ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង​ កំពុងរកដំណោះស្រាយ វិបត្ដិសេដ្ឋកិច្ចដោយជំងឺកូរូណា​ និងសេចក្ដីព្រាងកញ្ចប់ ថវិកាបន្ថែម

សេអ៊ូល៖​ នាយករដ្ឋមន្រ្តីកូរ៉េខាងត្បូង​ នៅថ្ងៃពុធម្សិលមិញនេះបានលើកឡើងពីតម្រូវការ បន្ទាន់ដើម្បីដោះស្រាយយ៉ាងសកម្មនូវវិបត្តិសេដ្ឋកិច្ចពីវីរុសកូរ៉ូណាថ្មីនេះ​ នៅពេលដែលសភាបានចាប់ផ្តើមពិនិត្យ ឡើងវិញនូវសេចក្តីព្រាងថវិកាបន្ថែម។

លោកនាយករដ្ឋមន្រ្តី​ Chung Sye-kyun បានធ្វើការអំពាវនាវនៅរដ្ឋសភាចំពេលមានក្តីបារម្ភថាការផ្ទុះឡើងនៃជំងឺកូរ៉ូណា​ ឬកូវីដ-១៩​ ត្រូវបានគេរំពឹងថានឹងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច។

 លោកនាករដ្ឋមន្រ្តីបានឲ្យដឹងនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការពិសេសសភា​ ស្តីពីការត្រួតពិនិត្យថវិកាថា “វាជាការបន្ទាន់ជាងពេលណាៗទាំងអស់ដើម្បីកាត់បន្ថយភាពតក់ស្លុត (ពីមេរោគថ្មី) លើជីវភាពរស់នៅ របស់ប្រជាជន​ និងសេដ្ឋកិច្ចហើយដោះស្រាយយ៉ាងសកម្មជាមួយហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ច” ៕ដោយ​ ឈូក​ បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top