ផ្ទុះរោងចក្រចម្រាញ់ប្រេង នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក អង្គភាពកដៅរបស់រោងចក្រ អាចជាមូលហេតុនៃគ្រោះថ្នាក់នេះ
ញូវយ៉ក៖ សំឡេងផ្ទុះ និងផ្សែងដ៏ធំមួយបានហុយឡើង បន្ទាប់ពីការផ្ទុះដ៏ធំមួយនៅល្ងាចថ្ងៃច័ន្ទនៅរោងចក្រចម្រាញ់ប្រេងមួយក្នុងទីក្រុង Port Arthur រដ្ឋតិចសាស់ សហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ ក្នុងស្រុករបស់ 12newsnow.com។
សាក្សីបានឧ្យដឹងថា ពួកគេបានឮសំឡេងផ្ទុះមួយ ដែលធ្វើឱ្យបង្អួចរថយន្តញ័រ ហើយអ្នកស្រុកម្នាក់នៅកន្លែងកើតហេតុបានឧ្យដឹងថា តំបន់នោះមានក្លិនស្អុយសាយភាយឡេីង ។
មានហេតុការណ៍មួយកើតឡើងនៅរោងចក្រ Valero នេះបើយោងតាមការដកស្រង់សម្តីរបស់លោក Antonio Mitchell មកពីនាយកដ្ឋានពន្លត់អគ្គីភ័យ Port Arthur។
លោក Zena Stephens អធិការ ស្រុក Jefferson បានឧ្យដឹងថា ការផ្ទុះនេះអាចពាក់ព័ន្ធនឹងអង្គភាពកម្តៅ។ មន្ត្រីកំពុងតាមដានគុណភាព ខ្យល់នៅក្នុងតំបន់នោះ។
ប៉ូលីស និងនាយកដ្ឋានពន្លត់អគ្គីភ័យ Port Arthur បានណែនាំអ្នកស្រុកនៅក្បែរនោះឱ្យជ្រកនៅនឹងកន្លែង ប៉ុន្តែមិនមានបញ្ជាឱ្យជម្លៀសចេញទេ។ នាយកដ្ឋានដឹកជញ្ជូនរដ្ឋតិចសាស់ ក៏បានជំរុញឱ្យអ្នកបើកបរ ជៀសវាងតំបន់នោះផងដែរ៕
