បរទេស៖ មានមនុស្ស ៤នាក់ទៀតបានស្លាប់ ដោយសារការផ្ទុះឡើងនៃ ជំងឺរលាកសួតធ្ងន់ធ្ងរ ឬ Covid-19 នៅរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុប នៅទីនោះកើនដល់ ៦ នាក់។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ទាំងនេះគឺជាការស្លាប់ដំបូងដោយសារមេរោគ Covid-19 លើដីអាមេរិក។...
ភ្នំពេញ៖ ស្រ្តីកម្ពុជា ជាថ្នាក់ដឹកនាំ ក្នុងស្ថាប័នរដ្ឋសភា ព្រឹទ្ធសភា និង ស្ថាប័នក្រសួងមន្ទីរនានា របស់រាជរដ្ឋាភិបាល កំពុងត្រូវបានមើលឃើញថា មានការយកចិត្តទុកដាក់ និងលើកកម្ពស់ ពីតួនាទីរបស់ខ្លួន ជាបន្តបន្ទាប់។ ដោយឡែកនារី នៅបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សរុបចំនួន ៦៩៦នាក់ ស្មើនឹង ៤៤.២%...
មូស្គូ៖ ផ្នែកសេវាកម្មសារព័ត៌មាន របស់ក្រុមហ៊ុនអាកាសចរណ៍ Aeroflot បាននិយាយថាយន្ដហោះ មួយគ្រឿងធ្វើដំណើរពីទីក្រុង Vladivostok នៅចុងបូព៌ារបស់ប្រទេសរុស្ស៊ីទៅទីក្រុងមូស្គូ បានចុះចតនៅទីក្រុង Khabarovsk នៅថ្ងៃអង្គារ បន្ទាប់ពីការព្រមានផ្នែក សន្តិសុខពីសំណាក់ជនអនាមិក។ សេវាកម្មសារព័ត៌មានបាននិយាយថា “ជើងហោះហើរ SU1703 ( ពី Vladivostok ទៅ Moscow) បានចុះចតនៅអាកាសយានដ្ឋាន...
ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា យុវជនដើម្បីវប្បធម៌ជាតិទាល់តែ យុវជនចេញថ្លឹងថ្លែងរវាងទង្វើផ្ទាល់ខ្លួន និងផលជះនៃទង្វើនោះ ចំពោះសិល្បៈវប្បធម៌ជាតិខ្លួន។ លោកបានលើកឡើងយ៉ាងដូច្នេះ យុវជន ដើម្បីវប្បធម៌ជាតិ ជាអ្វី? លោកថា “ចំពោះខ្ញុំ ក្នុងន័យជាក់លាក់មួយ វាជាការចេះថ្លឹងថ្លែងរវាងទង្វើផ្ទាល់ខ្លួន និងផលជះនៃទង្វើនោះ ចំពោះសិល្ប:វប្បធម៌ជាតិខ្លួន”។ លោកបន្តថា រាជរដ្ឋាភិបាលតែងតែគាំទ្រ...
ហ្សឺណែវ៖ ប្រធានអង្គការសុខភាពពិភពលោក កាលពីថ្ងៃច័ន្ទបានចាត់ទុក ការរីករាលដាលនៅក្នុងប្រទេសអ៊ីរ៉ង់ អ៊ីតាលី ជប៉ុន និងកូរ៉េខាងត្បូងថាជា “ការព្រួយបារម្ភដ៏ធំបំផុត” ដោយលើកឡើងពីការកើនឡើងនូវករណីឆ្លង វីរុសថ្មីនៅក្នុងប្រទេសទាំង៤។ អគ្គនាយករងអង្គការ សុខភាពពិភពលោកលោក Tedros Ghebreyesus បានប្រាប់សន្និសីទសារព័ត៌មានមួយថា “យើងស្ថិតនៅក្នុងទឹកដី ដែលមិនអាចគ្រប់គ្រងបាន” ខណៈពេលដែលសង្កត់ធ្ងន់ថា ការផ្ទុកវីរុសនេះ គឺអាចធ្វើទៅបានហើយ ត្រូវតែជាអាទិភាពកំពូល សម្រាប់ប្រទេសទាំងអស់។...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀល ថ្ងៃ ទី ៤ ខែមីនា ឆ្នាំ២០២០ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ បំពេញទស្សនកិច្ចការងារនៅរដ្ឋធានីវៀងច័ន្ទ នៃសាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ ចាប់ពីថ្ងៃទី៤-៦ មីនា ខាងមុខ ៕
ភ្នំពេញ៖ លោក អ៊ិន ឆៃវ៉ាន ប្រធានប្រតិបត្តិសមាគម សហព័ន្ធស្វាយកម្ពុជា បានឲ្យដឹងថាតម្លៃផ្លែស្វាយ រោងចក្រទិញក្នុងចំការចន្លោះពី ៤០០រៀល ទៅ៤៥០រៀលក្នុងមួយគីឡូក្រាម ចំណែកតម្លៃផ្លែស្វាយដឹកដល់រោងចក្រចន្លោះ ៥៣០រៀលទៅ ៥៥០រៀល ៥៨០រៀល និង ៦០០រៀលក្នុងមួយគីឡូក្រាម (រោងចក្រក្នុងស្រុក)។ បើតាមលោក អ៊ិន ឆៃវ៉ាន ប្រធានប្រតិបត្តិសមាគម សហព័ន្ធស្វាយកម្ពុជា...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ បានអញ្ជើញប្រកាសឲ្យចូលកាន់តំណែង លោក គង់ សោភ័ណ្ឌ ជាអភិបាលខេត្តកណ្ដាលថ្មី និងលោក នុត ពុធដារ៉ា ជាអភិបាលរងខេត្តកណ្តាលថ្មី។ កាលពីថ្ងៃទី១៧ ខែកុម្ភ ឆ្នាំ២០២០...
BBC៖ ប្រទេសអ៊ីរ៉ង់ បានដោះលែង អ្នកទោសជាង ៥៤.០០០នាក់ ជាបណ្តោះអាសន្ន ក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃជំងឺឆ្លងវីរុសថ្មី Covid-19 នៅក្នុងពន្ធនាគារ ដែលមានមនុស្សច្រើន ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យតុលាការ លោក...
ប៉េកាំង៖ នៅពេលដែលប្រទេសចិន កំពុងធ្វើសង្គ្រាម យ៉ាងស្វិតស្វាញ ប្រឆាំងនឹងការផ្ទុះឡើង នៃមេរោគថ្មីនៃជំងឺ រលាកសួតធ្ងន់ធ្ងរ (COVID-១៩) ប្រធានាធិបតីចិនលោកស៊ី ជីនពីង បានគូសបញ្ជាក់ពី កិច្ចសហប្រតិបត្តិការ អន្តរជាតិ ក្នុងការស្រាវជ្រាវ វិទ្យាសាស្ត្រ ដែលដឹកនាំដោយ ចក្ខុវិស័យ នៃសហគមន៍មួយ ដែលមានអនាគតរួមគ្នា សម្រាប់ មនុស្សជាតិ។ យោងតាម...