ព័ត៌មានជាតិ

សម្តេច ស ខេង អញ្ជើញប្រកាសតែងតាំង អភិបាល និងអភិបាលរងខេត្តកណ្តាល

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ បានអញ្ជើញប្រកាសឲ្យចូលកាន់តំណែង លោក គង់ សោភ័ណ្ឌ ជាអភិបាលខេត្តកណ្ដាលថ្មី និងលោក នុត ពុធដារ៉ា ជាអភិបាលរងខេត្តកណ្តាលថ្មី។

កាលពីថ្ងៃទី១៧ ខែកុម្ភ ឆ្នាំ២០២០ លោក គង់ សោភ័ណ្ឌ អភិបាលរងខេត្តកណ្តាល ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ជាអភិបាលខេត្តកណ្តាលជំនួស លោក ម៉ៅ ភិរុណ។ ដោយឡែក កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ លោក នុត ពុធដារ៉ា អភិបាលរងខេត្តក្រចេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចផ្លាស់ប្តូរមកជាអភិបាលរង កណ្តាលវិញ ជំនួសកន្លែងលោក គង់ សោភ័ណ្ឌ ៕

To Top