ព័ត៌មានអន្តរជាតិ

អាមេរិក ទំនងជានឹង ពិចារណាឡើងវិញ នូវបំរាមធ្វើដំណើរ លើកូរ៉េខាងត្បូង

វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា រដ្ឋបាលរបស់លោក អាចនឹងពិចារណាឡើងវិញ នូវការព្រមានអំពីការធ្វើដំណើរ របស់សហរដ្ឋអាមេរិក លើប្រទេសកូរ៉េខាងត្បូង នៅពេលដែលស្ថានភាព ជំងឺឆ្លង កូរ៉ូណា នៅក្នុងប្រទេសនេះ មានភាពប្រសើរឡើង ។

លោកប្រធានាធិបតី បានធ្វើការកត់សម្គាល់នេះ នៅក្នុងសុន្ទរកថាមួយទៅកាន់ប្រទេស ដែលបានធ្វើឡើងនៅសេតវិមាន បន្ទាប់ពីបានប្រកាស ហាមឃាត់ការធ្វើដំណើរពីអឺរ៉ុប លើកលែងតែចក្រភពអង់គ្លេស ទៅកាន់សហរដ្ឋអាមេរិករយៈពេល ៣០ ថ្ងៃដោយចាប់ផ្តើមពីថ្ងៃសុក្រ ៕

ដោយ ឈូក បូរ៉ា

To Top