ភ្នំពេញ៖ ក្រោយឃើញមនុស្សមួយ ចំនួនទាំងប្រុស-ស្រីបាន ដួលសន្លប់ដោយសារ អាការៈខ្យល់គរជាច្រើនករណីលោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានស្នើឲ្យមន្រ្តីសុខាភិបាលត្រៀម រថយន្តសង្រ្គោះបន្ទាន់ ដើម្បីជួយពួកគេ។ លោក ព្រាប កុល បានរៀបរាប់ក្នុងហ្វេសប៊ុកនាថ្ងៃទី៩ មីនា ដោយលើកជាឧទាហរណ៍ថា ករណីមនុស្សដួលសន្លប់ ឬ ប្រកាច់នៅតាមផ្លូវសាធារណៈ ឬនៅខាងមុខអាគារ មួយរយៈចុងក្រោយបានបង្កការភ័យខ្លាច...
ហ្សឺណេវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ថា អង្គការសុខភាពពិភពលោក ហៅកាត់ថា (WHO) បានឲ្យដឹងកាលពីល្ងាចថ្ងៃអាទិត្យថា ប្រទេសបន្ថែមទៀតចំនួន០៧ បានឆ្លងវីរុសកូរ៉ូណា នៅក្នុងស្រុក ដែលនាំឲ្យប្រទេសទាំងឡាយ និងតំបន់ជាច្រើន ដែលជាកន្លែងឆ្លងវីរុស នៅក្នុងតំបន់ បានកើនឡើងដល់៥៣ប្រទេស បូករួមទាំងប្រទសចិន ។ ប្រទេសទាំង៧នោះ រួមមាន កម្ពុជា...
ម៉ិកស៊ីកូ ស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ថា វីរុសកូរ៉ូណា បានបន្តឆ្លងរាលដាលដល់បណ្តាប្រទេស នៅអាមេរិកឡាទីន គិតត្រឹមថ្ងៃអាទិត្យ ហើយប្រទេសជាច្រើន បានត្រូវ គេរាយការណ៍មកថា បានឆ្លងជំងឺដោយកើនឡើងច្រើន ករណីនៃវីរុសកូរ៉ូណា ។ រដ្ឋាភិបាលបាននិយាយថា ប្រទេសប្រេស៊ីល ជាប្រទេសដែលឆ្លងខ្លាំងជាងគេ ត្រូវបានគេរាយការណ៍ថាមាន៦ករណីថ្មី ដែលនាំឲ្យប្រទេសនេះសរុបមានចំនួន២៥ករណី ។...
ភ្នំពេញ៖ ស្របពេលប្រទេសកម្ពុជា កំពុងប្រឈមការខ្វះខាតវត្ថុធាតុដើមក្នុងការផលិត បណ្ដាលឲ្យរោងចក្រ មួយចំនួនព្យួរការងារកម្មករនោះលោក Wu Guoquan ទីប្រឹក្សាកិច្ចការពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំ កម្ពុជាមានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្មចិន និងស្ថានទូតចិនប្រចាំកម្ពុជាកំពុងតែចាត់វិធានការ សម្របសម្រួលធានាដល់ការផ្តល់ និងដឹកជញ្ជូនវត្ថុធាតុដើមសម្រាប់វិស័យ វាយនភណ្ឌកាត់ដេរនៅក្នុងប្រទេសកម្ពុជា។ គេហទំព័រហ្វេសប៊ុករបស់ស្ថានទូតចិនប្រចាំកម្ពុជាបានសរសេរនៅថ្ងៃទី៩មីនានេះថាក្នុងនាមជា បងប្អូនដែកថែបប្រទេសចិនកំពុងតែចាត់វិធានការ សកម្មភាពយ៉ាងឆាប់រហ័សក្នុងការដោះស្រាយបញ្ហាកង្វះ វត្ថុធាតុដើមក្នុងវិស័យវាយនភណ្ឌនៅក្នុងប្រទេសកម្ពុជា។ លោក Wu Guoquan ទីប្រឹក្សាកិច្ចការពាណិជ្ជកម្មនៃស្ថានទូតចិនប្រចាំកម្ពុជាមានប្រសាសន៍ថា...
ភ្នំពេញ ៖ ក្រោយសង្កេតឃើញកុមារតូចៗ ដែលគ្រប់អាយុចូលរៀន នៅថ្នាក់មត្តេយ្យសិក្សា មានកម្រិតទាបនៅឡើយនោះ អង្គការJICAរបស់ជប៉ុន បានសហការជាមួយ អង្គការសន្តិស្ម័គ្រចិត្ត(SVA) និងក្រសួងអប់រំយុវជន និងកីឡា បានសាងសង់សាលារៀន ថ្នាក់មត្តេយ្យសិក្សាគំរូ នៅក្នុងខេត្តបាត់ដំបង ដើម្បីទាក់ទាញក៏ដូចជា លើកកម្ពស់គុណភាពការសិក្សាអប់រំ ដោយផ្ដោតសំខាន់លើកុមារតូច ។ នេះបើតាមការអះអាង របស់លោកយន់ វាសនា ប្រធានអង្គការសន្តិស្ម័គ្រចិត្ត...
ភ្នំពេញ៖ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គបម) បាន បង្ហាញការសាទរ ចំពោះជំហរ របស់សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្រ្តីកម្ពុជាពេលនេះ ។ បង្ហាញជំហរ របស់គបមនេះ បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី នៅថ្ងៃទី៩ មីនា បានអំពាវនាវឲ្យពលរដ្ឋខ្មែរ ងាកមកប្រើក្រមាជំនួសម៉ាស់ ដើម្បីការពារការឆ្លង ជំងឺកូវីដ-១៩ ដែលកំពុងកើតមាន១ករណីដំបូង លើពលរដ្ឋខ្មែរ...
ចិន៖ រដ្ឋាភិបាលចិន និងប្រជាពលរដ្ឋ កំពុងប្រើកម្មវិធីក្នុងគោលបំណង ដើម្បីស្វែងយល់បន្ថែម អំពីការផ្ទុះឡើងនៃមេរោគនេះ ហើយការពារ កុំឲ្យវារីករាលដាលថែមទៀត ដាក់ពង្រាយបច្ចេកវិទ្យា ដើម្បីគ្រប់គ្រងចលនាពលរដ្ឋរបស់ពួកគេ នេះបើយោងតាមការចេញផ្សាយ ពីSkyNews។ ការប្រញាប់ប្រញាល់ ក្នុងការទទួលបានព័ត៌មានថ្មី ស្តីពីជំងឺកូរ៉ូណាបង្ហាញសញ្ញាតិចតួច នៃការថយចុះ សម្រាប់ការឆ្លងនៃជំងឺ COVID-19 ឥឡូវនេះមានចំនួនមនុស្សជាង ៩១,០០០ នាក់ នៅទូទាំងពិភពលោក...
ភ្នំពេញ៖សមាគមធនាគារ នៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានដាក់ចេញនៅវិធានការ៣ ដើម្បីការពារផលប៉ះពាល់ បណ្តាលមកពីការរីករាលដាល ជាសកលនៃវីរុស Covid-19 ។ យោងតាមសេចក្តីថ្លែងការណ៍រួម នៃសមាគមធនាគារ នៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឲ្យដឹងនៅថ្ងៃទី ៩ ខែមីនា នេះថា វិធានការការពារផលប៉ះពាល់ បណ្តាលមកពីការីករាលដាល ជាសកលនៃវីរុស Covid-19 សមាគមធនាគារនៅកម្ពុជា...
គែរ៖ រដ្ឋាភិបាលកាតា បានប្រកាសកាលពីថ្ងៃអាទិត្យនេះថា ប្រទេសកាតាបានរារាំង អ្នកធ្វើដំណើរជាបណ្តោះអាសន្នពី ១៤ ប្រទេសក្នុងនោះ មានប្រទេសថៃ ចាប់ពីថ្ងៃច័ន្ទនេះ ដើម្បីជាការប្រុងប្រយ័ត្ន ប្រឆាំងនឹងការឆ្លងរាលដាល នៃមេរោគឆ្លងកូវីដ១៩។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ការហាមឃាត់នេះ គ្របដណ្តប់លើប្រទេសចិន អេហ្ស៊ីប...