ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ បានរៀបចំដំណើរការ និងនីតិវិធី លទ្ធកម្មដេញថ្លៃ ដែលដំណើរការនេះ នឹងត្រូវរៀបចំ អោយមានភាពយុត្តិធម៌ តម្លាភាព និងស្របតាមស្តង់ដារអន្តរជាតិ ដើម្បីជ្រើសរើស ក្រុមហ៊ុន ដែលមានសមត្ថភាព ពេញលេញ ទាំងបទពិសោធន៍ បច្ចេកទេស និងហិរញ្ញវត្ថុ ក្នុងការផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាម...
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈ លោក Jiangfeng Zhang នាយកធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំអាស៊ីអាគ្នេយ៍ទទួលបន្ទុកបរិស្ថាន ធនធានធម្មជាតិ និងកសិកម្ម បានអះអាងថា ធនាគារអភិវឌ្ឍន៍អាស៊ីនឹងបន្តគាំទ្រដល់វិស័យកសិកម្មកម្ពុជា ក្នុងផែនការយុទ្ធសាស្ត្រថ្មី ២០២១-២០២៣។នេះបើយោងតាមហ្វេសប៊ុករបស់ក្រសួងកសិកម្ម។ ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក វេង សាខុន រដ្ឋមន្រ្តីក្រសូួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី១២...
ភ្នំពេញ៖ ដើម្បីស្ថាបនាផ្លូវទាំង ៣៤ខ្សែក្នុង ខេត្តព្រះសីហនុឲ្យទាន់នឹងគម្រោងដែលបានគ្រោងទុក លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជំរុញក្រុមហ៊ុនសាងសង់ផ្លូវ និងដាក់លូ ទាំងអស់ ត្រូវពន្លឿនដំណើការ សាងសង់ ឱ្យបានទ្វេដង ។ ក្នុងឱកាស ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ការស្ថាបនាហេដ្ឋារចនា សម្ព័ន្ធផ្លូវទាំង៣៤ខ្សែ នៅខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែមីនា...
សេអ៊ូល៖ ក្រសួងការបរទេសបានឲ្យដឹងថា សរុបចំនួន ១២៣ ប្រទេស និងដែនដី កំពុងរឹតត្បិតការចូល ឬអនុវត្តវិធានការណ៍ដាក់ឲ្យនៅដាច់ឆ្ងាយសម្រាប់ ប្រជាជនមកពីប្រទេសកូរ៉េខាងត្បូង លើបញ្ហាដែលទាក់ទង នឹងវីរុសកូរ៉ូណានេះ។ គិតត្រឹមម៉ោង ១០ ព្រឹកនេះ ប្រទេស និងទឹកដីចំនួន ៤៧ កំពុងមានគម្រោងដាក់ ឬអនុវត្តការហាម ឃាត់ការចូលមកលើប្រជាជន ដែលបានស្នាក់នៅក្នុងប្រទេសកូរ៉េ យ៉ាងហោចណាស់ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ។...
សេអ៊ូល៖ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង នៅថ្ងៃពុធម្សិលមិញនេះបានលើកឡើងពីតម្រូវការ បន្ទាន់ដើម្បីដោះស្រាយយ៉ាងសកម្មនូវវិបត្តិសេដ្ឋកិច្ចពីវីរុសកូរ៉ូណាថ្មីនេះ នៅពេលដែលសភាបានចាប់ផ្តើមពិនិត្យ ឡើងវិញនូវសេចក្តីព្រាងថវិកាបន្ថែម។ លោកនាយករដ្ឋមន្រ្តី Chung Sye-kyun បានធ្វើការអំពាវនាវនៅរដ្ឋសភាចំពេលមានក្តីបារម្ភថាការផ្ទុះឡើងនៃជំងឺកូរ៉ូណា ឬកូវីដ-១៩ ត្រូវបានគេរំពឹងថានឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច។ លោកនាករដ្ឋមន្រ្តីបានឲ្យដឹងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការពិសេសសភា ស្តីពីការត្រួតពិនិត្យថវិកាថា “វាជាការបន្ទាន់ជាងពេលណាៗទាំងអស់ដើម្បីកាត់បន្ថយភាពតក់ស្លុត (ពីមេរោគថ្មី) លើជីវភាពរស់នៅ របស់ប្រជាជន និងសេដ្ឋកិច្ចហើយដោះស្រាយយ៉ាងសកម្មជាមួយហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ច” ៕ដោយ ឈូក បូរ៉ា
ភ្នំពេញ៖ កងទ័ពរំដោះប្រជាជនចិននឹងរ៉ាប់រង ទាំងអស់រាល់ការចំណាយ ក្នុងការធ្វើសមយុទ្ធ នាគមាសឆ្នាំ ២០២០នេះ ជាមួយកម្ពុជា ខណៈសមយុទ្ធនេះ នឹង ចាប់ផ្តើមពីថ្ងៃទី១៤ ខែមីនា ដល់ ថ្ងៃទី ០១ ខែមេសាឆ្នាំ ២០២០នេះ ដោយមានការចូលរវាងកងទ័ពទាំងពីរ រហូតដល់ ជាងបីពាន់នាក់ និង ត្រូវ ប្រើប្រាស់...
បរទេស ៖ មន្រ្តីរដ្ឋាភិបាលកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃពុធថា ប្រទេសកូរ៉េខាងត្បូង នឹងដំណើរការប្រព័ន្ធមួយ ដើម្បីគាំទ្រដល់ការស៊ើបអង្កេត រោគរាតត្បាតរបស់មនុស្ស ដែលឆ្លងមេរោគកូវីដ១៩ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប ៗ ជាច្រើន។ យោងតាមសារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយកាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រព័ន្ធនេះ មានគោលបំណងជួយអ្នកស៊ើបអង្កេត ផ្នែកសុខភាពឱ្យពិនិត្យមើលទិន្នន័យផ្សេងៗ ដូចជាការតាមដានកាមេរ៉ា...
ភ្នំពេញ ៖ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ បានសំណេះសំណាល និងផ្តល់អង្ករ ថវិកា ជូនដល់កម្លាំង ប្រជាការពារ សាលាខណ្ឌច្បារអំពៅចំនួន៥០នាក់ ។ ក្នុងឱកាសនោះដែរ លោក ចេង មុនីរ៉ា បានលើកឡើង...
ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និង ឧតុនិយម នៅរសៀលថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២០នេះ បានអនុញ្ញាត ឲ្យគណៈប្រតិភូ បេសកកម្ម របស់ធនាគារ អភិវឌ្ឍន៏អាស៊ី ADB (Country Programming Mission,...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា រដ្ឋបាលរបស់លោក អាចនឹងពិចារណាឡើងវិញ នូវការព្រមានអំពីការធ្វើដំណើរ របស់សហរដ្ឋអាមេរិក លើប្រទេសកូរ៉េខាងត្បូង នៅពេលដែលស្ថានភាព ជំងឺឆ្លង កូរ៉ូណា នៅក្នុងប្រទេសនេះ មានភាពប្រសើរឡើង ។ លោកប្រធានាធិបតី បានធ្វើការកត់សម្គាល់នេះ នៅក្នុងសុន្ទរកថាមួយទៅកាន់ប្រទេស ដែលបានធ្វើឡើងនៅសេតវិមាន បន្ទាប់ពីបានប្រកាស...