ព័ត៌មានជាតិ

កូរ៉ូណា វីរុស ឆ្លងរាលដាលដល់ អាមេរិកឡាទីន ហើយ

ម៉ិកស៊ីកូ ស៊ីធី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ថា  វីរុសកូរ៉ូណា បានបន្តឆ្លងរាលដាលដល់បណ្តាប្រទេស នៅអាមេរិកឡាទីន គិតត្រឹមថ្ងៃអាទិត្យ ហើយប្រទេសជាច្រើន បានត្រូវ គេរាយការណ៍មកថា បានឆ្លងជំងឺដោយកើនឡើងច្រើន ករណីនៃវីរុសកូរ៉ូណា ។

រដ្ឋាភិបាលបាននិយាយថា ប្រទេសប្រេស៊ីល ជាប្រទេសដែលឆ្លងខ្លាំងជាងគេ ត្រូវបានគេរាយការណ៍ថាមាន៦ករណីថ្មី ដែលនាំឲ្យប្រទេសនេះសរុបមានចំនួន២៥ករណី ។

ក្នុងចំណោមអ្នកទាំង២៥នាក់នោះ គឺមាន៣នាក់ ដែលបានឆ្លងជំងឺនៅក្នុងស្រុកដោយពួកគេរស់នៅក្នុងសហគមន៍របស់ពួកគេ ដែលមិនមែនអ្នកដែលធ្វើដំណើរមកពីបរទេស ឬដោយនរណាម្នាក់ដែលបានធ្វើ ដំណើរទៅបរទេស ។ ២នាក់នៃអ្នកដែលមានករណីខាងលើ រស់នៅរដ្ឋសៅប៉ូឡូ និងម្នាក់ទៀតនៅភាគខាងកើត រដ្ឋ Bahia ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top