រ៉ាម៉ាឡា៖ មន្ត្រីប៉ាឡេស្ទីន បានប្រកាសធ្វើបាតុកម្មប្រឆាំងនឹង សុន្ទរកថាចុងក្រោយ របស់លោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិក ស្តីពីភាពស្របច្បាប់ នៃការតាំងទីលំនៅ របស់អ៊ីស្រាអែល នៅតំបន់ West Bank ។ មន្រ្តីនៃបក្សពួក និងគណបក្សផ្សេងៗ បានលេីកឡេីងថា ការតវ៉ានឹងចាប់ផ្តើម ជាមួយនឹង“ ទិវានៃការរង្គោះរង្គើរ”...
ភ្នំពេញ៖ លោក Jean Bernard Carrasco ឯកអគ្គរដ្ឋទូតអូស្រា្តលី ប្រចាំប្រទេសឡាវ និងបច្ចុប្បន្នជាប្រធាន ក្រុមប្រទេសដៃគូ អភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌ MRC ក្នុងជំនួប ពិភក្សាការងារជាមួយ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម, ប្រធានគណៈកម្មាធិការជាតិ ទន្លេមេគង្គកម្ពុជា និងជាប្រធានក្រុមប្រឹក្សា គណៈកម្មការទន្លេមេគង្គ...
មួយគ្រាប់ចុងក្រោយ របស់កីឡាករ Riyad Mahrez ជួយឲ្យក្លឹប Manchester City យកឈ្នះក្រុមបាល់ទាត់ Chelsea ក្នុងការប្រកួតពានរង្វាន់ English Premiere League កាលពីរំលងអាធ្រាត្ រថ្ងៃសៅរ៍ ខែវិច្ឆិកានេះ ធ្វើឱ្យសន្ទុះនៃការគាំទ្រ ក្រុមបាល់ទាត់ Manchester City កាន់តែកើនឡើង។ ដូច្នេះ...
តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ស៊ីនហ្សូ អាបេ នៅថ្ងៃចន្ទនេះបានជំរុញឱ្យប្រទេសចិន រក្សាទីក្រុងហុងកុងដោយសេរី និងបើកចំហ ខណៈដែលប៉ូលីសនៅតែបន្តការបង្ក្រាបលេីក្រុមបាតុករ ទៅលើក្រុមអ្នកតវ៉ាលទ្ធិប្រជាធិបតេយ្យនៅក្នុងទឹកដីពាក់កណ្តាលស្វយ័តមួយនេះ។ ប្រធានគណៈរដ្ឋមន្រ្តីលោក Yoshihide Suga បានប្រាប់សន្និសីទសារព័ត៌មាន មួយថាលោក អាបេ បានសង្កត់ធ្ងន់លើសារសំខាន់នៃការអនុញ្ញាតឱ្យទីក្រុងហុងកុង មានការរីកចំរើនក្រោមប្រទេសមួយគោលការណ៍ពីរប្រព័ន្ធនៅក្នុងកិច្ចប្រជុំមួយជាមួយរដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យី។ គួរបញ្ជាក់ថា ក្រុមអ្នកតវ៉ាប្រហែល ១.០០០ នាក់ត្រូវបានចាប់ខ្លួនឬប្រគល់ខ្លួនឱ្យអាជ្ញាធរកាលពីសប្តាហ៍មុនបន្ទាប់ពីបានរារាំងខ្លួនឯងចូលទៅក្នុងអាគារនៅលើមូលដ្ឋាននៃសាកលវិទ្យាល័យពហុបច្ចេកទេសនៅហុងកុង៕...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ថា លោក Lee Nak-yon នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បានថ្លែងឲ្យដឹងនៅថ្ងៃចន្ទនេះថា វាមានសារៈសំខាន់ណាស់ សម្រាប់ក្រុងតូក្យូនិងសេអ៊ូល ដើម្បីធ្វើការពិភាក្សាគ្នាដោយភាពស្មោះត្រង់ក្នុងគោលបំណង ដើម្បីដោះស្រាយបញ្ហាដែល ភាគីទាំងពីរនៅមានជម្លោះនឹងគ្នានោះ ។ លោក Lee បានប្រាប់មេដឹកនាំនយោបាយ និងធុរកិច្ចមកពីប្រទេសជប៉ុននិងកូរ៉េខាងត្បូងនៅក្នុងសារមួយនៅ ឯកិច្ចប្រជុំមួយនៅទីក្រុងតូក្យូ...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ធនាគារពិភពលោក (WB) បាននិយាយនៅថ្ងៃច័ន្ទនេះថា ខ្លួនបានចេញប័ណ្ណធានារ៉ាប់រងទាក់ទងនឹង គ្រោះមហន្តរាយចំនួន ២ក្នុងគោលបំណងដើម្បីផ្តល់ឱ្យប្រទេសហ្វីលីពីននូវការការពារ ផ្នែកហិរញ្ញវត្ថុរហូតដល់ ទៅ៧៥ លានដុល្លារសម្រាប់ការខាតបង់ពីគ្រោះរញ្ជួយដី និងទឹកប្រាក់១៥០ លានដុល្លារប្រឆាំងនឹងការខាតបង់ដោយសារព្យុះស៊ីក្លូនក្នុងរយៈពេល៣ឆ្នាំមកនេះ ។ ធនាគារពិភពលោក បាននិយាយថា ប័ណ្ណនេះត្រូវបានចេញ ឲ្យក្រោមកម្មវិធីកំណត់ចំណាំមូលធនរបស់ធនាគារ អន្តរជាតិសម្រាប់ការស្តារឡើងវិញ...
ភ្នំពេញ៖ ជាចក្ខុវិស័យដើម្បី ចង់អោយប្រទេសកម្ពុជាក្លាយជា ប្រទេសផលិតរថយន្តធំៗ ក្រុមហ៊ុន DAEHAN GROUP និង ក្រុមហ៊ុន SINOTRUK Internationa បានចុះអនុស្សារណៈ យោគយល់គ្នា ក្នុងការផ្ទេរបច្ចេកទេស រថយន្តដឹកទំនិញធុនធ្ងន់ និងម៉ាស៊ីន ក្រោមអធិបតីភាពលោក សុខចិន្តា សោភា រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ...
ភ្នំពេញ៖ មន្ត្រីជំនាញកំពូលៗក្នុងសេវាហិរញ្ញវត្ថុ មកពីទូទាំងប្រទេសក្នុងសហគមន៍អាស៊ាន នឹងមកជួបជុំគ្នានៅរាជធានីភ្នំពេញ ដើម្បីចូលរួមក្នុងសន្និសីទប្រចាំតំបន់ដ៏សំខាន់មួយ ដែលផ្តោតទៅលើកំណែទម្រង់ប្រព័ន្ធឌីជីថលក្នុងវិស័យធនាគារ និងសេវាហិរញ្ញវត្ថុ នៅតំបន់អាស៊ីអាគ្នេយ៍។ ក្រោមទស្សនទាន «ការផ្សារភ្ជាប់អាស៊ានឆ្នាំ២០២៥-ពិភពលោកដ៏ក្លែវក្លាថ្មីមួយនៃនវានុវត្តភាព ប្រព័ន្ធឌីជីថលសម្រាប់វិស័យធនាគារអាស៊ានតែមួយ (ASEAN Connectivity 2025 – a brave new world of digital innovation...
ភ្នំពេញ ៖ អង្គការលីកាដូបានឃ្លាំមើល និងរកឃើញថា ចំនួនអ្នកជាប់ពន្ធនាគារនៅកម្ពុជាមានចំនួនច្រើនលើសលុបដែលមិនធ្លាប់មានពីមុនមក។ ចំនួនច្រើននេះ ដោយសារការឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការច្រើនហួសហេតុពេក។ បើតាមការផ្សព្វផ្សាយលើផេករបស់លីកាដូនារសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បច្ចុប្បន្ន មានអ្នកជាប់ឃុំជាង២៩០០០នាក់ក្នុងពន្ធនាគារចំនួន១៨ ។ លីកាដូបញ្ជាក់ថា “ពេលនេះ ចំនួនច្រើនលើសលប់នៃអ្នកជាប់ឃុំនៅក្នុងបន្ទប់ឃុំឃាំងគឺខ្ពស់ខ្លាំង មិនធ្លាប់មានពីមុនមកទេនៅទូទាំងប្រទេសកម្ពុជា ដែលភាគ ច្រើនបណ្ដាលមកពីការប្រើប្រាស់ នីតិវិធីឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការច្រើនហួសហេតុពេក” ។ ជាមួយគ្នានេះ...
បន្ទាយមានជ័យ : នៅវេលាម៉ោង ១រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ២០១៩នេះមានករណីផ្ទុះមីនតោន ម៉ាស៊ីនច្រូតស្រូវ បានជាន់មីនផ្ទុះ នៅក្នុង ភូមិសាស្ត្រ ភូមិ ជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បណ្តាលឲ្យរបួសម្នាក់និងខូចម៉ាស៊ីនច្រូតស្រូវមួយគ្រឿង។ បន្ទាប់ពីកើតហេតុ ជនរងគ្រោះត្រូវបាននគរបាលមូលដ្ឋាន ជួយសង្គ្រោះនិងបញ្ជូនបន្តទៅមន្ទីពេទ្យស្រុក គោកធ្យូង ខេត្ត ស្រះកែវ ប្រទេសថៃ៕