ភ្នំពេញ៖ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាមេបញ្ជាការ ទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ តំណាងដ៏ខ្ពង់ខ្ពស់ លោក នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ បាននាំយកថវិកាចំនួន...
ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នៅហ្សឺណែវ ចាត់ទុកការទស្សនៈផ្ទាល់ខ្លួនរបស់លោកស្រី Rhona Smith លើច្បាប់គ្រប់គ្រងប្រទេស ក្នុងភាពអាសន្ន គឺមិនត្រឹមត្រូវ លំអៀង និងនាំឲ្យមានការយល់ច្រឡំ ជាពិសេសមានលក្ខណៈបំភ័ន្ត ជាមួយនឹងមូលដ្ឋាននយោបាយ ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១៧ មេសា បានឲ្យដឹងថា ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅហ្សឺណែវ មានការសោកស្តាយចំពោះ...
បរទេស៖ សេដ្ឋកិច្ចពិភពលោក ប្រឈមមុខនឹងការធ្លាក់ចុះ ដែលអាក្រក់ជាង មហាវិបត្តិសេដ្ឋកិច្ចទៅទៀត។ យោងតាមអង្គភាព ស៊ើបការណ៍សេដ្ឋកិច្ច (EIU) បានឱ្យដឹងថា ប៉ុន្តែនេះអាចត្រូវបាន អមដោយការធ្លាក់ចុះ ដ៏អាក្រក់មួយផ្សេងទៀត។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋាភិបាលពិភពលោក កំពុងផ្តល់កញ្ចប់ថវិកា រាប់លានដុល្លារ ដើម្បីជំរុញសេដ្ឋកិច្ចរបស់ពួកគេ។...
បរទេស៖ ក្តីសង្ឃឹម អំពីការយកឈ្នះវិរុសកូរ៉ូណា ត្រូវបានលើកឡើងនៅថ្ងៃនេះ បន្ទាប់ពីឱសថប្រភេទ remdesivir ដែលប្រឆាំងវីរុស ត្រូវបានគេរកឃើញថា អាចជួយអ្នកជំងឺធ្ងន់ធ្ងរឱ្យជាឡើងវិញ ក្នុងរយៈពេលមួយសប្តាហ៍។ យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា សាកលវិទ្យាល័យវេជ្ជសាស្ត្រ ឈីកាហ្គោ បានជ្រើសរើសមនុស្ស ១២៥ នាក់ដែលមានជំងឺកូវីដ...
កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ១៨ ខែមេសាឆ្នាំ ២០២០នេះ បានរៀបចំម៉ាស៊ីន បាញ់ថ្នាំសម្លាប់មេរោគចំនួន ៥ គ្រឿង ដើម្បីបង្ការទប់ស្កាត់ ការឆ្លងជំងឺកូវីដ១៩ និងកំពុងបន្តផ្សព្វផ្សាយឱ្យប្រជា ពលរដ្ឋ ធ្វើអនាម័យនិងថែទាំសុខភាពជាប្រចាំ ដើម្បីចៀសផុតពីជំងឺឆ្លងនេះ ។ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ប្រឆាំងជំងឺកូវីដ១៩ ខេត្តលោកអ៊ុន ចាន់ដា...
ពោធិសាត់៖ ក្មេងទំនើងចំនួន ១៥ នាក់រួមនិងវត្ថុតាងមានម៉ូតូចំនួន ៩ គ្រឿង ដាវសាំមូរ៉ៃចំនួន ៣ ដើម ជំពាមកៅស៊ូចំនួន ៣ និង គ្រាប់ឃ្លីសម្រាប់បាញ់ជំពាមកៅស៊ូ ចំនូន ៣៨ គ្រាប់ ត្រូវបានកម្លាំងនគរបាល ក្រុងពោធិសាត់ ដឹកនាំដោយលោកវរសេនីយ៍ឯក យឹម ស៑ាងហៃ អធិការនគរបាល...
បរទេស៖ មន្ត្រីអង្គការសហប្រជាជាតិ នៅពេលថ្មីៗនេះ បានធ្វើការព្រមានថា កងកម្លាំងដែលកំពុងតែប្រយុទ្ធគ្នា នៅក្នុងប្រទេសយេម៉ែន នៅតែបន្តធ្វើការវាយប្រហារគ្នា បើទោះជាមានបទឈប់បាញ់គ្នា និងប្រទេសប្រឈមមុខ ទៅនឹងការគម្រាមកំហែង ពីការឆ្លងរាតត្បាត នៃមេរោគកូវីដ១៩ក៏ដោយ។ ប្រេសិតអង្គការសហប្រជាជាតិ ប្រចាំនៅប្រទេសយេម៉ែន លោក Martin Griffiths បានប្រាប់កិច្ចប្រជុំ ក្រុមប្រឹក្សាសន្តិសុខថា ការប្រយុទ្ធគ្នានៅតែបន្តកើតមាន ក្នុងតំបន់មួយចំនួន ក្រោយពីកងកម្លាំងចម្រុះដឹកនាំ...
បរទេស៖ ប្រទេសចិន តាមសេចក្តីរាយការណ៍ នឹងបញ្ជូនអ្នកជំនាញ ផ្នែកវេជ្ជសាស្ត្រជាច្រើននាក់ ទៅកាន់ប្រទេសប៊ើគីណាហ្វាសូ និងប្រទេសអេត្យូពី ស្របពេលមានការចោទប្រកាន់ ពីបទរើសអើងពូជសាសន៍ ចំពោះប្រជាជនអាហ្វ្រិក នៅទីក្រុងក្វាងចូវ។ ក្រសួងការបរទេស របស់ទីក្រុងប៉េកាំង បាននិយាយនៅពេលថ្មីៗនេះថា ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ នឹងត្រូវបញ្ជូន ទៅកាន់តំបន់ទទួលរងផលប៉ះពាល់ ដោយសារមេរោគកូវីដ១៩ នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI។...
ភ្នំពេញ៖ ពលរដ្ឋខ្មែរចំនួន ៣នាក់ ដែលឆ្លងជំងឺកូវីដ១៩ នៅកូរ៉េខាងត្បូង បានជាសះស្បើយ និងត្រូវបានគ្រូពេទ្យអនុញ្ញាត ឲ្យចេញទៅផ្ទះវិញ បន្ទាប់ពីពិនិត្យ ២ដង រកមិនឃើញមេរោគកូវីដ ។ តាមរយៈបណ្ដាញទំណនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី១៧ មេសា លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង បានបញ្ជាក់ថា...
ភ្នំពេញ៖ កម្ពុជា-ថៃ កំពុងចរចាគ្នា ដើម្បីបើកច្រកព្រំដែនអន្តរជាតិ បាន ផាកាត និងព្រំដែនអន្តរជាតិព្រំ ឡើងវិញ ដើម្បីដោះដូរទំនិញ ជាពិសេស ចំពោះតែមធ្យោបាយ ដឹកទំនិញកសិផលផ្សេងៗតែប៉ុណ្ណោះ ។ នេះបើយោងតាមហ្វសប៊ុក អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។ ក្នុងកិច្ចប្រជុំស្តី អំពីការងារសុំបើកច្រក ឲ្យមានដំណើរការ ទំនិញចេញ-ចូល ជាមួយភាគីថៃ នៅសាលាស្រុកពោងណាមរ៉ន...