ាស៊ីនតោន៖ អង្គការណាសា បានបាញ់បង្ហោះយានអវកាស ដើម្បីសាកល្បងបច្ចេកវិជ្ជាផ្លាស់ប្តូរដំណើរនៃអាចម៍ផ្កាយ ដែលជាបេសកកម្មពេញលេញដំបូងគេរបស់ពិភពលោក ដើម្បីរៀបចំឱ្យកាន់តែប្រសើរឡើង សម្រាប់ការពារផែនដីប្រឆាំងនឹងវត្ថុគ្រោះថ្នាក់ក្នុងលំហ។

យានអវកាស Double Asteroid Redirection Test នេះកំពុងធ្វើដំណើរមួយផ្លូវទៅកាន់ប្រព័ន្ធអាចម៍ផ្កាយ Didymos ក្នុងគោលបំណងបុកដោយចេតនាជាមួយព្រះច័ន្ទ Dimorphos ដែលមានអង្កត់ផ្ចិតប្រហែល ១៦០ ម៉ែត្រនៅចន្លោះថ្ងៃទី២៦ ខែកញ្ញា ដល់ថ្ងៃទី០១ ខែតុលាឆ្នាំក្រោយ។

យានអវកាសដែលត្រូវបានសាងសង់ និងគ្រប់គ្រងដោយសាកលវិទ្យាល័យ Johns Hopkins បានហោះចេញពីមូលដ្ឋានទ័ពអវកាស Vandenberg ក្នុងរដ្ឋកាលីហ្វ័រញ៉ា កាលពីយប់ថ្ងៃអង្គារ ម៉ោងក្នុងស្រុក ដោយបានសណ្ដោងហោះឡើងលើដោយរ៉ុក្កែត Falcon 9 ដែលបង្កើតឡើងដោយ US Space Exploration Technologies Corp.  ឬ ក្រុមហ៊ុន SpaceX ។

Dimorphos មិនមែនជាការគំរាមកំហែងដល់ផែនដីនោះទេ រដ្ឋបាលអាកាសចរណ៍ និងអវកាសជាតិរបស់សហរដ្ឋអាមេរិកបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន ដោយបន្ថែមថាគោលដៅគឺដើម្បី “ផ្លាស់ប្តូរបន្តិច” ចលនារបស់អាចម៍ផ្កាយតាមរបៀប ដែលអាចវាស់វែងបានយ៉ាងត្រឹមត្រូវដោយប្រើតេឡេស្កុបពីផែនដីទៅ។

យានអវកាសនេះនឹងហោះចូលទៅក្នុង Dimorphos ក្នុងល្បឿនប្រហែល ៦គីឡូម៉ែត្រក្នុងមួយវិនាទី ដែលកាត់បន្ថយគន្លងរបស់អាចម៍ផ្កាយនៅជុំវិញ Didymos ក្នុងរយៈពេលប៉ុន្មាននាទី។  ប្រព័ន្ធ Didymos ស្ថិតនៅចម្ងាយ ១១ លានគីឡូម៉ែត្រពីផែនដី។

អ្នកគ្រប់គ្រងអង្គការ NASA លោក Bill Nelson បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា “ការធ្វើតេស្តនេះ នឹងជួយបង្ហាញឱ្យឃើញនូវមធ្យោបាយ ដែលអាចសម្រេចបានមួយ ដើម្បីការពារភពផែនដីរបស់យើង ពីអាចម៍ផ្កាយដ៏គ្រោះថ្នាក់ ប្រសិនបើគេរកឃើញថា កំពុងឆ្ពោះទៅកាន់ផែនដី”។

លោក Lindley Johnson មន្ត្រីការពារភពផែនដីនៅទីស្នាក់ការកណ្តាល NASA បានឲ្យដឹងផងដែរថា “យើងមិនទាន់រកឃើញអាចម៍ផ្កាយ ដែលគម្រាមកំហែងផលប៉ះពាល់ដល់ភពផែនដីនៅឡើយទេ ប៉ុន្តែយើងបន្តស្វែងរកចំនួនប្រជាជនដ៏ច្រើនដែលយើងដឹងថា នៅតែត្រូវបានរកឃើញដដែល”៕ដោយ ឈូក បូរ៉ា

To Top