ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ដោះលែង អ្នកទោស ៥៤.០០០នាក់ ជាបណ្តោះអាសន្ន ដើម្បីប្រយុទ្ធនឹង រីករាលដាលជំងឺ Covid-19

BBC៖ ប្រទេសអ៊ីរ៉ង់ បានដោះលែង អ្នកទោសជាង ៥៤.០០០នាក់ ជាបណ្តោះអាសន្ន ក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃជំងឺឆ្លងវីរុសថ្មី Covid-19 នៅក្នុងពន្ធនាគារ ដែលមានមនុស្សច្រើន ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យតុលាការ លោក Gholamhossein Esmaili បានប្រាប់ ក្រុមអ្នកយកព័ត៌មានថា អ្នកទោសត្រូវបានអនុញ្ញាត ឱ្យចេញពីពន្ធនាគារ បន្ទាប់ពីការធ្វើតេស្ត អវិជ្ជមានសម្រាប់ Covid-19 និងការនៅក្រៅឃុំ។ “ អ្នកទោសដែល បង្កអសន្តិសុខខ្លាំង” ដែលត្រូវបានផ្តន្ទាទោស ដាក់ពន្ធនាគារ លើសពី ៥ ឆ្នាំនឹងមិនត្រូវបាន ដោះលែងឡើយ។

បុគ្គលិកធ្វើ ការសប្បុរសធម៌ ជនជាតិអង់គ្លេស ដើមកំណើតអ៊ីរ៉ង់ ដែលជាប់ពន្ធនាគារ គឺលោកស្រី Nazanin Zaghari-Ratcliffe អាចនឹងត្រូវបានដោះលែងឆាប់ៗ។ នេះបើយោងតាម សមាជិក សភាអង់គ្លេស។

លោកស្រី Tulip Siddiq បានដកស្រង់សំដី ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំនៅចក្រភពអង់គ្លេស ថា លោកស្រី Zaghari-Ratcliffe “អាចនឹងត្រូវដោះលែង នៅថ្ងៃនេះឬថ្ងៃស្អែក” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top