ព័ត៌មានអន្តរជាតិ

ជំងឺ COVID-១៩៖ ប្រធានាធិបតីចិន គាំទ្រកិច្ចសហប្រតិបត្តិការ របស់អន្តរជាតិ ក្នុងការស្រាវជ្រាវ វិទ្យាសាស្ត្រ, សន្តិសុខ សាធារណៈ ជាបញ្ហាប្រឈមទូទៅ ដែលប្រទេសទាំងអស់ គួរតែរួមគ្នាដោះស្រាយ

ប៉េកាំង៖ នៅពេលដែលប្រទេសចិន កំពុងធ្វើសង្គ្រាម យ៉ាងស្វិតស្វាញ ប្រឆាំងនឹងការផ្ទុះឡើង នៃមេរោគថ្មីនៃជំងឺ រលាកសួតធ្ងន់ធ្ងរ (COVID-១៩) ប្រធានាធិបតីចិនលោកស៊ី ជីនពីង បានគូសបញ្ជាក់ពី កិច្ចសហប្រតិបត្តិការ អន្តរជាតិ ក្នុងការស្រាវជ្រាវ វិទ្យាសាស្ត្រ ដែលដឹកនាំដោយ ចក្ខុវិស័យ នៃសហគមន៍មួយ ដែលមានអនាគតរួមគ្នា សម្រាប់ មនុស្សជាតិ។

យោងតាម ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស៊ីបានមានប្រសាសន៍ នៅក្នុងពេលចុះអធិការកិច្ចមួយ នៅទីក្រុងប៉េកាំង កាលពីថ្ងៃច័ន្ទថា សន្តិសុខសាធារណៈ គឺជាបញ្ហាប្រឈម ទូទៅមួយ ដែលមនុស្សជាតិ បានជួបប្រទះ ហើយប្រទេសទាំងអស់ គួរតែរួមគ្នាដោះស្រាយបញ្ហា នេះ។

ចាប់តាំងពីការផ្ទុះឡើង នៃជំងឺរាតត្បាត ប្រទេសចិនបានសហការ និងផ្លាស់ប្តូរព័ត៌មាន យ៉ាងសកម្មជាមួយ អង្គការសុខភាព ពិភពលោក (WHO) និងប្រទេសដទៃទៀត។

យោងតាមបេសកកម្មរួម របស់អង្គការសុខភាព ពិភពលោក-ចិន ស្តីពីជំងឺ COVID-19 បានបង្ហាញថា ហ្សែន ដែលមានដំណើរតគ្នា នៃវីរុសថ្មី ត្រូវបានចែករំលែក ជាមួយអង្គការ សុខភាពពិភពលោក និងសហគមន៍អន្តរជាតិភ្លាមៗ បន្ទាប់ពីរោគសាស្ត្រ ត្រូវបានគេកំណត់ អត្តសញ្ញាណកាលពីថ្ងៃទី ៧ ខែមករា។

លោកស៊ី ប្រធានាធិបតីចិន ពេលជួបជាមួយលោក Tedros Adhanom Ghebreyesus អគ្គនាយក អង្គការសុខភាពពិភពលោក នៅទីក្រុងប៉េកាំងកាលពីថ្ងៃទី ២៨ ខែមករា បាននិយាយថា“ ការរីករាលដាលនេះគឺជា បិសាចមួយ, យើងនឹងមិនអនុញ្ញាតឱ្យវាលាក់ខ្លួនឡើយ” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top