ភ្នំពេញ ៖ នៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មានអគ្គិភ័យ ឆាបឆេះផ្ទះមួយកន្លែង នៅតាមផ្លូវឯករាជ្យម្តុំជិតផ្សារទំនើបអូរ៉េន ក្នុងសង្កាត់លេខ៤ក្រុងព្រះសីហនុ ។ ខណៈពេលនេះ សមត្ថកិច្ចកំពុងជួយអន្តរាគមន៍ពន្លត់៕
ភ្នំពេញ: គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម)ប្រកាស មិនគាំទ្ររាល់ការផ្លាស់ប្តូរ-តាមរយៈរូបភាពហិង្សា-ពីព្រោះវាមិនមែនជាដំណើរការនៅក្នុងសង្គមប្រជាធិបតេយ្យ ដែលប្រជាពលរដ្ឋចង់បាន។ គបមប្រកាសបែបនេះ ស្របពេលដែលទណ្ឌិត សមរង្ស៊ី មេដឹកនាំក្រុមប្រឆាំងបន្តអំពាវនាវ ដល់ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ បះបោរប្រឆាំង និងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ នៅថ្ងៃទី៩វិច្ឆិកាខាងមុខ។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន នៅតែមានការជឿជាក់ថា ការផ្លាស់ប្តូរ នៃការដឹកនាំបែបឯកបក្ស ទៅសេរីពហុបក្ស នៅតែអាចធ្វើបានតាមរយៈ នៃការបោះឆ្នោត ដោយសេរី...
ភ្នំពេញ៖ កាលពីរសៀល ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារ នៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម និងបន្ទាប់ពីកិច្ចប្រជុំ ប្តូរវេនប្រចាំឆ្នាំ ស្តីពីកិច្ចសហប្រតិបត្តិការលើការងារគ្រប់គ្រង និងការការពារព្រំដែនឆ្នាំ២០១៩-២០២០ ជាមួយនឹងបញ្ជាការដ្ឋាន កងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក ឧត្តមសេនីយ៍ឯកបម្រុង ឡេ ជៀម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យការពារជាតិរវាងប្រទេសទាំងពីរ។ ក្នុងជំនួបនេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជម្រាបជូន ឯកឧត្តម អនុរដ្ឋមន្ត្រីក្រសួងការពារ ប្រទេសវៀតណាមអំពីលទ្ធផលប្រកបដោយផ្លែផ្កា នៃកិច្ចប្រជុំសហប្រតិបត្តិការប្រចាំឆ្នាំលើការងារគ្រប់គ្រង និងការការពារព្រំដែនរវាងកងទ័ពនៃប្រទេសទាំងពីរនិងបានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងក្រសួងការពារប្រទេសវៀតណាម ចំពោះការជំរុញ គាំទ្រទំនាក់ទំនង កិច្ចសហប្រតិបត្តិការដ៏ល្អនេះ និងបានស្នើឱ្យមាន គាំទ្របន្ថែមទៀត លើវិស័យហ្វឹកហ្វឺនបណ្តុះបណ្តាល ធនធានមនុស្ស។ ជាការឆ្លើយតប លោកឧត្តមសេនីយ៍ឯកបម្រុង ឡេ ជៀម បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះជោគជ័យនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិល្អ រវាងកងទ័ពនៃប្រទេសទាំងពីរ ជាពិសេសរវាងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេសវៀតណាម និងបានបញ្ជាក់អំពីការបន្តជួយ លើការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងបន្តជំរុញពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិ ក្នុងវិស័យការពារជាតិ រវាងប្រទេសទាំងពីរ ឱ្យកាន់តែប្រសើរឡើងថែមទៀត៕
ភ្នំពេញ:កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនកម្ពុជាធ្វើការស្រាវជ្រាវ ដោយសហការជាមួយ នគរបាលអន្តរជាតិ(Interpol) និងសមត្ថកិច្ចប្រទេសឥណ្ឌូនេស៊ី ឈានទៅចាប់ខ្លួន មេក្លោង ឈ្មោះ ឡេ ហុងហ្វី (Le Hong Phi ) ជនជាតិវៀតណាម សញ្ជាតិកាណាដា នៅកោះបាលី ប្រទេសឥណ្ឌនេស៊ី តាមនិវេទន៍ក្រហម របស់នគរបាលអន្តរជាតិ(Interpol) កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩...
ភ្នំពេញ :កងទ័ពមួកខៀវកម្ពុជា ចំនួន២០៤នាក់ ក្នុងនោះមានស្រ្ដី៦នាក់នៅរាត្រី ថ្ងៃទី១ ខែវិច្ឆិកា នេះបានរៀចំចេញដំណើរទៅបំពេញ បេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ អង្គការសហប្រជាជាតិ នៅអាហ្រ្វិកកណ្ដាល។
ភ្នំពេញ :ឧត្ដមសេនីយ៍ ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជេីងគោកបានលេីកឡេីងថានយោបាយ ការ ទូត របស់ ទណ្ឌិត សម រង្ស៊ី គ្មាន ជំហរ ច្បាស់ លាស់នោះទេដោយសារពីមុននិយាយគាំទ្រចិនតែពេលនេះចោទចិនអាក្រក់ទៅវិញ។ ឧត្ដម សេនីយ៍ ឯក ហ៊ុន ម៉ាណែត បានសរសេរ...
ភ្នំពេញ ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបង្ហាញការសោកស្ដាយ យ៉ាងខ្លាំងចំពោះ លោក ចូសហ័រ វ៉ុង (Joshua Wong) ដែលជាមេដឹកនាំមួយរូប នៃចលនាបាតុករយ៉ាងកក្រើក នៅទីក្រុងហុងកុង ដែលបានចំអកឡកឡឺយ និងប្រឆាំងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋរបស់កម្ពុជា តាមរយៈការគាំទ្រ ដំណើរមាតុភូមិនិវត្តន៍ របស់លោក...
វ៉ាស៊ីនតោន៖ សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានបង្កើនកិច្ចប្រឹងប្រែង ឆ្ពោះទៅរកការចោទប្រកាន់ ប្រធានាធិបតីលោក ដូណាល់ ត្រាំ ដោយឆ្លងកាត់សេចក្តីសម្រេចចិត្តមួយ ដើម្បីបង្កើតច្បាប់មូលដ្ឋាន សម្រាប់ដំណើរការស៊ើបអង្កេត ដែលត្រូវបានចោទប្រកាន់ថាខ្វះតម្លាភាព។ ការចាប់ផ្តើមការស៊ើបអង្កេត ការចោទប្រកាន់នេះ ត្រូវបានប្រកាសនៅក្នុងខែកញ្ញា ដោយប្រធានសភាលោកស្រី Nancy Pelosi ជុំវិញការចោទប្រកាន់ដែលថាប្រធានាធិបតី បានដាក់សម្ពាធមេដឹកនាំអ៊ុយក្រែន ក្នុងគោលបំណងប្រមូលព័ត៌មាន ដែលអាចធ្វើឱ្យខូចខាត...
កំពង់ចាម : អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អំពាវនាវឱ្យអ្នកអប់រំទាំងអស់ បន្តការអនុវត្តគោលការណ៍ អប់រំមូលដ្ឋាន និងខ្លឹមសារអប់រំ វប្បធម៌សន្តិភាព ឱ្យបានជ្រួតជ្រាបដល់សិស្សា នុ សិស្សគ្រប់ភូមិសិក្សា ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពថែមទៀត ដើម្បីកសាង យុវវ័យជំនាន់ថ្មី ប្រកបដោយការរីកចម្រើនលើគ្រប់វិស័យ ។ នេះជាការលើកឡើងរបស់លោកអភិ បាលខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី...
ភ្នំពេញ៖ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវ នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្អែកនេះ នឹងអញ្ជេីញសម្ពោធដាក់ឲ្យដំណេីរការ រោងចក្រផលិត មីជាតិ ដែលមានទីតាំងនៅសង្កាត់គោករការ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា មីជាតិ មាន៣រស់ជាតិ រួមមាន ៖...