បច្ចេកវិទ្យា

ក្រុមហ៊ុន Microsoft Corp នឹងកាត់បន្ថយបុគ្គលិក ប្រមាណ១០.០០០នាក់

ស្វីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ថា កាលពីថ្ងៃពុធ ក្រុមហ៊ុន Microsoft Corp បានឲ្យដឹងថា ខ្លួននឹងលុបបំបាត់ ការងារចំនួន១០.០០០នាក់ និងគិតជាប្រាក់ចំនួន១,២ពាន់លានដុល្លារ សហរដ្ឋអាមេរិកចំពោះប្រាក់ចំណូល ខណៈដែលអតិថិជន កុំព្យូទ័រដ៏ច្រើន លើសលប់របស់ខ្លួនវាយតម្លៃការ ចំណាយរបស់ពួកគេឡើងវិញ ហើយក្រុមហ៊ុនកំពុង ប្រឈមមុខនឹង វិបត្តិសេដ្ឋកិច្ចផងដែរ ។

ការបញ្ឈប់បុគ្គលិកបន្ថែមទៅលើមនុស្ស រាប់ម៉ឺននាក់ដែលបានប្រកាសក្នុងប៉ុន្មានខែថ្មីៗ នេះនៅទូទាំងវិស័យបច្ចេកវិទ្យា ដែលបានធ្លាក់ចុះបន្ទាប់ពីរយៈពេល មានកំណើនខ្លាំងក្នុងអំឡុង ពេលជំងឺរាតត្បាតកើតឡើង ។

ដំណឹងនេះកើតឡើង សូម្បីតែក្រុមហ៊ុនផលិតកម្មវិធី គ្រោងនឹងបង្កើនការចំណាយលើបញ្ញាសិប្បនិមិត្តដែលឧស្សាហកម្មមើលឃើញថា ជាចំណុចភ្លឺថ្មីក៏ដោយ ។

នៅក្នុងកំណត់ត្រាមួយ ទៅកាន់និយោជិត លោកនាយកប្រតិបត្តិ Satya Nadella បានព្យាយាមនិយាយអំពី ទស្សនវិស័យផ្សេងគ្នាសម្រាប់ ផ្នែកផ្សេងៗនៃអាជីវកម្មទាំងនោះ ។

លោកបានលើកឡើងថា អតិថិជនចង់ “បង្កើនប្រសិទ្ធភាពការចំណាយឌីជីថល របស់ពួកគេដើម្បីធ្វើកាន់តែច្រើនដោយតិចជាង” និង “អនុវត្តការប្រុងប្រយ័ត្ន ខណៈដែលផ្នែកខ្លះនៃពិភពលោកកំពុង ស្ថិតក្នុងវិបត្តិសេដ្ឋកិច្ច ហើយផ្នែកផ្សេងទៀតកំពុងរំពឹងទុក” គាត់បានបញ្ជាក់ថា “ទន្ទឹមនឹងនេះដែរ រលកកុំព្យូទ័រដ៏សំខាន់បន្ទាប់កំពុងកើត មកជាមួយនឹងភាពជឿនលឿននៃ AI” ។
លោក Nadella បានឲ្យដឹងថា ការបញ្ឈប់ការងារ ដែលប៉ះពាល់ដល់តិចជាង៥ភាគរយ នៃកម្លាំងការងាររបស់ Microsoft នឹងបញ្ចប់នៅចុងខែមីនា ជាមួយនឹងការ ជូនដំណឹងចាប់ផ្តើមថ្ងៃពុធនេះតទៅ ៕

To Top