ព័ត៌មានជាតិ

ឃាត់ខ្លួនក្មេងទំនើង១៥នាក់ ដែលបង្កការអុកឡុក នៅក្នុងក្រុងពោធិ៍សាត់

ពោធិសាត់៖ ក្មេងទំនើងចំនួន ១៥ នាក់រួមនិងវត្ថុតាងមានម៉ូតូចំនួន ៩ គ្រឿង ដាវសាំមូរ៉ៃចំនួន ៣ ដើម ជំពាមកៅស៊ូចំនួន ៣ និង គ្រាប់ឃ្លីសម្រាប់បាញ់ជំពាមកៅស៊ូ ចំនូន ៣៨ គ្រាប់ ត្រូវបានកម្លាំងនគរបាល ក្រុងពោធិសាត់ ដឹកនាំដោយលោកវរសេនីយ៍ឯក យឹម ស៑ាងហៃ អធិការនគរបាល ក្រុងធ្វើការឃាត់ខ្លួន យកមកកាន់អធិការ នគរបាលក្រុងពោធិសាត់ កាលពីវេលាម៉ោង ១៨៖៤៨នាទីល្ងាចថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០២០ ខណៈដែលក្មេងទំនើងទាំងនោះ កំពុងបង្កការអុកឡុក នៅក្នុងអាហារដ្ឋានមួយកន្លែង ស្ថិតនៅក្នុងភូមិបន្ទាយដី សង្កាត់បន្ទាយដី ក្រុងពោធិសាត់ ខេត្តពោធិសាត់ ដែលបានបង្កអោយប្រជាពលរដ្ឋ មានការភ័យខ្លាច។

បើតាមរបាយការណ៍ របស់អធិការដ្ឋាន នគរបាលក្រុងពោធិសាត់ បានអោយដឹងថា ក្មេងទំនើងដែលសមត្ថកិច្ច បានឃាត់ខ្លួននោះរួមមាន៖ ១-ឈ្មោះគង់ គី ភេទប្រុសអាយុ ២១ ឆ្នាំ,២-ឈ្មោះអ៊ុ ឆែម ភេទប្រុសអាយុ ២៣ ឆ្នាំ , ៣-ឈ្មោះញិល ផែន ភេទប្រុសអាយុ ២៥ ឆ្នាំ, ៤- ខេង អ៊ីង ភេទប្រុសអាយុ ២០ ឆ្នាំ, ៥- ឈ្មោះហយ ហៀកភេទប្រុសអាយុ ២០ ឆ្នាំ, ៦- ឈ្មោះស៊ី ស៊ឺ ភេទប្រុសអាយុ ២០ ឆ្នាំ, ៧- ឈ្មោះន នីន ភេទប្រុសអាយុ ២០ ឆ្នាំ, ៨- ឈ្មោះផង ម៉ី ភេទប្រុសអាយុ ២៣ ឆ្នាំ, ៩- ឈ្មោះយួក យុស ភេទប្រុសអាយុ ២០ ឆ្នាំ, ១០- ឈ្មោះយ៉ុន យ៉ា ភេទប្រុស អាយុ ២០ ឆ្នាំ, ១១- ឈ្មោះឆុន ឃីន ភេទប្រុសអាយុ ១៩ ឆ្នាំ, ១២- ឈ្មោះគង គន ភេទប្រុសអាយុ ១៨ ឆ្នាំ, ១៣- ឈ្មោះសុង ស៊ី ភេទប្រុសអាយុ ១៨ ឆ្នាំ, ១៤- ឈ្មោះឃិន វ៉ិត ភេទប្រសអាយុ ២០ ឆ្នាំ និង ១៥ ឈ្មោះគឹម កេង ភេទប្រុសអាយុ ២១ ឆ្នាំ អ្នកទាំង១៥នាក់ រស់នៅក្នុងភូមិក្តីស្វិត ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិសាត់។

ផ្ទាំងពាណិជ្ជកម្ម

អធិការនគរបាលក្រុងពោធិសាត់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៨ ខែ មេសានេះថា ចំពោះក្មេងទំនើងចំនួន ១៥នាក់ រួមនឹងវត្ថុតាង សមត្ថកិច្ចរបស់លោក កំពុងកសាងសំណុំរឿង ទៅតាមនីតិវិធី៕

To Top